ជំនន់ទឹកភ្លៀង កើតឡើងជាថ្មីទៀត នៅផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ
- កំពង់ស្ពឺ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច ឲ្យដឹងថា ជំនន់ទឹកភ្លៀង បានកើតឡើងជាថ្មីទៀត នៅផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ គីឡូម៉ែត្រលេខ១០៦-១០៧ ជាប់ព្រំប្រទល់ជាមួយខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច ឲ្យដឹងថា ជំនន់ទឹកភ្លៀង បានកើតឡើងជាថ្មីទៀត នៅផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ គីឡូម៉ែត្រលេខ១០៦-១០៧ ជាប់ព្រំប្រទល់ជាមួយខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច ឲ្យដឹងថា ជំនន់ទឹកភ្លៀង បានកើតឡើងជាថ្មីទៀត នៅផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ គីឡូម៉ែត្រលេខ១០៦-១០៧ ជាប់ព្រំប្រទល់ជាមួយខេត្តព្រះសីហនុ នារសៀលថ្ងៃ៣សីហា ឆ្នាំ២០២៣នេះ។
ករណីនេះ សមត្ថកិច្ចនគរបាល បានជួយសម្រួលចរាចរណ៍សណ្ដាប់ធ្នាប់ និងសំណូមពរឲ្យអ្នកបើកបររថយន្តធុនធំផ្អាកការឆ្លងកាត់ជាបណ្ដោះអាសន្ន រង់ចាំទឹកស្រកបន្ដិច ដើម្បីការពារកុំឲ្យខូចខាតផ្លូវ ឬកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
សូមរម្លឹកថា ក្នុងពេលមានភ្លៀងខ្លាំង កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ចុងសប្តាហ៍មុន ក៏បានបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ៤ នៅចំណុចអូរគគីរ រហូតដល់ផ្អាកចរាចរណ៍បណ្តោះអាសន្នផងដែរ។ តែក្រោយពីទឹកស្រកអស់ទៅវិញ ចរាចរណ៍បានបើកដំណើរការជាធម្មតាឡើងវិញ៕
ចែករំលែកព័តមាននេះ