ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ធម្មនុញ្ញ​ថៃ​ពន្យារពេល​ការ​បោះ​ឆ្នោត​រើស​នាយក​រដ្ឋមន្ត្រី

8 ខែ មុន

ប្រទេស​ថៃ ៖ ភាព​ទ័លច្រក​ខាង​នយោបាយ​នៅ​ថៃ​បន្ត​អូស​បន្លាយពេល​ទៀត បន្ទាប់​ពី​ការ​សម្រេច​នា​

ប្រទេស​ថៃ ៖ ភាព​ទ័លច្រក​ខាង​នយោបាយ​នៅ​ថៃ​បន្ត​អូស​បន្លាយពេល​ទៀត បន្ទាប់​ពី​ការ​សម្រេច​នា​ថ្ងៃ​ទី​៣​ សីហា ​របស់​តុលាការ​ធម្មនុញ្ញ ពន្យារពេល​ការ​ពិនិត្យ​ពាក្យបណ្ដឹង គណបក្ស​អ្នក​ឈ្នះ​ឆ្នោត ដែល​ទាក់ទិន​នឹង​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​។

តុលាការ​ធម្មនុញ្ញ​ទទួលយក​ពាក្យបណ្ដឹង​តាម​រយៈ​អ្នក​អាជ្ញាកណ្ដាល លើ​ធម្មនុញ្ញភាព​នៃ​ការ​បដិសេធ​របស់​សភា មិន​ឲ្យ​ប្រមុខ​គណបក្ស​ឈ្នះ​ឆ្នោត​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ហើយ​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​៣​សីហា​ថា តើ​ខ្លួន​ទទួល​ពិនិត្យ​ពាក្យបណ្ដឹង​នោះ​ដែរ​ឬ​យ៉ាងណា​។ ប៉ុន្តែ​តុលាការ​នោះ​បាន​ប្រកាស​ពន្យារពេល​ធ្វើការ​សម្រេច​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៦​សីហា នាំ​ឲ្យ​មិន​អាច​ធ្វើ​ទៅ​បានការ​បោះ​ឆ្នោត​ក្នុង​សភា​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៤​សីហា ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ