ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ថា​បា.ញ់​ទម្លាក់​ដ្រូ​ន​រុ​ស្ស៊ី​ជាង​១០​គ្រឿង​នៅ​ក្រុង​គៀវ

8 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​រដ្ឋបាល​យោធា​ក្រុង​គៀវ​ លោក​ស័​រ​ហ្គី​អ៊ី​ប៉ុប​កូ​ ថ្លែង​ថា កងការពារ​អាកាស​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​រដ្ឋបាល​យោធា​ក្រុង​គៀវ​ លោក​ស័​រ​ហ្គី​អ៊ី​ប៉ុប​កូ​ ថ្លែង​ថា កងការពារ​អាកាស​អ៊ុយ​ក្រែ​ន បាន​បា.ញ់​ទម្លា.ក់​ដ្រូ​ន​រុ​ស្ស៊ី​​ប្រមាណ​ជា​១៥​គ្រឿង ដែល​ហោះ​សំដៅ​ក្រុង​គៀវ​កាលពី​យប់​ថ្ងៃ​ទី​២​មក​ទី​៣​សីហា​។

តាម​តេ​ឡេ​ក្រាម​លោក​ស័​រ​ហ្គី​អ៊ី​​ប៉ុប​កូ គូសបញ្ជាក់​ថា កងទ័ព​អ៊ុយ​ក្រែ​ន​ចាប់​ឃើញ​និង​កម្ទេច​គោល​ដៅ​​អាកាស​ចំនួន​១៥ ពេល​ហោះ​មក​ជិត​ដល់​ក្រុង​គៀវ​ ។ លោក​បញ្ជាក់​ថា​គោលដៅ​ទាំងនោះ ជា​ដ្រូ​ន​ផ្ទុះ​SHAHED ។

តាម​ព័ត៌មាន​នានា​ថា សម្រាប់​ពេល​នេះ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឬ​ការ​ខូចខាត​នៅ​ក្រុង​គៀវ​នៅឡើយ​។ នៅ​ទីក្រុង​នេះ​ស្នូរ​ស៊ី​រ៉ែ​ន​ប្រកាស​អាសន្ន​លាន់ឮ​រយៈពេល​ដល់​៣​ម៉ោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ