ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! និស្សិត​ម្នាក់​ដើរ​លេង​កាស៊ីណូ​ជាមួយ​មិត្តភក្តិ រហូត​បា​.​ត់ប​.​ង់​ជី​វិ​.​ត ឪពុក​ម្តាយ​ស្លុ​.​ត​ចិត្ត

8 ខែ មុន
  • ប៉ៃលិន

យុវជន​ម្នាក់ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា គឺជា​និស្សិត​កំពុង​សិក្សា លុះ​ពេល​ដើរ​លេង​ភ្លេចខ្លួន​ជាមួយ​មិត្តភក្តិ ដោយ​អត់បាយ​អត់​ទឹក និង​វក់​លេង​ល្បែ​.​ង​កាស៊ីណូ​ទៀត រហូត​ដល់​ចាញ់​លុយ​អស់ ក៏​ស្រាប់តែ​

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា គឺជា​និស្សិត​កំពុង​សិក្សា លុះ​ពេល​ដើរ​លេង​ភ្លេចខ្លួន​ជាមួយ​មិត្តភក្តិ ដោយ​អត់បាយ​អត់​ទឹក និង​វក់​លេង​ល្បែ​.​ង​កាស៊ីណូ​ទៀត រហូត​ដល់​ចាញ់​លុយ​អស់ ក៏​ស្រាប់តែ​កើត​ជំងឺ​គាំងបេះដូង​ស្លា​.​ប់​តែ​ម្តង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ ឈុ​ន ឡេ​ង​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន​។

បើ​តាម​ប្រភព​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ កូន​របស់​គាត់​បាន​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ម្នាក់​ឈ្មោះ ហ៊ា​ង កូ​ឡា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា រួម​ជាមួយ​មិត្តភក្តិ​ដទៃ​ទៀត​ជា​ច្រើន​នាក់ ដោយ​បាន​ទៅ​លេង​ល្បែ​.​ង​កាស៊ីណូ​។ លុះ​ពេល​លេង​ចាញ់​អស់​លុយ ឈ្មោះ កូ​ឡា បាន​បបួល​កូន​គាត់​មក​ផ្ទះ​វិញ ប៉ុន្តែ​រូបគេ​ប្រាប់​ឱ្យមក​មុន ព្រោះ​ជាប់រវល់​នៅ​ផឹកស៊ី​នៅ​កន្លែង​ម៉ាត​នៅ​ចំណុច​ផ្សារ​ព្រំ ជាមួយ​មិត្ដភក្តិ​បន្ត​ទៀត​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​មិត្តភក្តិ​របស់​គេ ក៏​បាន​ចេញ​មក​ផ្ទះ​វិញ រហូត​ដល់​វេលា​ម៉ោង​០៥​និង​១៥​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣ ក៏​មាន​មិត្ដភក្តិ​ដែល​ធ្លាប់​ស្គាល់គ្នា​បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា កូន​របស់​គាត់​បាន​ស្លា​.​ប់​ដោយ​សង្ស័យ​ថា គាំងបេះដូង​។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន កម្លាំង​ជំនាញ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កម្លាំង​ផែន​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរ​បាល​ក្រុងប៉ៃលិន កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ ធ្វើ​កោសល្យវិច័យ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​កើត​ជំងឺ​គាំងបេះដូង​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ស​.​ព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​យក​ទៅ​ផ្ទះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ