ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម៉ា​លី​ស៊ើបអង្កេត​ករណី​យក​អត្ត​ព​លិ​ក​រត់​មិន​បាន​ហ្វឹកហាត់ ទៅ​ប្រកួត​កីឡា​អន្តរជាតិ​នាំ​ភាព​អាម៉ាស់

8 ខែ មុន

សូ​ម៉ា​លី ៖ ផ្ទុះ​ការ​អំពាវនាវ​កក្រើក​នៅ​ក្នុង​ប្រទេស​សូ​ម៉ា​លី ឱ្យ​បណ្តេញ​មន្ត្រី​កីឡា​ចេញពី​តំណែង បន្ទាប់​

សូ​ម៉ា​លី ៖ ផ្ទុះ​ការ​អំពាវនាវ​កក្រើក​នៅ​ក្នុង​ប្រទេស​សូ​ម៉ា​លី ឱ្យ​បណ្តេញ​មន្ត្រី​កីឡា​ចេញពី​តំណែង បន្ទាប់​ពី​បាន​ជ្រើសរើស​កីឡាការិនី​រត់ប្រណាំង ដែល​មិន​បាន​ហ្វឹកហាត់​ទៅ​ចូលរួម​ប្រកួត​រត់​ចម្ងាយ​វិញ្ញាសា​១០០​ម៉ែត្រ នៃ​ព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក នៅ​ក្នុង​ប្រទេស​ចិន ដោយ​បញ្ចប់​នៅ​លេខ​រៀង​ចុង​ក្រោយ​គេ ជាមួយ​កំណត់​ត្រា​ដ៏​អាក្រក់​បំផុត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៣​។

លោក Mohamed Barre Mohamud រដ្ឋមន្ត្រី​កីឡា​របស់​ប្រទេស​សូ​ម៉ា​លី បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ប្រជាជន​សូ​ម៉ា​លី​ទាំងមូល សម្រាប់​ការ​ជ្រើសរើស​កីឡាការិនី Nasra Abubakar Ali ដែល​គ្មាន​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​កំពូល​ពី​មុន​មក ទៅ​ចូលរួម​នៅ​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ប្រទេស​ចិន​។ កីឡាការិនី​រូប​នេះ បាន​បញ្ចប់​ការ​រត់ប្រណាំង​របស់​ខ្លួន​ចុង​ក្រោយ​គេ ដោយ​ប្រើ​ថេរវេលា ២១.៨១​វិនាទី ពោល​ច្រើន​ជាង​១០​វិនាទី​ពីក្រោយ​អ្នក​ឈ្នះ​នៃ​ការ​រត់​នេះ​។

ការ​ដែល​កីឡាការិនី​រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា គ្មាន​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួតប្រជែង​ពី​មុន​បាន​ធ្វើ​ឱ្យ​ប្រជាជន​សូ​ម៉ា​លី​ជា​ច្រើន​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​ថា ហេតុ​អ្វី​បានជា​នាង​ត្រូវ​បាន​ជ្រើសរើស​ជា​កីឡាការិនី​តំណាង​ជាតិ? ខណៈ​ដែល​អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​អះអាង​ថា នាង​គឺជា​ក្មួយ​ស្រី​របស់​អនុប្រធាន​ជាន់ខ្ពស់ នៃ​សហព័ន្ធ​អត្តពលកម្ម​សូ​ម៉ា​លី ប៉ុន្តែ​ការ​អះអាង​នេះ នៅ​មិន​ទាន់​បញ្ជាក់​ថា ជា​ការ​ពិត​ឬ​ក៏​អត់​នោះ​ទេ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សមាគម​កីឡា​សាកលវិទ្យាល័យ​របស់​សូ​ម៉ា​លី​បាន​អះអាង​ថា ខ្លួន​មិន​បាន​ជ្រើសរើស​អត្ត​ព​លិ​ក​ណា​ម្នាក់​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ​។ ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ សហព័ន្ធ​អត្តពលកម្ម​សូ​ម៉ា​លី តាម​សេចក្តីរាយការណ៍​បាន​យល់ព្រម​បើក​ការ​ស៊ើបអង្កេត​លើ​របៀប​ដែល​កីឡាការិនី Nasra Abubakar Ali ត្រូវ​បាន​ជ្រើសរើស​តំណាង​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ