ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសត់ម្ល៉េះ ? អ្នកជំនាញ បង្ហាញនូវការពិតដ៏កំសត់ ៣យ៉ាងរបស់មនុស្សពាក់ព័ន្ធនឹង«លុយ»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ និយាយ​ដល់ «​លុយ​» គ្មាន​នរណា​ម្នាក់​ដែល​ថា​ មិន​ស្រលាញ់​លុយ​នោះ​ទេ តែ​មិនមែន​ស្រលាញ់​លុយ​រហូត​ដល់​ថ្នាក់​ទៅ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​ឡើយ ​។ ស្រលាញ់​លុយ គឺ​ត្រូវ​ចេះ​រក​លុយ​ក្នុង​វិធី​ដ៏​ត្រឹមត្រូវ…

រាជធានីភ្នំពេញ ៖ និយាយ​ដល់ «​លុយ​» គ្មាន​នរណា​ម្នាក់​ដែល​ថា​ មិន​ស្រលាញ់​លុយ​នោះ​ទេ តែ​មិនមែន​ស្រលាញ់​លុយ​រហូត​ដល់​ថ្នាក់​ទៅ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​ឡើយ ​។ ស្រលាញ់​លុយ គឺ​ត្រូវ​ចេះ​រក​លុយ​ក្នុង​វិធី​ដ៏​ត្រឹមត្រូវ ព្រោះ​នៅ​ពេល​មនុស្ស​មាន​ស្ថេ​រ​ភាព​ហិរ​ញ្ញ​វត្ថុ នោះ​ពួក​គាត់​អាច​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ ។

តែ​ក្តី​ប៉ងប្រាថ្នា​របស់​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​ ។ តួយ៉ាង​ខ្លះ​កើតមក​លើ​គំនរ​ទ្រព្យសម្បត្តិ​មាន​ឪពុក​ម្តាយ​ទំនុក​បម្រុង​គ្រប់យ៉ាង​ទាំង​សម្ភារៈ និង​ការ​សិក្សា ខណៈ​ក្មេង​ខ្លះ​កើតមក​ក្នុង​គ្រួសារ​ដែល​ក្រីក្រ​ខំប្រឹង​តស៊ូ​ទៅ​មុខ​ ដើម្បី​ទទួល​បានការ​សិក្សា​ទាំង​លំបាក​។

យ៉ាងណាមិញ កើតមក​ជា​មនុស្ស​ពេល​ធំ​ដឹងក្តី សឹងតែ​គ្រប់​គ្នា​មិន​ថា ​ស្រី ឬ​បុរស​នោះ​ទេ គឺ​តែង​ចង់បាន​គ្រួសារ​ល្អ មាន​សេរីភាព​ហិរញ្ញវត្ថុ និង​សុខភាព​ល្អ​ ។ តែ​មិនមែន​គ្រប់យ៉ាង​សុខ​តែ​សមប្រកប​តាម​ចិត្ត​ចង់​នោះ​ទេ ព្រោះ​មាន​កត្តា​ខ្លះ​ជំរុញ​ឱ្យ​មនុស្ស​ត្រូវ​បោះបង់​ការ​សិក្សា ឬ​ត្រូវធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​ចិត្ត​មិន​ចង់បាន ​។

ងាក​មក​អ្នកជំនាញ​ខាង​ហិរញ្ញ​វត្ថុ​មួយ​រូប បាន​បង្ហាញ​នូវ​ការ​ពិត​ដ៏​កំសត់​៣​យ៉ាង​របស់​មនុស្ស ដែល​ផ្ទុយ​ពី​ការ​ចង់បាន គឺ​គ្រួសារ​ល្អ សេរីភាព​ហិរញ្ញវត្ថុ និង​សុខភាព​ល្អ​ ។ លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញ​វត្ថុ​មួយ​រូប​នៅ​កម្ពុជា បាន​ចែករំលែក​ថា អ្វី​ដែល​ផ្ទុយ​ពី​ការ​ចង់បាន​គ្រួសារ​ល្អ សេរីភាព​ហិរញ្ញវត្ថុ និង​សុខភាព​ល្អ គឺ​រួម​មាន ៖ មនុស្ស​ចំណាយពេល​១០-២០​ឆ្នាំ​រៀន ចំណេះ​ដឹង​ទូទៅ និង​ជំនាញ​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​ ។ ប៉ុន្តែ​គ្រប់​គ្នា​ត្រូវ​ប្រឈម​នឹង​ការ​ពិត​ដ៏​កំសត់​៣​យ៉ាង​គឺ ​៖

១) រៀប​ការ​ ដើម្បី​រៀបចំ​គ្រួសារ​តាម​ទម្លាប់​ត​ៗ​គ្នា​ដោយ​មិន​បាន​រៀនសូត្រ​ពី​របៀប​រស់នៅ និង​ដឹកនាំ​គ្រួសារ​ ។ ចំណុច​ទី ២) លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា «​ជីវិត​រស់នៅ​ត្រូវ​ចាត់ចែង​ហិរញ្ញវត្ថុ ប៉ុន្តែ​បងប្អូន​យើង​ខ្លះ​មិន​បាន​រៀន​ពី​របៀប​ចាត់ចែង​អោយ​បាន​ត្រឹមត្រូវ​ឡើយ​»​ ។ ចំណែក​ចំណុច​ទី​៣ គឺ​លោក ង៉ែត ជូ បាន​លើក​ឡើង​ថា រឿង​សុខភាព​ល្អ​វិញ គឺ​សំដៅ​ដល់រាង​កាយចិត្ត និង​គំនិត គឺជា​ទ្រព្យ​ខាងក្នុង និង​ជា​ទ្រព្យ​ពិត​ដ៏​មាន​តម្លៃ​បំផុត ប៉ុន្តែ​មួយ​ថ្ងៃ​ៗ​យើង​ចំណាយពេល​ច្រើន​ពេក​ដើម្បី​រក​ប្រាក់​ទិញ​សម្ភារ​ដែល​ជា​ទ្រព្យសម្បត្តិ​ក្រៅ​ខ្លួន​ទៅ​វិញ​ ។

លោក ង៉ែត ជូ បាន​បន្ត​ថា «​ក្នុង​ន័យ​នេះ ខ្ញុំ​យល់​ថា​ យើង​គប្បី​កែសំរួល​កម្មវិធី​សិក្សា​គ្រប់​កំរិត​អោយ​ស៊ីសង្វាក់​នឹង​ទិដ្ឋភាព​នៃ​ការ​រស់នៅ​ក្នុង​សង្គម និង​តំរូវការ​ចាំបាច់​នៃ​ជីវិត​»​។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​ពលរដ្ឋ​បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន គឺ​ខ្វះខាត​ការ​យល់​ដឹង​អំពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ពិសេស ​គឺ​ការ​និយម​សម្តែង​សម្ភារៈ​និយម ទើប​បងប្អូន​មួយ​ចំនួន ប្រឹងប្រែង​សម្ញែង​សម្ភារៈ​បង្អួត​គ្នា ដោយ​មិន​បាន​គិតគូរ​អំពី​លទ្ធភាព​នៃ​ការ​សងបំណុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ