ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​រំលោ.ភ​ដី​ច្រាំង​ទន្លេ អាជ្ញាធរ​អះអាង​ថា​បាន​ទៅ​ឃាត់​ហើយ​តែ​គេ​មិន​ស្តាប់(វីដេអូ)

8 ខែ មុន
  • ព្រះវិហារ

សំណង់​បេតុង​ដ៏​រឹង​មាំ​មួយ ដែល​សង់​រំលោ.ភ​លើ​ដី​ច្រាំង​ទន្លេ នៅ​មុខ​អធិការ​ដ្ឋា​ន​នគរ​បាល​ស្រុក​ពាម​រក៍ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ ដែល​គេ​លើកយក​មក​ជជែក​វែកញែក​នៅ​​តាម​តៀម​កាហ្វេ

ខេត្តព្រៃវែង ៖ សំណង់​បេតុង​ដ៏​រឹង​មាំ​មួយ ដែល​សង់​រំលោ.ភ​លើ​ដី​ច្រាំង​ទន្លេ នៅ​មុខ​អធិការ​ដ្ឋា​ន​នគរ​បាល​ស្រុក​ពាម​រក៍ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ ដែល​គេ​លើកយក​មក​ជជែក​វែកញែក​នៅ​​តាម​តៀម​កាហ្វេ ក្នុងស្រុក​ពាម​រក៍ ដោយ​រិះគន់​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ថា​ អ​សមត្ថភាព បណ្តែត​បណ្តោយ​ឱ្យ​គេ​រំលោ.ភ​យក​ដី​ច្រាំង​ទន្លេ​ស្រេច​តែ​ចិត្ត ។

សំណង់​បេតុង​ដែល​រំលោ.ភ​លើ​ដី​ច្រាំង​ទន្លេ​នេះ គេ​សាងសង់​បាន​ប្រមាណ​៣០​ភាគរយ​ហើយ ដែល​តាម​​គម្រោង​របស់​ម្ចាស់​សំណង់​នេះ គឺ​គេ​ធ្វើ​ជា​ហាង​លក់​បាយ​ផង និង​កាហ្វេ​ផង ហើយ​ម្ចាស់​សំណង់​បាន​​អះអាង​ថា គាត់​ធ្វើ​ហាង​នេះ គឺ​ក្មួយ​របស់​គាត់ ឯកឧត្តម ពេជ្រ ជី​វ័​ន្ត ជា​អ្នក​អនុញ្ញាត​ឱ្យធ្វើ ។

ចំពោះ​ករណី​សំណង់​រំលោ.ភ​លើ​ដី​ច្រាំង​ទន្លេ​នេះ លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍ បាន​ឲ្យ​ដឹង​ថា កាល​មុន​ពេល​បោះ​ឆ្នោត អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​ហៅ​ម្ចាស់​សំណង់​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​​សាងសង់ នៅ​សាលាស្រុក​ម្តង​រួច​មក​ហើយ និង​បាន​ចាត់​ឲ្យ​លោក​មេឃុំ ចាំ​តាម​មើល​ផង​ដែរ ។ ដូច្នេះ ​បើ​គេ​នៅ​ធ្វើ​ទៀត ត្រូវ​សួរ​ទៅ​លោក​មេឃុំ ហេតុ​អ្វី​ឲ្យ​គេ​ធ្វើ​ទៀត ?

ដោយឡែក​លោក អឿ លុ​ច មេឃុំ​ពាម​រក៍ បាន​ឲ្យ​ដឹង​ថា ចំពោះ​សំណង់​នេះ លោក​បាន​បញ្ជា​ឲ្យ​គេ​ចុះ​ទៅ​​ឃាត់​ហើយ ប៉ុន្តែ​ម្ចាស់​សំណង់​រឹងរូស មិន​ស្តាប់​អាជ្ញាធរ ហើយ​នៅ​តែ​បន្ត​ធ្វើ​ទៀត ពេល​នេះ​លោក​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ ។

ជុំវិញ​បញ្ហា​​ខាងលើ​នេះ មហាជន​បាន​លើក​ឡើង​ថា គេ​មិន​ចង់​បានការ​ដោះសារ​យករួចខ្លួន តាម​របៀប​ឆ្លើយ​ដាក់​គ្នា ពី​ស្រុក​ទៅ​ឃុំ ពី​ឃុំ​ទៅ​ស្រុក​បែប​នេះ​ទេ គឺ​គេ​ចង់​ឃើញ​ចំណាត់ការ​ដែល​មាន​ប្រសិទ្ធ​ភាព​របស់​អាជ្ញាធរ បើ​ឃាត់​គេ​មិន​ស្តាប់ តើ​ចាត់ការ​បែប​ណា​ទៀត ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ