ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីស្រស់ស្អាត​ម្នាក់​ចេញពី​រៀន​អ៊ុតសក់​ ត្រឡប់​ទៅ​ផ្ទះ​វិញ ​ជួបគ្រោះអកុសល​តាម​ផ្លូវ​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ​នារី​​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អាធ័ម ​ក្នុងហេតុការណ៍គ្រោះថ្នាក់​

ខេត្ត​ព្រៃវែង ៖ ​នារី​​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អាធ័ម ​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​រវាង​​រថយន្ត​បុក​ជាមួយម៉ូតូ​ ​ខណៈ​ពេល​ដែល​​នារីរងគ្រោះ​ចេញពីរៀនអ៊ុតសក់ ហើយ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

ហេតុការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​នឹង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២ ​សីហា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨A ត្រង់​ចំណុច​ភូមិ​ជ្រៃ​សីមា ឃុំ​ជា​ខ្លាង​ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ​។

​ជន​រង​គ្រោះ​ឈ្មោះ ព្រំ សុខ​លី​ន ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ណា​ន់ ឃុំ​ជ្រៃ​ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

លោក​វរៈសេនីយឯក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បានអោយ​ដឹង​ថា មុន​កើតហេតុ ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​រៀន​អ៊ុតសក់ នៅ​ក្នុង​ហាង​អ៊ុតសក់​មួយ​កន្លែង ក្នុង​ទីប្រជុំជន​ស្រុក​ស្វាយ​អ​ន្ទ​រ លុះដល់​ម៉ោង​៥​ល្ងាច​ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឃុំ​ជ្រៃ ប៉ុន្តែ​ជា​អកុសល ពេល​​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ដែល​មិន​ស្គាល់​ម៉ាក បើក​មក​បញ្ច្រាសទិស​គ្នា ក៏​បុ.ក​​នារី​រងគ្រោះ ​និង​​កិ.ន​បែ.កក្បាល បណ្ដាល​ឱ្យ​ស្លា.ប់​នៅ​​នឹង​​កន្លែង​កើត​ហេតុតែ​ម្តង​។ ដោយឡែក​ រថយន្ត​បង្ក ក្រោយ​ពី​បុ.ក​ម៉ូតូ​ជន​រង​គ្រោះ​ភ្លាម ក៏​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

​ក្រោយពេលកើតហេតុ​ សាកស.ពនារីរងគ្រោះ ត្រូវបាន​​សមត្ថកិច្ច​​ប្រគល់​ជូន​ក្រុម​គ្រួសារដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​កំពុង​ស្រាវជ្រាវ​តាម​រក​រថយន្ត​បង្ក ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ចំណែក​ម៉ូតូ​ស្ត្រី​រង​គ្រោះ សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំជា​ខ្លាង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ