ត្រឹម២ថ្ងៃ! ទឹកស្ទឹងរហាត់ ក្នុងស្រុកមង្គលបូរី ហក់ឡើងជិត២ម៉ែត្រ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ទឹកស្ទឹងរហាត់ត្រឹមរយៈពេល២ថ្ងៃ ហក់ឡើងជិត២ម៉ែត្រ នៅសំណង់ពោធិ៍២
ខេត្តបន្ទាយមានជ័យ ៖ ទឹកស្ទឹងរហាត់ត្រឹមរយៈពេល២ថ្ងៃ ហក់ឡើងជិត២ម៉ែត្រ នៅសំណង់ពោធិ៍២
ខេត្តបន្ទាយមានជ័យ ៖ ទឹកស្ទឹងរហាត់ត្រឹមរយៈពេល២ថ្ងៃ ហក់ឡើងជិត២ម៉ែត្រ នៅសំណង់ពោធិ៍២ដើម ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិពោធិ៍២ដើម ឃុរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋបានប្រាប់ថា នៅដងស្ទឹងរហាត់ទឹក ចំណុចសំណង់ពោធិ៍២ដើម រយៈពេល២ថ្ងៃ ទឹកឡើងជិត២ម៉ែត្រ ទឹកបានហក់ឡើងលឿន ។ កាលពីខែកក្កដា ស្រុកមង្គលបូរី ខ្វះទឹកបញ្ជូលស្រែ និងជួបគ្រោះរាំងស្ងួតស្រូវស្វិត និងងា.ប់គ្មានភ្លៀងធ្លាក់ តែពេលនេះទឹកហក់ឡើងខ្លាំងជាការព្រួយបារម្ភ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា បើសិនជាទឹកនៅបន្តហក់ឡើងលឿនបែបនេះ ជាការព្រួយបារម្ភទឹកជំនន់កើតឡើងដូចឆ្នាំមុន បណ្តាលឱ្យប៉ះពាល់លិចលង់ផ្ទៈសម្បែងប្រជាពលរដ្ឋ និងដំណាំកសិកម្ម។
លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាទឹកនៅដងស្ទឹងរហាត់ទឹក និងស្ទឹងចំណោម ស្ទឹងសឿ ដែលទឹកក្នុងស្ទឹងឡើងរយៈពេល២ថ្ងៃទឹកហក់ឡើងខ្លាំង គឺទឹកធ្លាក់ពីផ្នែកខាងលើនៅសំណង់បវិល និងសំណង់ព្រៃខ្ពស់ស្រុកបវិល ខេត្តបាត់ដំបង បានបើកទំលាក់មកផ្នែកខាងក្រោម។

លោកបានបញ្ជាក់ថានៅឆ្នាំនេះដូចជាមិនបារម្ភទឹកជំនន់បង្កអោយលិចលង់ដូចឆ្នាំមុននោះទេ ដោយរាជរដ្ឋាភិបាលបានកសាងសំណង់ពោធិ៍២ដើមទ្វាទឹកធំរំដោះទឹកបានលឿន ហើយមានប្រព័ន្ធរំដោះទឹកប្រឡាយអូរត្រូវបានស្តាឡើងវិញ រាល់ឆ្នាំទឹកឡើងនៅខែកញ្ញា និងខែតុលា បណ្តាលឱ្យលិចលង់នៅខេត្តបន្ទាយមានជ័យនាពេលកន្លងមក៕






ចែករំលែកព័តមាននេះ