ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ស៊ីឈ្នួល​ជីក​អណ្តូង​២​នាក់ ​​ចុះស្តារ និង​​ដាក់​លូ​​ក្នុង​អណ្ដូង ជួបគ្រោះអកុសល​យ៉ាងរន្ធ.ត់

8 ខែ មុន
  • ព្រៃវែង

ខេត្ត​​ព្រៃវែង​ ៖ ​កម្មករ​ស៊ីឈ្នួល​ជីក​អណ្ដូងទឹក​ចំនួន​២​នាក់ បាន​ស្លា​.​ប់​ក្នុង​អណ្ដូង​យ៉ាង​អាណោច

ខេត្ត​​ព្រៃវែង​ ៖ ​កម្មករ​ស៊ីឈ្នួល​ជីក​អណ្ដូងទឹក​ចំនួន​២​នាក់ បាន​ស្លា​.​ប់​ក្នុង​អណ្ដូង​យ៉ាង​អាណោចអាធ័ម​បំផុត ខណៈ​ចុះ​ស្ដារ​ និង​ដាក់​លូក្នុង​អណ្ដូងទឹក ហើយ​គ្មាន​ខ្យល់​អុកស៊ីហ្សែន សម្រាប់​ដកដង្ហើម​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ និង​០០ នាទី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​វាលស្រែ​ខាងលិច ភូមិ​ស្គា​ក្តី​ចម្ងាយ​១៧០០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ស្គា​ក្តី ឃុំ​ព្នៅ​ទី​២ ស្រុក​ស៊ី​ធរ​កណ្តាល ​ខេត្តព្រៃវែង​។

លោក​អធិការ​នគរបាល​ស្រុក​ស៊ី​ធរ​កណ្ដាល​បាន​ឲ្យ​ដឹង​ថាៈ ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​បាត់បង់ជីវិត​​​ខាងកើ ក្នុងនោះម្នាក់​​ឈ្មោះ ជ្រឿ​ន ដេ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ និង​ម្នាក់ទៀត​​ឈ្មោះ ធន់ សា​រ៉េ​ន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ​ ។ ជនរងគ្រោះ​​ទាំង​២​នៅ​ភូមិ​-​ឃុំ​កើតហេតុ​​ខាងលើ​។

តាមប្រភព​ដដែល​បានឱ្យ​ដឹង​​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​អណ្ដូង​ទឹកបាន​ជួល​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ឱ្យ​មក​ស្ដារអណ្ដូង និង​ដាក់​លូ​បន្ថែម ។ ដោយ​អណ្ដូង​មាន​លូ​១០​កង់រួច​ហើយ និង​ដាក់​ថែម​លូ​៣​កង់​ទៀត ដើម្បី​ឲ្យ​ចេញ​ទឹក​។ ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ចុះ​ទៅ​ក្នុង​អណ្ដូង​បាត់​យូរ​រហូត​ដល់​ម៉ោង​៩​​យប់​ថ្ងៃ​ដដែល ទើប​ក្រុម​គ្រួសារទៅ​រក​មើល​ក៏​ឃើញ​ស្លា.ប់​ក្នុង​អណ្ដូងបាត់​ទៅ​ហើយ​។

ចំពោះ​ករណី​នេះ សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ចុះ​អណ្ដូង​ដែល​មាន​ជម្រៅ​ជ្រៅ ហើយ​គ្មាន​ខ្យល់​អុកស៊ីហ្សែន ទើប​បណ្ដាល​ឱ្យ​ស្លា.ប់​បែប​នេះ​។

បច្ចុប្បន្ន​ ស.ពជនរងគ្រោះ២រូប​ខាងលើ ត្រូវបាន​សមត្ថកិច្ច​​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ