ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! លោកតា​អាយុ​៨៤​ឆ្នាំ ជិះទូក​ទៅ​មើល​មង​ជួប​គ្រោះ​អកុសល​នៅ​ស្រះ​តា​សុ​ន

9 ខែ មុន
  • ភ្នំពេញ

លោកតា​អាយុ​៨៤​ឆ្នាំ​ម្នាក់ បាន​ធ្លាក់​ទឹកស្រះ​រណ្តៅ​ជីក​របស់​តា​សុ​ន បណ្ដាល​ឱ្យ​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត ខណៈ​ពេល​ដែល​គាត់​ជិះទូក​តែ​ម្នាក់ឯង​ទៅ​មើល​មង​ដូច​សព្វដង

រាជធានី​ភ្នំពេញ ៖ លោកតា​អាយុ​៨៤​ឆ្នាំ​ម្នាក់ បាន​ធ្លាក់​ទឹកស្រះ​រណ្តៅ​ជីក​របស់​តា​សុ​ន បណ្ដាល​ឱ្យ​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត ខណៈ​ពេល​ដែល​គាត់​ជិះទូក​តែ​ម្នាក់ឯង​ទៅ​មើល​មង​ដូច​សព្វដង​។ ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្រះ​ទឹក​រណ្តៅ​ដី​តា​សុ​ន ស្ថិត​នៅ​ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

លោកតា​ដែល​ធ្លាក់ទឹក​ខាងលើ​នោះ​មានឈ្មោះ ស៊ុំ សាន អាយុ​៨៤​ឆ្នាំ ស្នាក់​នៅ​ក្នុង​ខ្ទម​ជាមួយ​កូនប្រុស​ស្រី​ចំនួន​២​នាក់​នៅ​មាត់​ស្រះ​ទឹក​កើតហេតុ​ខាងលើ​។

បើ​តាម​កូនប្រុស​មានឈ្មោះ ស៊ុំ គា អាយុ​៤៣​ឆ្នាំ បានអោយ​ដឹង​ថា ជា​ទូទៅ​ឪពុក​របស់​ខ្លួន​បាន​ក្រោក​ទៅ​មើល​មង​នៅ​វេលា​ម៉ោង​ប្រមាណ​៤​ទៅ​៥​ភ្លឺ ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក គាត់​យក​ត្រី​មក​លក់ ស្រាប់តែ​នៅ​ព្រឹក​នេះ​បាត់​ឪពុក​មិនឃើញ គាត់​ក៏​បាន​ដើរទៅ​មើល​នៅ​ស្រះ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ ដែល​មាន​ជម្រៅ​ប្រមាណ​៣០​មែ​ត្រ ស្រាប់តែ​ប្រទះ​ឃើញ​ទូក​អណ្តែត​រសាត់​តាម​ខ្យល់ ទៅ​ទើ​នឹង​ច្រាំង​នៅ​ផ្នែក​ខាងជើង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ប្រទះ​ឃើញ​ទូក​ដូច្នេះ រូប​គាត់ (​កូនប្រុស​ជន​រង​គ្រោះ​) ក៏​មានការ​សង្ស័យ​ថា ឪពុក​របស់​គាត់​បាន​ធ្លាក់ទឹក​ស្លា​.​ប់​ហើយ គាត់​ក៏​បាន​អុំទូក​ទៅរ ក​និង​បាន​ស្រាវ​មង ស្រាប់តែ​ប្រទះ​ឃើញ​ស​.​ព​ឪពុក​ជាប់​នឹង​មង​នោះ​តែ​ម្តង​។

តាម​កូនប្រុស​ស្រី បាន​ប្រាប់​អោយ​ដឹង​ថា កាលពី​ម្សិលមិញ ឪពុក​បាន​ត្អូញ​ប្រាប់​ថា មិន​ស្រួលខ្លួន ហើយ​ដៃ​ម្ខាង​របស់​គាត់​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​នោះ​ក៏​បាន​រើ​ឡើង ធ្វើ​ឱ្យ​ឈឺ និង​ស្ពឹក ប៉ុន្តែ​មិន​នឹក​ស្មានថា គាត់​ធ្លាក់​ទឹកស្រះ​ស្លា​.​ប់​បែប​នេះនោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកតា​រង​គ្រោះ​ខាងលើ មានកូន​ប្រុស​ស្រី​ចំនួន​៨​នាក់ ហើយ​ដើម​ឡើយ​គាត់​មានផ្ទះ​នៅ​ក្បែរ​នោះ បន្ទាប់​ពី​កូន​របស់​គាត់​ក៏​បាន​ធ្វើ​ផ្ទះ​អោយ​គាត់​នៅ​ភ្នំ​ប្រសិទ្ធិ តែ​គាត់​មិន​ទៅ ក៏​មក​សុំ​គេ​ធ្វើ​ខ្ទម​នៅ​មាត់​ស្រះ​ស្នាក់​នៅ​រក​ត្រី​វិញ​។

បន្ទាប់​ពី​រក​ឃើញ​ស​.​ព​ជន​រង​គ្រោះ​នៅ​ព្រឹក​នេះ នគរបាល​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ស​.​ព រួច​ប្រគល់​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ