ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​ហើយ​! ស.ពនារីម្នាក់បា.ត់ខ្លួន​អស់​​​៤ថ្ងៃនៅទឹកធ្លាក់​ឪម៉ាល់​

8 ខែ មុន
  • កំពត

ខេត្តកំពត ៖ នារីម្នាក់ដែលបា.ត់ខ្លួនអស់​ចំនួន​​៤​ថ្ងៃ​​នៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង

ខេត្តកំពត ៖ នារីម្នាក់ដែលបា.ត់ខ្លួនអស់​ចំនួន​​៤​ថ្ងៃ​​នៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ត្រូវកម្លាំង​សមត្ថកិច្ចរកឃើញស.ពហើយ​ មាន​ចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ កាលពី​ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ​២០២៣នេះ ។ ​នេះបើយោង​តាម​ការ​​​ឱ្យ​ដឹង​ពី​ផេកផ្លូវការ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត​ ។​ គួររំលឹកថា បាត់​ខ្លួន​យុវជន​ម្នាក់ និង​មនុស្ស​ច្រើន​នាក់​ជាប់​គាំង​លើ​ជ្រោះ​ឱ​ម៉ា​ល់ ដោយសារ​ជំនន់​ទឹកភ្លៀង​(​វី​ដេ​អូ​)

គិត​មកត្រឹមវេលាម៉ោង៣និង​​​​២៤នាទីរសៀលថ្ងៃទី​​២ សីហា នេះដែរ តាម​ប្រភព​ពី​កន្លែង​កើតហេតុ​នៅ​ជ្រោះ​ឪម៉ាល់​បាន​ឲ្យ​ដឹង​ថា ​នារី​រង​គ្រោះ​ឈ្មោះ​ផ​ន ស្រី​ខួច អា​យុ១៩​ឆ្នាំ​ ដែល​បា.ត់​ខ្លួន​តាំងពី​យប់​ថ្ងៃ​ទី​២៩ ​ខែកក្កដា​ ឆ្នាំ​២០២៣ រហូត​មក​ដល់​ថ្ងៃ​ទី២ ​ខែ​សីហា នេះ​ ត្រូវ​បាន​កំលាំង​អន្តរា​គម​កងរាជអាវុធហត្ថ​ខេត្ត​ និង​ប្រជាពលរដ្ឋ​ជួយ​សហការដោយ​​ពាក់​កែវឆ្លុះ​​មើលក្នុងទឹក បាន​រក​ឃើញ​ស.ពហើយ​នៅ​ចំណុច​ក្នុង​ជ្រោះ​ឪម៉ាល់​ក្រោម​តង់​​ ។ ដោយ​ពលរដ្ឋ​ជួយ​សហការ​ពាក់​កែវឆ្លុះ​​មុជ​ទឹក​រក​ឃើញដំបូង​ឃើញ​តែ​ជើង​ទាំង២របស់ជនរងគ្រោះ​​ទេ រីឯ​ដង​ខ្លួន​នារីរងគ្រោះ​​គឺ​កប់​​ក្រោម​​គំនរ​ថ្ម​ និង​ដីខ្សាច់​លុប​ជិត លុះ​​ពេល​ឃើញបែបនេះ ​ទើប​កំលាំង​សមត្ថកិច្ច​ជួយ​កាយ​ដុំ​ថ្ម​ និង​ដី​ចេញ​ ដើម្បី​យក​សាកស.ព​បាន​មក​ដាក់​លើគោក​។ ចំណែក​​សាកស.ព​មាន​សភាព​​ហើម​មើល​មុខ​លែង​ចង់​ស្គាល់​ទៅ​ហើយ ​និង​មាន​​ធុំក្លិន​ផង​ដែរ​។ បច្ចុប្បន្ន​ សមត្ថកិច្ច​​បាន​ហៅ​រថយន្ត​មន្ទីរពេទ្យ​ដឹក​បញ្ជូនស.ពនារីរងគ្រោះ​​ទៅប្រគល់​ជូន​ក្រុម​គ្រួសារ​នៅ​ឯ​ខេត្តតាកែវ ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

សូមរំលឹកថា មាន​អ្នកទេសចរ​មួយ​ក្រុម​បាន​នាំ​គ្នា​ទៅ​បោះ​តង់​នៅ​លើ​ជ្រោះ​ឱ​ម៉ា​ល់ ស្ថិត​ក្នុង​ទឹកដី​ខេត្តកំពត ហើយ​ក៏​ជាប់​គាំង​នៅ​ទីនោះ​មិន​អាច​ឆ្លង​មក​កន្លែង​មាន​សុវត្ថិភាព​បាន ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​យប់​ថ្ងៃទី​ ២៩ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ មាន​នារី​វ័យ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជីវិត និង​​នារី​ម្នាក់​ទៀត​បា.ត់​ខ្លួន​រក​មិន​ទាន់​ឃើញ​ឡើយ គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែកក្កដា​នេះ​។

លោក សូរ ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ទឹកឈូ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃនេះ ធ្វើ​អោយ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​ធ្លាក់​ពីលើ​ជួរ​ភ្នំ​កំចាយ​បូកគោ នៅ​ត្រង់​ចំណុច​ជ្រោះ​ឪម៉ាល់​នោះ បាន​បាត់​ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ក្នុង​នោះ​គឺ​មាន​ស្រី​២​នាក់ និង​ប្រុស​ម្នាក់ ព្រមទាំង​មាន​អ្នកទេសចរ​ជា​ច្រើន​ផង​ដែរ​។

លោក​អធិការ​បាន​និយាយ​បន្ត​ថា ការ​បាត់​ខ្លួន​មនុស្ស​៣​នាក់​ខាងលើ​នេះ គឺ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ខណៈ​ពេល​ដែល​មានទឹក​ហូរ​រសាត់​ពីលើ​ភ្នំ​។ លោក​អធិការ​ស្រុក​ទឹកឈូ បន្ត​ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែកក្កដា នេះ កម្លាំង​នគរបាល​បាន​និង​កំពុង​រុករក ដើម្បី​ស្វែងរក​ជន​រង​គ្រោះ តែ​សំណាងល្អ​ស្ត្រី​ម្នាក់​បាន​រក​ឃើញ ប៉ុន្តែ​នាង​ត្រូវ​រង​របួសធ្ងន់ និង​នារី​វ័យ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត ចំណែក​យុវជន​ម្នាក់​ទៀត​កំពុង​តែ​បាត់​ខ្លួន​នៅ​រក​មិន​ទាន់​ឃើញ​នៅទេ​។ ប៉ុន្តែ​គេ​មិន​សង្ឃឹមថា នៅ​រស់រាន​មានជីវិត​ទេ ព្រោះ​ទឹក​ហូរ​ធ្លាក់​ពីលើ​ភ្នំ កំពុង​តែ​ហូរ​ខ្លាំង ហើយ​កងកម្លាំង​នគរបាល​ក៏​ពិបាក​ស្វែងរក​ជន​រង​គ្រោះ​ផង​ដែ រ​ព្រោះ​មេឃ​កំពុង​តែ​បន្ត​ធ្លាក់​ភ្លៀង​នៅឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ