ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​យុវជន​ម្នាក់ និង​មនុស្ស​ច្រើន​នាក់​ជាប់​គាំង​លើ​ជ្រោះ​ឱ​ម៉ា​ល់ ដោយសារ​ជំនន់​ទឹកភ្លៀង​(​វី​ដេ​អូ​)

8 ខែ មុន
  • កំពត

សមត្ថកិច្ច​ខេត្តកំពត បាន​អំពាវ​នាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្អាក​ការ​មក​បោះ​តង់​នៅ​លើ​ជ្រោះ​ឱ​ម៉ា​ល់ ដោយសារ​តែ​ពេល​នេះ គឺ​មាន​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង​។ ការ​អំពាវនាវ​នេះ

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​បឋម​ឱ្យ​បានដឹង​ថា សមត្ថកិច្ច​ខេត្តកំពត បាន​អំពាវ​នាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្អាក​ការ​មក​បោះ​តង់​នៅ​លើ​ជ្រោះ​ឱ​ម៉ា​ល់ ដោយសារ​តែ​ពេល​នេះ គឺ​មាន​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​អ្នកទេសចរ​មួយ​ក្រុម​បាន​នាំ​គ្នា​ទៅ​បោះ​តង់​នៅ​លើ​ជ្រោះ​ឱ​ម៉ា​ល់ ស្ថិត​ក្នុង​ទឹកដី​ខេត្តកំពត ហើយ​ក៏​ជាប់​គាំង​នៅ​ទីនោះ​មិន​អាច​ឆ្លង​មក​កន្លែង​មាន​សុវត្ថិភាព​បាន ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​យប់មិញ ២៩ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ មាន​នារី​វ័យ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជីវិត និង​យុវជន​ម្នាក់​ទៀត​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ​ឡើយ គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែកក្កដា​នេះ​។

លោក សូរ ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ទឹកឈូ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ភ្លៀង​ធ្លាក់​ប៉ុន្មាន​​ថ្ងៃនេះ ធ្វើ​អោយ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​ធ្លាក់​ពីលើ​ជួរ​ភ្នំ​កំចាយ​បូកគោ នៅ​ត្រង់​ចំណុច​ជ្រោះ​ឪម៉ាល់​នោះ បាន​បាត់​ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ក្នុង​នោះ​គឺ​មាន​ស្រី​២​នាក់ និង​ប្រុស​ម្នាក់ ព្រមទាំង​មាន​អ្នកទេសចរ​ជា​ច្រើន​ផង​ដែរ​។

លោក​អធិការ​បាន​និយាយ​បន្ត​ថា ការ​បាត់​ខ្លួន​មនុស្ស​៣​នាក់​ខាងលើ​នេះ គឺ​កើតឡើង​កាលពី​រសៀល​​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ខណៈ​ពេល​ដែល​មានទឹក​ហូរ​រសាត់​ពីលើ​ភ្នំ​។ លោក​អធិការ​ស្រុក​ទឹកឈូ បន្ត​ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែកក្កដា នេះ កម្លាំង​នគរបាល​បាន​និង​កំពុង​រុករក ដើម្បី​ស្វែងរក​ជន​រង​គ្រោះ តែ​សំណាងល្អ​ស្ត្រី​ម្នាក់​បាន​រក​ឃើញ ប៉ុន្តែ​នាង​ត្រូវ​រង​របួសធ្ងន់ និង​នារី​វ័យ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត ចំណែក​យុវជន​ម្នាក់​ទៀត​កំពុង​តែ​បាត់​ខ្លួន​នៅ​រក​មិន​ទាន់​ឃើញ​នៅទេ​។ ប៉ុន្តែ​គេ​មិន​សង្ឃឹមថា នៅ​រស់រាន​មានជីវិត​ទេ ព្រោះ​ទឹក​ហូរ​ធ្លាក់​ពីលើ​ភ្នំ កំពុង​តែ​ហូរ​ខ្លាំង ហើយ​កងកម្លាំង​នគរបាល​ក៏​ពិបាក​ស្វែងរក​ជន​រង​គ្រោះ​ផង​ដែ រ​ព្រោះ​មេឃ​កំពុង​តែ​បន្ត​ធ្លាក់​ភ្លៀង​នៅឡើយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ