ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង​ជាង​១% បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ស្តុក​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក

9 ខែ មុន

បរទេស ៖ តម្លៃ​ប្រេង​បាន​កើនឡើង​ច្រើន​ជាង ១% នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៣ នេះ ដែល​

បរទេស ៖ តម្លៃ​ប្រេង​បាន​កើនឡើង​ច្រើន​ជាង ១% នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៣ នេះ ដែល​ក្លាយ​ការ​ជួញដូរ​នៅ​ជិត​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ខែមេសា បន្ទាប់​ពី​ទិន្នន័យ​ឧស្សាហកម្ម​បាន​បង្ហាញ​ពី​ការ​អូស​ទាញ​ខ្លាំង​ជាង​ការ​រំពឹង​ទុក កាលពី​ស​ប្តា​ហ៍​មុន នៅ​ក្នុង​ស្តុក​ប្រេង​ឆៅ​នៅ​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។

អនាគត​ប្រេង​ឆៅ (Brent) សម្រាប់​ខែតុលា បាន​កើនឡើង ៩២ សេន ឬ ១.១% នៅ​ក្នុង​តម្លៃ ៨៥.៨៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ដែល​ប្រេង​ឆៅ West Texas Intermediate របស់​សហរដ្ឋអាមេរិក បាន​កើនឡើង ៨៤ សេន ឬ ១.០៣% នៅ​ក្នុង​តម្លៃ ៨២.២១​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ ស្តុក​ប្រេង​របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ចំនួន ១៥.៤​លាន​បារ៉ែល​ក្នុង​ស​ប្តា​ហ៍ ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ទីផ្សារ ដែល​ដកស្រង់​តួលេខ​របស់​វិទ្យាស្ថាន​ប្រេង​អា​មេ​រិ​ក ធៀប​នឹង​ការ​ប៉ាន់​ប្រមាណ​របស់​អ្នកវិភាគ​សម្រាប់​ការ​ធ្លាក់​ចុះ​ចំនួន ១.៣៧​លាន​បារ៉ែល​។

សារពើ​ភ័​ណ្ឌ​ប្រេង​ក៏​ចាប់ផ្តើម​ធ្លាក់​ចុះ​ផង​ដែរ នៅ​ក្នុង​តំបន់​មួយ​ចំនួន​ទៀត ដោយសារ​តែ​តម្រូវការ​លើស​ពី​ការ​ផ្គត់ផ្គង់ ដែល​ត្រូវ​បាន​រារាំង​ដោយ​ការ​កាត់​បន្ថយ​ផលិតកម្ម​យ៉ាងច្រើន​ពី​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​មេដឹកនាំ​សម្រាប់​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) ដែល​បាន​ផ្តល់​ការ​គាំទ្រ​តម្លៃ​។ អ្នកវិភាគ​រំពឹង​ថា អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​បន្ត​កាត់​បន្ថយ​ទិន្នផល​ប្រេង​របស់​ខ្លួន​ចំនួន ១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ សម្រាប់​មួយ​ខែ​ទៀត​។ ទិន្នផល​ប្រេង​អង្គការ OPEC បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ខែកក្កដា ដោយ​សារ​ការ​កាត់​បន្ថយ​ការ​ផលិត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ដូច​ជា​ការ​បរាជ័យ នៃ​ការ​ផ្គត់ផ្គង់​របស់​នី​ហ្សេ​រី​យ៉ា​។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា កន្លង​ទៅ​។

នៅ​លើ​ផ្នែក​តម្រូវការ​វិញ ស្តុក​ប្រេងសាំង​បាន​ធ្លាក់​ចុះ​ប្រហែល ១.៧​លាន​បារ៉ែល​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី API បើ​ធៀប​នឹង​ការ​ប៉ាន់ស្មាន​សម្រាប់​ការ​ធ្លាក់​ចុះ ១.៣​លាន​បារ៉ែល​។ អ្នកនាំពាក្យ​ក្រសួង​ថាមពល​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​០១ ខែសីហា កន្លង​ទៅ បាន​ថ្លែង​ថា ជាមួយនឹង​តម្លៃ​ប្រេង​ដែល​រំពឹង​ថា នឹង​បន្ត​កើនឡើង​ដោយសារ​តែ​ការ​កាត់​បន្ថយ​ការ​ផលិត​នោះ រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ទាញ​ការ​ផ្តល់​ជូន ដើម្បី​ទិញ​ប្រេង​ចំនួន ៦​លាន​បារ៉ែល សម្រាប់​បម្រុង​ប្រេង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋអាមេរិក​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ