ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ការពារ​ព្រំដែន​ ចេញ​ល្បាត​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន

9 ខែ មុន
  • បន្ទាយមានជ័យ

កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ តែង​ចេញ​ល្បាត​ពង្រឹង​វិធាន​ការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន និង​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ នៅ​ខាង​ត្បូង​ច្រក​ទ្វារ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ តែង​ចេញ​ល្បាត​ពង្រឹង​វិធាន​ការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន និង​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ នៅ​ខាង​ត្បូង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី សែ​ម សា​មឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ថ្លែង​ថា តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន និង​ពលករ​ចំណាក​ស្រុក​ខុសច្បាប់ ព្រមទាំង​ទំនិញគេចពន្ធ កង​កម្លាំង​តែង​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន ពី​ចំ​ណុ​ច​ក្បាលស្ពាន​ខាងត្បូង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រហូត​ដល់​ព្រំប្រទល់​ស្រុក​ម៉ា​ឡៃ ។

លោក​បញ្ជាក់​ថា នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ខាងត្បូង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្ថិត​ភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត ជា​អូរ​ព្រំដែន​ដែល​មានទឹក​ជ្រៅ អាច​រារាំង​រាល់​បទល្មើស​បាន ។ ប៉ុន្តែ​នៅ​អូរ​ព្រំដែន​ស្រុក​ម៉ា​ឡៃ ត្រូវ​តែ​ពង្រឹង​និង​ការពារ​ទប់ស្កាត់​រាល់ថ្ងៃ​យប់ ព្រោះ​ជា​ចំណុច​ទឹក​រាក់ ដើម្បី​ទប​ស្កាត់​បទល្មើស​ឆ្លង​ដែន​និង​ពលករ​លួច​ឆ្លង ដែល​ត្រូវ​ទប់ស្កាត់​ឱ្យ​បាន ។

លោក​វរសេនីយ៍ត្រី សែ​ម សា​មឿ​ន ថ្លែង​ទៀត​ថា កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំ​ដែនកម្ពុជា​-​ថៃ គឺ​ដើម្បី​ការពារ​បូរណៈភាព​ទឹកដី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​បទ​ល្មើស​លួច​ឆ្លង​ដែន និង​ពលករ​ចំណាកស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ