ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ថៃ​កាត់​ទោស​អ្នក​តំណាង​រា​ស្ត្រ​ម្នាក់​ពី​បទ​ប្រមា.ថ​ព្រះ​មហា​ក្សត្រ

4 អាទិត្យ មុន

ទីក្រុង​បាងកក៖ តុលា​ការ​នៅ​ប្រទេស​ថៃ​​ផ្ដន្ទា​ទោស​អ្នក​តំណាង​រាស្ត្រ​របស់​​​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​ម្នាក់​គឺ​លោក​ស្រី​ឆុនថៃចា (Chonthicha) ឱ្យ​​ជាប់​ពន្ធ​នាគារ​២​ឆ្នាំ​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ មុន​ដំបូង, ​អ្នក​ស្រីត្រូវ​​តុលាការ​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធ​នា គារ​បីឆ្នាំ​ឯណោះ​។​ ប៉ុន្តែ​​ក្រោយ​មក​បន្ធូរ​បន្ថយ​មក​នៅ​​២​ឆ្នាំ​វិញ​។ លោកស្រី​ក៏​ជាប់​ចោទ​មួយ​ករណី​ទៀត​ពី​បទ​​ប្រមូល​ផ្ដុំ​គ្នា​ដោយ​​ខុស​ច្បាប់​កាល​ពី​អំឡុង​ពេល​បិទ​ខ្ទប់​​។ ប៉ុន្តែ​តុលាការ​សម្រេច​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នោះ​វិញ​។​​…

ទីក្រុង​បាងកក៖ តុលា​ការ​នៅ​ប្រទេស​ថៃ​​ផ្ដន្ទា​ទោស​អ្នក​តំណាង​រាស្ត្រ​របស់​​​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​ម្នាក់​គឺ​លោក​ស្រី​ឆុនថៃចា (Chonthicha) ឱ្យ​​ជាប់​ពន្ធ​នាគារ​២​ឆ្នាំ​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ មុន​ដំបូង, ​អ្នក​ស្រីត្រូវ​​តុលាការ​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធ​នា គារ​បីឆ្នាំ​ឯណោះ​។​ ប៉ុន្តែ​​ក្រោយ​មក​បន្ធូរ​បន្ថយ​មក​នៅ​​២​ឆ្នាំ​វិញ​។ លោកស្រី​ក៏​ជាប់​ចោទ​មួយ​ករណី​ទៀត​ពី​បទ​​ប្រមូល​ផ្ដុំ​គ្នា​ដោយ​​ខុស​ច្បាប់​កាល​ពី​អំឡុង​ពេល​បិទ​ខ្ទប់​​។ ប៉ុន្តែ​តុលាការ​សម្រេច​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នោះ​វិញ​។​​


លោក​ស្រី​​ស្រី​ឆុន​ថៃ​ឆា​ និង​សកម្ម​ជន​នយោបាយ​៩​នាក់​ទៀត​​ជាប់​ចោទ​ពី​បទ​ជួប​ជុំ​​គ្នា​នៅ​​មុខ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២១​​ដើម្បី​ទាម​ទារ​​ឱ្យ​​ដោះ​លែង​អ្នក​ទោស​នយោបាយ​​ទាំង​អស់​។ លោក​ស្រី​​​​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំរួច​ ហើយ​ហើយ​ត្រៀម​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​នេះ​ទៅ​​សាលា​ឧទ្ធរណ៍​​​។ ​លោក​ស្រី​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ​នៅ​ឡើយ​ទេ​។


ប្រតិកម្ម​ចំពោះ​ការ​កាត់​ទោស​នេះ ប្រធាន​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​ លោក​ឆាយ​ថាវ៉ាត់​ ធូឡាថន (Chaithwat Tulathon) សង្ឃឹម​ថា​តុលាការ​នឹង​ទទួល​យក​នូវ​​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​។ សព្វ​ថ្ងៃ​នេះ អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​បី​នាក់​កំពុង​ជាប់​បណ្ដឹង​ពី​បទ​​​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ ឆ្នាំ​២០២៣ តុលាការ​កាត់​ទោស​អ្នក​តំណាង​រាស្ត្រ​​​​​មណ្ឌល​​ក្រុង​បាងកក​​​ឱ្យ​​ជាប់​ពន្ធ​នាគារ​៦​ឆ្នាំ​ពី​បទ​ប្រមាថ​​ព្រះ​មហា​ក្សត្រ​នៅ​ពេល​គាត់​​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ​កាល​ពី​ឆ្នាំ​២០២១​។


​​អ្នក​តំណាង​រាស្ត្រ​រូប​នោះ​បង់​ប្រាក់​ធានា​សូម​នៅ​ក្រៅ​ឃុំ​ដើម្បី​​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​។ ​អ្នក​តំណាង​រាស្ត្រ​ម្នាក់​ទៀត​​ឈរ​ឈ្មោះ​នៅ​​មណ្ឌល​​ក្រុង​បាងកក​ដូច​គ្នា​​​​ជាប់​ចោទ​បី​​ករណីពី​បទ​ដឹនាំ​ការតវ៉ា​កាល​ពី​ឆ្នាំ​២០២០​ និង​២០១១ និង​​​និយាយ​ដៀម​ដាម​ដាក់​ព្រះ​មហា​ក្សត្រ​។ ​​​ជា​មួយ​គ្នា​នេះ​ដែរ​ បុរស​ឈ្មោះ​ឆាយ​អាម៉ន​ កែវ​វិប៊ុនផាន់ (Chaiamorn Kaewwiboonpan) ជា​តន្ត្រី​ករ​វ័យ​៣៥​ឆ្នាំ​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​៤​ឆ្នាំ​ពី​បទ​ដុត​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហា​ក្សត្រ​។ គាត់​មាន​ទោស​បី​ករណី​ ទី១-​ដុត​​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​, ទី២-​ប្រមាថ​ព្រះ​មហា​ក្សត្រ​ និង​៣-​ឧក្រិដ្ឋ​កម្ម​ព័ត៌​មាន​វិទ្យា​។ អង្គ​ការ​​​ឈ្មោះ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​នៅ​ប្រទេស​ថៃ​ថ្លែង​ថា​លោ​កឆាយ​អាម៉ន​កំពុង​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ដើម្បី​ដាក់​ពាក្យ​ប្ដឹង​​​ទៅ​សាលា​ឧទ្ធរណ៍​។


​​លោក​ស្រី​ឆុន​ថៃចា​ជាប់​ឆ្នោត​ជា​អ្នក​តំណាង​រាស្ត្រនៅ​ឆ្នាំ​២០២៣​នៅពេល​​​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​​ទទួល​​​ទទួ​លបាន​អាសនៈ​ច្រើន​ជាង​គេ​​។ ប៉ុន្តែ​បក្ស​នេះ​ជាប់​ក្ដី​ក្ដាំ​នៅ​តុលាការ​ធម្ម​នុញ្ញ​ពី​បទ​ឃោសនា​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ តុលាការ​បញ្ជា​ឱ្យឈប់​​​ឃោសនា​បែប​នេះ​ជា​បន្ទាន់​។ កាល​ពី​ឆ្នាំ​២០២៣ អ្នក​តំណាង​រាស្ត្រ​របស់​គ​ណ​បក្សនេះ​​​ម្នាក់​ឈ្មោះ​រ៉ាក់​ឆាណុក ស៊ីណក់ (Rukchanok Srinork) ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​៦​ឆ្នាំ​ពី​បទ​និយាយ​ប៉ះ​ពាល់​ព្រះ​មហា​ក្សត្រ​តាម​បណ្ដាញ​សង្គម​។


គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​ឥឡូវ​នេះ​កំពុង​តែ​យីអ៊ុន​ដាក់​ អារក្ស​ជាន់​សម្បើម​ណាស់​។ ​តុលាការ​ធម្ម​នុញ្ញ​ចេញ​សេច​ក្ដី​សម្រេច​ថា​​ការ​ដែល​គណ​បក្ស​នេះ​ចង់​ធ្វើ​វិសោធ​ន​កម្ម​ច្បាប់​​ប្រមាថ​ព្រះ​មហា​ក្សត្រ​មាន​ន័យស្មើ​នឹង​​ចង់​ផ្ដួល​រំលំ​របប​រាជា​និយម​​។ សូម្បី​តែ​​អ្នក​​​តំណាង​រាស្ត្រ និង​អតីត​អ្នក​តំណាង​រាស្ត្រ​​៤៤​រូប​កំពុង​ជាប់​បណ្ដឹង​នៅ​ឡើយ​ទេ​ពាក់​ព័ន្ធ​នឹង​​ការ​ស្នើ​សុំ​ធ្វើ​វិសោធ​ន​កម្ម​​ច្បាប់​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ ពាក្យ​បណ្ដឹង​នោះ​ស្នើសុំ​ឱ្យ​តុលាការ​ហាម​ឃាត់​ពួក​គេ​មិន​ឱ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ