ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្តី​ទើប​លែងលះ​គ្នា​ជាង​១​ខែ បែរមក​លប​ដុត​ផ្ទះ​ប្រពន្ធ​ឆេះ​ខ្ទេច​​

3 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​.​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​.​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ដុត​បំផ្លាញ​ផ្ទះ​អ្នក​ដទៃ​បណ្ដាល​ឲ្យ​ឆេះ​ម៉ត់​អស់​១​ខ្នង និង​១​ខ្នង​ទៀត​ឆេះ​មួយ​ចំហៀង ដែល​នោះ​ជា​ផ្ទះ​អតីត​ប្រពន្ធ​ទើប​លែងលះ​គ្នា​បាន​ជាង​១​ខែ ។

បុរស​នោះ​ឈ្មោះ ស៊ឹ​ម ឃឿ​ន អាយុ​៥៣ ឆ្នាំ រស់នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មុខរបរ​មិន​ពិតប្រាកដ ។ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១២ និង​១០​នាទី​រំលង​អធ្រាត្រ សមត្ថកិច្ច​នគរបាល​មូល​ដ្ឋាន​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយ​ការ​ថា មាន​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​២​ខ្នង​ស្ថិត​នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែល​១​ខ្នង​ជា​ផ្ទះ​របស់​ឈ្មោះ វី វិ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ «​ជា​អតីត​ប្រពន្ធ​ជនសង្ស័យ​» ឆេះ​ទាំង​ម៉ត់​ទាំងស្រុង ។ ដោយឡែក​ផ្ទះ​របស់​.​ឈ្មោះ ទេព សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ ជា​អ្នក​រស់នៅ​ជិតខាង​គ្នា «​ឆេះ​អស់​មួយ​ចំហៀង​» ។

ជាមួយ​នោះ រួម​មាន​សម្ភារ និង​ឯកសារ​ផ្សេង​ៗ រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​ក៏​ត្រូវ​បាន​ក្លាយជា​ចំណីអគ្គិ​នេះ​ដែរ ។ ទោះជា​យ៉ាងណា​ក្តី ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ភ្លាម កម្លាំង​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក ក្រោម​ការ​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តម​សេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​ម​ណ្ឌ​គិរី​បាន​ចុះ​ទៅ​ជួយ​អន្តរា​គម​ពន្លត់អគ្គីភ័យ​រលត់​ជា​សា​ពរ ។ ក្នុង​នោះ សមត្ថកិច្ច​ក៏​បាន​ទទួល​ការ​បំភ្លឺ​ពី​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​ស្តី​អំពី​តម្រុយ និង​មុខសញ្ញា​ពាក់ព័ន្ធ​ករណី​អគ្គិភ័យ​នេះ ដែល​មិនមែន​ជា​ការ​ឆេះ​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​បណ្ដាល​មក​ពី​មាន​មនុស្ស​លួច​ដុត ។

ក្រោម​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ លុះ​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​នគរបាល​ស្រុក​កោះ​ញែក សហការ​ជាមួយ កម្លាំង​សណ្ដាប់ធ្នាប់ ដោយ​មានការ​ចូលរួម​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​សង្គម កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ដែល​បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ឈ្មោះ ស៊ឹ​ម ឃឿ​ន អតីត​ប្តី​យក​ជា​អ្នក​លួច​ដុត​ផ្ទះ​ប្រពន្ធ នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក ដើម្បី​ធ្វើការ​សួរ ។

នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ជន​ស​ង្យ័​យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ផឹកស្រា​ស្រវឹង​ក៏​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញ​ភូមិ​ក្បាលជ្រោយ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ដើរ​សំដៅ​ទៅ​រក​ផ្ទះ​ឈ្មោះ វី វិ អតីត​ប្រពន្ធ ដែល​បាន​លែងលះ​គ្នា​រយៈពេល​ជាង​១​ខែ​កន្លង​មកនេះ ។ លុះ​ពេល​ដើរទៅ​ដល់​មិន​បានឃើញ​អតីត​ប្រពន្ធ​នៅ​លើ​ផ្ទះ ហើយ​ផ្ទះ​នោះ​ក៏​ចាក់សោ​ទ្វារ​ទៀត​ផង ដោយ​មានចិត្ត​ខឹង​ខ្លួន​ក៏​បាន​ដើរ​ចូល​ទៅ​ក្រោមផ្ទះ​ក្រឡេក​ឃើញ​ជាយ​ភួយ​ធ្លាក់​ចុះ​តាម​ប្រហោង​រនៀប​ក្ដារ ពេល​នោះ​ខ្លួន​ក៏​បាន​ទាញ​ភួយ​ចុះ​ក្រោម​បន្ថែម​ទៀត ហើយ​យក​ដែកកេះ​ក្នុង​ខោ​ប៉ាវ​ដុត​ភួយ​នោះ​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​តែ​ម្ដង​ទៅ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​អតីត​ប្រពន្ធ​រួច ខ្លួន​បាន​ដើរ​ចេញ​ទៅ​តាម​ផ្លូវ​ខាង​មុខ​សំដៅ​ទៅ​តាម​ផ្លូវលំ ហើយ​ក៏​ទៅ​ដេក​នៅ​ក្រោមផ្ទះ​របស់​ឈ្មោះ ជឿន លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល​ខ្លួន​បាន​ធ្វើ​ដំណើរ​ដោយ​ជិះ កង់ ទៅ​ដល់​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក៏​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ស្រុក​កោះ​ញែក ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ពាក់​ពន្ធ​បទល្មើស​ជាក់ស្តែង ជា​ករណី​.​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេ​ត នា​«​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ដទៃ​»​និង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ