ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ប្រគល់​រង្វាន់​ឡាន​ ជូន​អតិថិជន​ភ្លាម ក៏​ប្រកាស​បន្ត​ដាក់​រង្វាន់​ឡាន​ទំនើប ​ក្នុង​ប្រូ​ម៉ូ​សិន​ថ្មី Mega អស្ចារ្យ

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រូ​ម៉ូ​សិន Mega Celebration ទើបតែ​បាន​បញ្ចប់​កាលពី​ខែ​៤​កន្លង​ទៅ​នេះ និង​បាន​រក​ឃើញ​អតិថិ​ន​ដែល​មានសំណាង​បាន​ក្លាយ​ខ្លួន​ជា​ម្ចាស់​រថយន្ត Mitsubishi យ៉ាង​ថ្មីស្រឡាង​មួយ​គ្រឿង​ពុំ​ធ្លាប់​មាន​ផ្សារ​ទំនើប​ណា​ហ៊ាន​ផ្ដល់​ជូន​ពី​មុន និង​បាន​ប្រគល់​ជូន​ផ្ទាល់​ក្នុង​កម្មវិធី​សម្ភោ​ធ​ប្រ​ម៉ូ​សិន​ថ្មី Mega…

រាជធានី​ភ្នំពេញ​៖ ប្រូ​ម៉ូ​សិន Mega Celebration ទើបតែ​បាន​បញ្ចប់​កាលពី​ខែ​៤​កន្លង​ទៅ​នេះ និង​បាន​រក​ឃើញ​អតិថិ​ន​ដែល​មានសំណាង​បាន​ក្លាយ​ខ្លួន​ជា​ម្ចាស់​រថយន្ត Mitsubishi យ៉ាង​ថ្មីស្រឡាង​មួយ​គ្រឿង​ពុំ​ធ្លាប់​មាន​ផ្សារ​ទំនើប​ណា​ហ៊ាន​ផ្ដល់​ជូន​ពី​មុន និង​បាន​ប្រគល់​ជូន​ផ្ទាល់​ក្នុង​កម្មវិធី​សម្ភោ​ធ​ប្រ​ម៉ូ​សិន​ថ្មី Mega អស្ចារ្យ កាលពី​ថ្ងៃ​ទី ២៦ ខែឧសភា ឆ្នាំ​២០២៤ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល នេះឯង​ ។

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ផ្សារ​ទំនើប​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មួយ​នេះ​ តែងតែ​នាំ​អ្វី​ថ្មី​ជូន​អតិថិជន​ជា​និច្ច ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា នេះ ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រុមហ៊ុន ជីប ម៉ុង ជា​ច្រើន​រូប​ដូច​ជា លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​, លោកអ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង​, លោក​ជំទាវ តែ សុ​វ​ណ្ណី ជា​អគ្គ​នាយិការ​ពហុ​ពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង​, លោក​ជំទាវ លី សុខ​ឆេ​ង អគ្គ​នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល និង​សមាជិក​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំង​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថេ​ល​ ដោយ​បាន​ប្រកាស​ពី​ប្រូ​ម៉ូ​សិន​ថ្មី​ដែល​កាន់តែ​អស្ចារ្យ និង​កាន់តែ​ពិសេស ជាង​មុន​ទៅ​ទៀត ​គឺ​កម្មវិធី​បញ្ចុះតម្លៃ​ពាក់កណ្តាល​ឆ្នាំ​ដ៏​ធំ​បំផុត MEGA អស្ចារ្យ​ដែល​មានការ​បញ្ចុះតម្លៃ​រហូត​ដល់ 70% ពី​ហាង​ប្រ៊េ​ន​ល្បី​ៗ​ជា​ច្រើន នឹង ការ​ផ្តល់​ជូន​កាដូរ​ជា​ច្រើន​រហូត​ដល់ 1000 ជាង​រង្វាន់​ជា​រៀងរាល់ថ្ងៃ សម្រាប់​ការ​ចំណាយ​ចាប់ពី 15 ដុល្លារ​ឡើង​ទៅ​ក្នុង 1 វិ​ក័យ​ប័ត្រ និង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​ជា​រៀង​រាល់​ខែ ដែល​រង្វាន់​ធំ គឺ រថយន្ដ​ស៊េរី​ទំនើប ២០២៤ ដំណើរ​កម្សាន្ដ​ទៅ​កាន់​ទី​ក្រុងប៉ារីស និង សៀង​ហៃ ។

កម្មវិធី​នេះ​ចាប់ពី​ថ្ងៃ​ទី២៤ ខែ ឧសភា ឆ្នាំ២០២៤ ដល់​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២៤ ​។ ចាំ​កាល​ទៀត? ទិញ​កាន់តែ​ច្រើន ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​ ជាមួយ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល មាន​ម្ចាស់​ជា​កូន​ខ្មែរ សុទ្ធ​១០០% បាន​ក្តោប​ក្តាប់​វិស័យ​លក់រាយ ដោយ​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជា​ជាង 300 លាន​ដុល្លារ សាងសង់ ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ដោយ​ដំណើរការ​បាន​មួយ​ឆ្នាំ គិត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​ហាង​ល្បី​ៗ​ទាំង​ជាតិ និង​អន្តរជាតិ ជាង​១០០​ហាង ដែល​កំពុង​មាន​វត្តមាន​ក្នុង​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ ដែល​មាន​ម្ចាស់​ជា​កូន​ខ្មែរ​នេះ ​៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ