ផ្ទុះការចាប់អារម្មណ៍! ទីងមោងជាច្រើន មានទាំងវណ្ណដា និង G-davith រាំបែកផ្សែងនៅវត្តមួយកន្លែង (វីដេអូ)
- កំពង់ឆ្នាំង
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍លើវីដេអូខ្លីមួយដែលបង្ហាញរូបភាពទីងមោងជាច្រើនមានមុខមាត់ស្រស់ស្អាត មានទាំងទីងមោងវណ្ណដា ទីងមោង G-davith និងមុខតារាផ្សេងៗទៀត រាំលោតសប្បាយជាខ្លាំងនៅទីអារាមមួយកន្លែង។
វីដេអូខ្លីដែលមានរយៈប្រមាណ៣០វិនាទីត្រូវបានចែកចាយយ៉ាងផុសផុលលើបណ្តាញសង្គម ដែលតាមការឱ្យដឹង គឺទីងមោងប្រមាណជិត២០ទីងមោង មានទាំងមុខវណ្ណដា និង G-davith តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជា និងទីងមោងមុខយក្ស គ្រងឈុតសំលៀកបំពាក់ចម្រុះពណ៌បានរាំលេងយ៉ាងសប្បាយនៅវត្តទឹកវិល ក្នុងរដូវចូលវស្សា។
កញ្ញា ធីតា ដែលបានមើលវីដេអូទីងមោងរាំខាងលើបានលើកឡើងថា គ្រាន់តែកញ្ញាបានមើលទីងមោងរាំនោះ ក៏មានអារម្មណ៍សប្បាយរីករាយដែរ គឺថាមិនត្រឹមតែទីងមោងរាំសប្បាយមាំនោះទេ សូម្បីអ្នកមើលក៏មានអារម្មណ៍រីករាយផងដែរ។ កញ្ញាបន្តថា ក្នុងវីដេអូដែលមានរូបភាពទីងមោងជាច្រើនរាំនៅវត្តទឹកវិល មើលសប្បាយមាំណាស់។
តាមប្រភពព័ត៌មានទទួលបានឱ្យដឹងថា សកម្មភាពទីងមោងប្រមាណជិត ២០ ទីងមោងរាំលេងសប្បាយនោះ គឺក្នុងកម្មវិធីមួយរៀបចំនៅវត្តទឹកវិល ក្នុងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។
គួររម្លឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានការភ្ញាក់ផ្អើលអស់អ្នកភូមិ រត់ទៅមើលទីងមោង វណ្ណដា មុខក៏ដូច រាំក៏ដូងនៅទីតាំងមួយចំនួននៅខ្មែរយើងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ មិនត្រឹមតែមានទីងមោងមុខមាត់ ស្រដៀង វណ្ណដា មុខដូច G-davith នោះទេ សូម្បីតែកាយវិការរបស់មនុស្សនៅក្នុងទីងមោងនោះ ក៏ត្រូវបានគេថា មើលទៅដូច តារាចម្រៀងប្រុសទាំង២រូបនេះផងដែរ ។
បន្ថែមពីនោះ មិនមែនមានតែទីងមោងមួយនេះនោះទេ នៅមានទីងមោងជាច្រើនទៀត មុខមាត់ខុសៗគ្នា មានខ្លះមុខយក្សក្នុងល្ខោនទៀតផង នេះគួរឲ្យសរសើរទៅកាន់អ្នកធ្វើទីងមោង ដែលមានស្នាដៃល្អ ពិសេសមានគំនិតច្នៃប្រឌិត ដោយបានផលិតចេញជាមុខមាត់តារាល្បី ក៏ដូចជា មុខមាត់របស់តួអង្គយក្សដែលជាសិល្បៈរបស់ខ្មែរ។ សូមបងប្អូនមកមើលវីដេអូនេះទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ