ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​២​នាក់ បើករថយន្ដ​ឆ្លង​កាត់ទឹក​ហូរ​ខ្លាំង​នៅ​ផ្លូវជាតិ​លេខ​៤ ត្រូវ​ជួយ​សង្គ្រោះ​ហើយ

9 ខែ មុន
  • កំពង់ស្ពឺ

នគរបាល​អន្ដរាគមន៍​ខេត្តកំពង់ស្ពឺ បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​រថយន្ត និង​ជនជាតិ​ចិន​ចំនួន​២​នាក់ ដែល​ព្យាយាម​បើករថយន្ដ​ឆ្លង​កាត់ទឹក​ហូរ នៅ​ចំណុច​ស្ពាន​អូរ​គគី

ខេត្តកំពង់ស្ពឺ​៖ ជនជាតិ​ចិន​ចំនួន​២​នាក់ ដែល​ព្យាយាម​បើករថយន្ត​ឆ្លងកាត់​ឧបសគ្គ​ខ្សែទឹក​កំពុង​ហូរ​ខ្លាំង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​អូរ​គគី ស្ថិត​ក្នុង​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ហើយ​ជាប់ផុង​ទៅ​មុខ​មិន​រួច ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ឱ្យ​ផុត​ពី​គ្រោះថ្នាក់​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​ពីរ​នាក់​ខាងលើ​នេះ ធ្វើ​ដំណើរ​តាម​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ព្យាយាម​បើក​ឆ្លង​កំណាត់​ផ្លូវ​ដែល​មានទឹក​ហូរ​កាត់​ខ្លាំង បណ្តាល​ឱ្យ​រថយន្ត​រលត់​ជាប់ផុង​នៅ​ក្នុង​ខ្សែទឹក​នោះ ដែល​ងាយ​នឹង​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​។

សមត្ថកិច្ច​បន្ត​ថា ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​ដូច្នេះ កម្លាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​ត្រួតពិនិត្យ និង​សម្រួល​ចរាចរណ៍ បាន​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​ជាប់​គាំង​នៅ​ក្នុង​រថយន្ត​នោះ​។ ប៉ុន្តែ​ដោយសារ​ខ្សែទឹក​ហូរ​ខ្លាំង​ពេក ធ្វើ​ឱ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ចូល​ទៅ​យក​មនុស្ស តែ​ទោះ​យ៉ាងណា ប្រតិបត្តិការ​នោះ​ទទួល​បាន​ជោគជ័យ ដោយ​ជួយ​សង្គ្រោះ​បាន​ទាំង​មនុស្ស និង​រថយន្ត​ចេញពី​ខ្សែទឹក​ជំនន់​។

លោ​អភិបាលខេត្ត​កំពង់ស្ពឺ បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ ទឹក​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បាន​ស្រក​វិញ​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ