ស្រុកព្រៃនប់ ៖ ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានលើកឡើងថា មានដើមគគីរមួយដើម ដែលមានអាយុកាលចំណាស់ខ្លាំង ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ១៩២ ក្នុងភូមិបត់សិរមាន់ ឃុំ/ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានសភាពពុកប្រេះចំកណ្តាលដើម ដែលកំពុងប្រឈមនឹងការបាក់រលំ បង្កជាគ្រោះថ្នាក់ដោយប្រការណាមួយទៅលើផ្ទះប្រជាពលរដ្ឋនៅចំណុចនោះ ពិសេសគឺក្នុងពេលមានខ្យល់ខ្លាំងម្តងៗ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ករណីនេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរនោះ ក៏ដូចជាមន្ត្រីមូលដ្ឋាន ធ្វើការស្នើសុំដល់មន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយពិនិត្យរកវិធីជួយការពារ ក៏ដូចជាការកាត់យកចេញជាដើម ដើម្បីបង្ការពីគ្រោះថ្នាក់បាក់រលំជាយថាហេតុ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។




ចែករំលែកព័តមាននេះ