ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

មុខរបរ​ជា​ច្រើន​បាន​ជាប់​គាំង​ហើយ​មនុស្ស​ក៏​មិនសូវ​ហ៊ាន​ចាយ​លុយ ឬ​រង់ចាំ​មើល​ក្រោយ​ការ​បោះ​ឆ្នោត​សិន ។ ឥឡូវ​បោះ​ឆ្នោត​បាន​ចប់​ហើយ​ក៏​គ្មាន​បញ្ហា​អ្វី​កើតឡើង ។ ដូច្នេះ ដល់​ពេល​ដែល​ត្រូវ​រកស៊ី និង​ធ្វើការ​អោយ​ពេញដៃ​ជើង​ដើម្បី​ជីវិត​រស់នៅ​របស់​យើង​វិញ​ម្តង ។ លទ្ធផល​បោះ​ឆ្នោត​ក៏​ដឹង…

មុខរបរ​ជា​ច្រើន​បាន​ជាប់​គាំង​ហើយ​មនុស្ស​ក៏​មិនសូវ​ហ៊ាន​ចាយ​លុយ ឬ​រង់ចាំ​មើល​ក្រោយ​ការ​បោះ​ឆ្នោត​សិន ។ ឥឡូវ​បោះ​ឆ្នោត​បាន​ចប់​ហើយ​ក៏​គ្មាន​បញ្ហា​អ្វី​កើតឡើង ។ ដូច្នេះ ដល់​ពេល​ដែល​ត្រូវ​រកស៊ី និង​ធ្វើការ​អោយ​ពេញដៃ​ជើង​ដើម្បី​ជីវិត​រស់នៅ​របស់​យើង​វិញ​ម្តង ។

លទ្ធផល​បោះ​ឆ្នោត​ក៏​ដឹង អនាគត​នាយក​រដ្ឋមន្ត្រី​ក៏​ដឹង ដូច្នេះ​ពលរដ្ឋ​មួយ​ចំនួន ដែល​ចាំ​អ៊ុត​ពី​លទ្ធផល​បោះ​ឆ្នោត​អាច​ផ្តើម​ភារកិច្ច​ជីវិត​របស់​ខ្លួន​បន្ត​ទៀត​បាន​ហើយ ។ គេ​បានដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​រំពឹង​ថា ក្រោយ​បោះ​ឆ្នោត​ស្ថានភាព​រស់នៅ​របស់​ពួក​គាត់​នឹង​ប្រសើរ​ឡើង ។ ប្រសើរ​នៅ​លើ​មុខរបរ​រក​ទទួលទាន ប្រសើរ​នៅ​ក្នុង​កិច្ចការ​ចិញ្ចឹមជីវិត នៅ​ក្នុង​នោះ​ក៏​មាន​ដែរ​ការ​រំពឹង​ថា នឹង​ប្រសើរ​ខាង​សេវា​សាធារណ​របស់​រដ្ឋ​ចំពោះ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​បន្ទាប់​ពី​ពួក​គាត់​បាន​ជ្រើសរើស​មេដឹកនាំ​ហើយ​នោះ ។

ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ និង​ឥទ្ធិពល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​មិន​ខុស​ពី​ប្រទេស​នានា​នៅ​ក្នុង​សកលលោក​នោះ​ទេ​បាន​រង​ផល​ប៉ះពាល់ ។ ជា​ពិសេស​ផល​ប៉ះពាល់​ទៅ​លើ​មុខរបរ​រក​ទទួលទាន​របស់​ពលរដ្ឋ​។ ពលរដ្ឋ​បាន​ពិបាក​រក​ចំណូល ហើយ​ទំនិញ​លើ​ទីផ្សារ​បាន​ឡើងថ្លៃ​ធ្វើ​ឱ្យ​សកម្មភាព​ទិញ​លក់​ត្រូវ​គេ​ដឹង​ថា បាន​ធ្លាក់​ចុះ ។

ប្រភព​ពី​ពលរដ្ឋ​នៅ​មុន​ការ​បោះ​ឆ្នោត​ថា នៅ​តាម​ផ្សារ​នានា​ពុំ​សូវ​មាន​អ្នកទិញ​ឡើយ ។ តាម​ផ្សារ​មាន​តែ​អ្នកលក់ ។ អ្នកលក់​បាន​ស្ងាប​ដាក់​គ្នា ដោយសារ​លក់​មិន​ដាច់ ។ គ្រប់​គ្នា​បាន​រំពឹង​ថា បោះ​ឆ្នោត​ហើយ​ការ​លក់ដូរ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ ។

ជាមួយ​គ្នា​នេះ បើ​គេ​ក្រឡេក​ទៅ​មើល​វិស័យ​អចលនទ្រព្យ​វិញ ។ សំណង់​មួយ​ចំនួន​បាន​បញ្ឈប់​សកម្មភាព​សាងសង់​ផ្ទះ​នៅ​តាម​បូ​រី​តូច​ធំ ដីធ្លី​ជា​ច្រើន​កន្លែង បាន​លើក​ស្លាក​លក់ ប៉ុន្តែ​រាប់​ថ្ងៃ​រាប់​ខែ ហាក់​លក់​មិន​ចេញពី​ព្រោះ​គ្មាន​អ្នកទិញ​ឡើយ ។ សាធារណជន​បាន​សង្ឃឹមថា ក្រោយ​បោះ​ឆ្នោត​ស្ថានភាព​ដីធ្លី​នឹង​ល្អ​ប្រសើរ​ឡើង ។

សកម្មភាព​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ដោយសារ​ឥទ្ធិពល​សកល និង​ជំងឺ​រាតត្បាត នៅ​ក្នុង​នោះ​ស្ថានការណ៍​សង្គម​កម្ពុជា​ក៏​ជា​ផ្នែក​មួយ​បាន​ចូលរួម​ទាក់ទាញ​ទម្លាក់​សេចក្តីសុខ​របស់​ពលរដ្ឋ​ដែរ ។ បទ​ពិសោធន៍​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ជួប​សង្គ្រាម និង​បទ​ពិសោធន៍​ដែល​កម្ពុជា​ជួប​វិបត្តិ​នយោបាយ​នៅ​មុន និង​ក្រោយ​ពេល​បោះ​ឆ្នោត​បាន​ធ្វើ​ឱ្យ​ផ្គត់​គំនិត​ពលរដ្ឋ​មួយ​ចំនួន​គិតដល់​ភាព​អវិជ្ជមាន​ដែល​អាច​កើត​មាន ។ ដូច្នេះ​ក្នុង​គ្រានោះ​ទោះ​ពួក​គាត់​មាន​បំណង​វិនិយោគ មាន​បំណង​ចេញ​ធ្វើការ​ចេញ​រក​ទទួលទាន​ក៏​សុខចិត្ត​ផ្អាក​មួយ​រយៈ​សិន​រង់ចាំ​ការ​បោះ​ឆ្នោត​ឱ្យ​ចប់​រួចរាល់​ទើប​បោះ​ជំហាន​ទៅ​មុខ​ទៀត ។

ឥឡូវ​ពលរដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​រួចរាល់​ហើយ ដូច្នេះ​ពួក​គាត់​សង្ឃឹមថា អ្វី​ៗ​នឹង​បាន​ល្អ​ប្រសើរ ។ ពលរដ្ឋ​មាន​បំ​ព​ណ​ង​ទិញ​ផ្ទះ​ថ្មី​អាច​ផ្តើម​ដើរ​មើល​ផ្ទះ​ដែល​កំពុង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ ។ ពលរដ្ឋ​បម្រុង​បើក​អាជីវកម្ម​អាច​បើក​ដំណើរការ​បាន​ហើយ ។
ប្រសិនជា​អ្នក​ឈប់​ហើយ​រង់ចាំ​ពេលវេលា​អ្នក​ដែល​គេ​ដើរទៅ​មុខ​គេ​ប្រាកដជា​បាន​ដល់​គោលដៅ​មុន ។ នៅ​ក្នុង​សង្គម​កម្ពុជា​មាន​ឧទាហរណ៍​តូច​ៗ​ជា​ច្រើន ដែល​កើត​មាន​ឡើង​នៅ​ពេល​ជំងឺ​កូ​វី​ដ​១៩ រាតត្បាត ។ រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​មកនេះ​មាន​យុវជន​មួយ​ចំនួន​បាន​រង​ចាំ​ឱ្យ​ជំងឺ​កូ​វី​ដ​១៩ រលត់​រលាយ​សិន ។

អ្នកខ្លះ​ខ្លាច​កូ​វី​ដរ​ហូត​សម្រេចចិត្ត​ព្យួរ​ការ​សិក្សា អ្នកខ្លះ​ឈប់​ពី​ការងារ​ទៅ​ស្រុក​កំណើត ។ ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​មួយ​ចំនួន​បាន​យក​ឱកាស​មិន​អាច​ចេញពីផ្ទះ​បាន​នោះ​ទៅ​បង្កើត​មុខ​ជំនួញ​តាម​អន​ឡាញ និង​បង្កើន​ចំណេះដឹង​តាម​រយៈ​សិក្សា​ពី​ចម្ងាយ ហើយ​នៅ​ទី​បញ្ចប់​អ្នក​ទាំងនោះ​ទទួល​បាន​ជោគជ័យ​កើន​ចំណេះ កើន​មុខរបរ​ទទួល​បាន​សញ្ញាបត្រ​កាន់​ខ្ពស់ ។ ខុស​ពី​មនុស្ស​មួយ​ចំនួន បាន​ត្រឹម​រង់ចាំ​ខាត ពេលវេលា​ប៉ុណ្ណោះ​។

ចូរ​ចាំ​ថា​ពេលវេលា​មិន​រង់ចាំ​អ្នក​ឡើយ ។ មែនទែន​ទៅ​នៅ​ក្នុង​ទ្រឹស្តី​ជំនួញ​ពេល​ណា​ឧបសគ្គ​ក៏​ជា​ឱកាស​នោះ​ដែរ ។ ដូច​អ្នកជំនួញ​ជោគជ័យ​គេ​តែងតែ​លើក​ឡើង​ថា នៅ​ពេល​មនុស្ស​ជា​ទូទៅ​មើលឃើញ​ឧបសគ្គ អ្នក​ឆ្លាត​បាន​មើលឃើញ​នោះ​ជា​ឱកាស​ទៅ​វិញ​៕ ដោយ ៖ ប្រេ​វី​ន និង​សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ