ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​អាច​ធ្វើ​ចរាចរណ៍​វិញ​បាន​ហើយ​នៅ​ចំណុច​​ស្ពាន​អូរ​គគីរ ជិត​ពេជ្រនិល

9 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិតត្រឹម​ម៉ោង០១ និង៣០​នាទី​ឈានចូលថ្ងៃទី២៩ កក្កដា នេះ នៅចំណុច​ស្ពានអូរគគីរ (ចន្លោះ​គីឡូម៉ែត្រ​106-107) ត្រង់ចំណុច​ភូមិ​ទី​៦…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិតត្រឹម​ម៉ោង០១ និង៣០​នាទី​ឈានចូលថ្ងៃទី២៩ កក្កដា នេះ នៅចំណុច​ស្ពានអូរគគីរ (ចន្លោះ​គីឡូម៉ែត្រ​106-107) ត្រង់ចំណុច​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ថានភាព​ទឹក​​គឺ​បាន​ស្រក​ចុះ​ប្រវែង​១​ម៉ែត្រហើយ ចាប់ពី​​​ធ្នឹម​ស្ពាន ដោយអាចឱ្យអ្នកដំណើរ​អាច​ធ្វើ​ចរាចរណ៍​ទៅ​មក​បានជា​ធម្មតាវិញ ។ នេះបើយោងតាម​ ផ្នែក​​សណ្តាប់ធ្នាប់​សាធារណៈ​ស្រុក​ភ្នំស្រួច​បានឱ្យដឹងនាព្រឹកថ្ងៃដដែលនេះ ។ សួមរំលឹកថា ផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ ជិត​ពេជ្រនិល ត្រូវទឹកភ្លៀងជន់លិច ផ្អាកចរាចរណ៍​ជាបណ្តោះអាសន្ន​ នៅយប់ថ្ងៃទី២៨កក្កដានេះ​

​សូមរំលឹកថា ទឹកភ្លៀងបាន​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​អូរ​គគីរ ក្នុង​ឃុំ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវ​ទឹក​ជន់​លិច​កម្ពស់​រហូត​ដល់​០,៧០​ម៉ែត្រ គិត​ត្រឹម​ម៉ោង​ប្រមាណ ១០​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​។

ដូច្នេះ​ ការធ្វើចរាចរណ៍​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ទឹកភ្លៀង​ជន់​លិច​នេះ ទាំង​ចរា​ចរណ៍ មក​ពី​ស្រុក​កំពង់​សិលា និង​ពី​ស្រុក​ភ្នំស្រួច ត្រូវ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ