ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ចំណុច​ខ្វះខាត​ធំ​ៗ! អភិបាលខេត្ត​ កំពង់ចាមហៅ​អង្គភាព​ថ្នាក់​ក្រោម​មក​ប្រជុំ​ពាក់ព័ន្ធ​​ភាព​យឺតយ៉ាវ​គណនេយ្យ​ភាព​សង្គម

6 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​លើកយក​នូវ​ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដល់​ក្រុមការងារ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ថ្នាក់​ក្រុង ស្រុក ឃុំ…

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​លើកយក​នូវ​ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដល់​ក្រុមការងារ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ថ្នាក់​ក្រុង ស្រុក ឃុំ សង្កាត់ រយៈពេល​កន្លង ដើម្បី​ឱ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា និង​មានការ​អភិវឌ្ឍ​កាន់តែ​រលូន ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៣ ខែតុលា​នេះ ។

ការ​លើក​ឡើង​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​អនុវត្ត​ការងា​គណនេយ្យ​ភាព​សង្គម ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២៥ នៅ​ក្នុង​សាលាខេត្ត​កំពង់ចាម នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ តុលា ឆ្នាំ​២០២៥​នេះ ដែល​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អាជ្ញាធរ​ក្រុង​ស្រុក ឃុំ​សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។

ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែង​ថា ៖ ក្នុង​នោះ​បញ្ហា​សម្រាប់​ក្រុមការងារ​អនុវត្ត​គណនេយ្យ​ភាព​សង្គម ថ្នាក់​ក្រុង​ស្រុក គឺ រៀបចំ​កិច្ចប្រជុំ​ឱ្យ​បាន​ទៀងទាត់ ដែល​ជា​ចំណុច​ខ្វះខាត​, ឯកឧត្តម​អភិបាល​បាន​បន្ត​ថា ក្រុម​នេះ មិន​ចុះ​តាមដាន​ការ​ផ្សព្វផ្សាយ​ពី​លទ្ធផល​លើ​អង្គភាព​ផ្តល់​សេវា និង​ការ​រៀបចំ​របាយការណ៍​ប្រមូលផ្តុំ​ការងារ​អភិវឌ្ឍ​សង្គម នៅ​មាន​ភាព​យឺតយ៉ាវ និង​មិន​បាន​ត្រឹមត្រូវ គឺ​របាយការណ៍​មិន​បាន​ឆ្លុះ​បញ្ចាំង​ក្នុង​ឧ​ប​សម្ព័ន្ធ ។

លោក​បាន​បន្ថែម​ថា​៖ បញ្ហា​ថ្នាក់​ក្រុង ស្រុក​នេះ​ទៀត នៅ​ខ្វះខាត​ការ​ផ្តល់​កញ្ចប់​ថវិកា​គាំទ្រ​នៃ​ការ​ទទួល​ថវិកា​របស់​រដ្ឋបាល​ឃុំ សង្កាត់​មួយ​ចំនួន​មាន​ភាពយឺត​យាវ ក្នុង​ការ​អនុវត្ត​សកម្មភាព​ការងារ​សង្គម ។ ការ​បិទ​ផ្សាយ​ផលិតផល ការងារ​ផុស​ស្ព​ត និង​ការ​ថែទាំ​ផ្ទាំង​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ របស់​អង្គភាព​ផ្តល់​សេវា​ទាំង​បី​ពុំ​ទាន់​បាន​ល្អ​ប្រសើរ​, ការ​បំពេញ​ទិន្នន័យ​របស់​អង្គភាព​មួយ​ចំនួន នៅ​មាន​ភាពយឺត​យាវ​, រដ្ឋបាល​ឃុំ​ខ្លះ រៀបចំ​គ្រោង​កញ្ចប់​ថវិកា​ពុំ​ទាន់​សកម្មភាព​នូវ​រាល់​សកម្មភាព​ថវិកា​សម្រាប់​គាំទ្រ ឬ​ការ​អនុវត្ត​ការងារ​មាន​ភាពយឺត​យាវ អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​មិន​ទាន់ ការ​ដាក់​ពិន្ទុ​ដល់​អង្គភាព​ផ្តល់​សេវា​ទាំង​បី មាន​តែ​ប្រជាពលរដ្ឋ ដែល​មាន​វ័យ​ចំណាស់​ចូលរួម ច្រើន​ជាង​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ជាក់ស្តែង ។

លោក​បាន​បន្ត​ថា ៖ ដោយ​រដ្ឋបាល​ឃុំ​មួយ​ចំនួន​ខ្វះ​អ្នកសម្របសម្រួល​សហគមន៍ ការ​ផ្តល់​ប្រាប់​សម្រាប់​អ្នក​ស្ម័គ្រចិត្ត​ឃុំ​នៅ​មានការ​យឺត​យាវ សម្រាប់​ការ​អនុវត្ត​ការងារ ។ ឃុំ​សង្កាត់​មួយ​ចំនួន​នូវ​ពុំ​ទាន់​បាន​រៀបចំ​ការ​ប្រជុំ​ត្រីមាស ឆមាស​ឱ្យ​បាន​ទៀងទាត់ ដែល​ជា​ផែនការ​សកម្មភាព​រស់​ត្រូវការ​ធនធាន​ច្រើន ប៉ុន្តែ​ពុំ​មាន​ថវិកា​សម្រាប់​គាំទ្រ ដើម្បី​អនុវត្ត​ធ្វើ​ផែនការ​សកម្មភាព​រស់​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​អនុវត្ត​មានការ​កើនឡើង​បន្ថែម​នូវឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ