សហរដ្ឋអាមេរិក ៖ យន្តហោះទេសចរណ៍១គ្រឿង បានធ្លាក់កាលពីព្រឹកថ្ងៃទី១៣ តុលា លើផ្លូល់មួយនៃទីក្រុង DARTMOUTH រដ្ឋម៉ាសាជូសេត។ យន្តហោះក្រោយធ្លាក់មានភ្លើងឆេះ បណ្ដាលឲ្យមនុស្ស២នាក់ជិះក្នុងយន្តហោះនោះស្លាប់ ចំណែកអ្នកបើករថយន្តម្នាក់រងរបួស។ គ្រោះថ្នាក់នេះបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍លើផ្លូវថ្នល់នោះជាខ្លាំង ។
តាមព័ត៌មានរបស់កាសែតញូវយ៉កថែមថា យន្តហោះតូចនេះបានធ្លាក់ លើសួនស្មៅពុះចែកផ្លូវថ្នល់នោះម្ខាងទៅម្ខាងមក បណ្ដាលឲ្យមនុស្ស២នាក់ជិះក្នុងនោះស្លាប់។ មនុស្សម្នាក់នៅលើដី់រង
របួសក្នុងរថយន្តរបស់គេពេលយន្តហោះធ្លាក់ប៉ះ ត្រូវដឹកទៅកាន់មន្ទីរពេទ្យ។
គ្រោះថ្នាក់នេះ កើតមាននាវេលាម៉ោង៨ និង១៥នាទីម៉ោងក្នុងស្រុក នៅកន្លែងមួយចម្ងាយ៣០គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងប្រូវីដង់ ។ យន្តហោះធុនSOCATA TBM -700ម៉ាស៊ីនមួយនោះ ទើបហោះចេញពីព្រលានយន្តហោះតំបន់NEW BEDFORD។ តាមការកត់សម្គាល់ដំបូងនានាថា យន្តហោះនេះប៉ុនប៉ងហោះបកក្រោយមកកាន់ព្រលានវិញ បន្ទាប់ពីជួបការលំបាកនានា។
បណ្ដារូបភាពវីដេអូផ្សាយតាមបណ្ដាញសង្គម បង្ហាញពីផ្សែងដ៏ក្រាស់ហុយពីលើផ្លូវថ្នល់ទាំងឡាយ ចំណែករថយន្តមួយគ្រឿងមានស្នាមប៉ះទង្គិចត្រង់ចំំហៀងមួយហាក់រងការខូចខាតធ្ងន់ធ្ងរ ដោយកញ្ចក់រថយន្តត្រូវបែក៕
ចែករំលែកព័តមាននេះ