ក្មេ.ងស្រីម្នាក់រត់លេងរើសបានកាំភ្លើ.ងខ្លីក្រោមទ្រើងននោង បង្កការភ្ញាក់ផ្អើលពេញភូមិ
- ព្រះសីហនុ
ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលឃើញក្មេងស្រីម្នាក់កាន់កាំភ្លើ.ងខ្លីដើរ។ ការភ្ញាក់ផ្អើលរបស់ប្រជាពលរដ្ឋនោះ
ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលឃើញក្មេងស្រីម្នាក់កាន់កាំភ្លើ.ងខ្លីដើរ។ ការភ្ញាក់ផ្អើលរបស់ប្រជាពលរដ្ឋនោះ
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលឃើញក្មេ.ងស្រីម្នាក់កាន់កាំភ្លើ.ងខ្លីដើរ។ ការភ្ញាក់ផ្អើលរបស់ប្រជាពលរដ្ឋនោះ ក៏មានសេចក្តីរាយការណ៍ដឹងដល់សមត្ថកិច្ចនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ។
ជុំវិញហេតុការណ៍នេះ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលបានចុះពិនិត្យ និងធ្វើកំណត់ហេតុបានឱ្យដឹងថា បើតាមលោកយាយជាជីដូនបង្កើតបានប្រាប់ថា មុនពេលមានការភ្ញាក់ផ្អើលនេះ គាត់បានឃើញចៅស្រីអាយុ៥ទៅ៦ឆ្នាំដែលរត់លេង បានកាន់អាវុ.ធខ្លីនោះដើរចេញពីក្រោមទ្រើងននោង ក្បែរចេតិយវត្តលើ។ ហើយគាត់ក៏ប្រាប់ឲ្យចៅស្រីនោះ ឱ្យយកទៅទុកនៅកន្លែងដើមវិញ ។ ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជុំវិញទីនោះតែម្ដង ។
តាមការអះអាងពីសមត្ថកិច្ច បានបញ្ជាក់ថា កាំភ្លើ.ងខ្លីដែលក្មេងស្រីរើសបានពីក្រោមទ្រើងននោងនោះ គឺជាកាំភ្លើ.ងខ្លីពិតប្រាកដមែន មិនមែនកាំភ្លើ.ងជ័រស្អីគេទេ ។ ក្រោយពីសមត្ថកិច្ចបានធ្វើការពិនិត្យ និងសាកសួររួចមក ក៏បានយកវត្ថុតាងនោះទៅរក្សាទុក ដើម្បីស្រាវជ្រាវបន្តតាមនីតិវីធី ។
តាមប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលមានការភ្ញាក់ផ្អើលពីករណីកាំភ្លើ.ងខ្លីដែលក្មេ.ងស្រីរើសលេងនេះ គឺកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុ បានឮសំឡេងឈ្លោះប្រកែកគ្នា និងប្រវា.យប្រតប់គ្នា លុះមួយសន្ទុះក្រោយមកក៏ស្ងាត់ទៅវិញ រហូតព្រឹកឡើងក៏មានការភ្ញាក់ផ្អើលថា ប្រទះឃើញកាំភ្លើ.ងខ្លីមួយដើមនេះតែម្តង នៅក្រោមទ្រើងននោង ។
គួររំលឹកផងដែរថា កន្លងមក សមត្ថកិច្ចក៏ធ្លាប់បានទទួលព័ត៌មានទាក់ទិននឹងកាំភ្លើ.ងខ្លីដែលជនមិនស្គាល់អត្តសញ្ញាណប្លុងចោលនេះដែរ ហើយក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ នៅមិនទាន់បានវែកមុខករណីណាមួយនៅឡើយទេ ៕
ចែករំលែកព័តមាននេះ