ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ប្រជាជន​ជប៉ុន​ធ្លាក់​ចុះ ខណៈ​កំណើន​ជនបរទេស​កើន​ឡើងជា​កំណត់​ត្រា

9 ខែ មុន

ជប៉ុន ៖ ទិន្នន័យ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា

ជប៉ុន ៖ ទិន្នន័យ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា ចំនួន​ប្រជាជន​ជប៉ុន​បាន​ធ្លាក់​ចុះ នៅ​ក្នុង​ល្បឿន​លឿន​បំផុត​មិន​ធ្លាប់​មាន ខណៈ​ដែល​ចំនួន​ជនបរទេស​នៅ​ក្នុងស្រុក​បាន​កើនឡើង​ដល់កំណត់​ត្រា គឺ​ចំនួន​ជិត ៣​លាន​នាក់​។

ទិន្នន័យ​នេះ បាន​គូសបញ្ជាក់​ថា ជនបរទេស​កំពុង​ដើរតួ​នាទី​កាន់តែ​ធំ​នៅ​ក្នុង​សង្គម​ជប៉ុន ដើម្បី​បង្កើត​ចំនួន​ប្រជាជន​ដែល​ធ្លាក់​ចុះ​។ ចំនួន​ប្រជាជន​ជនជាតិ​ជប៉ុន​បាន​ធ្លាក់​ចុះ​រយៈពេល​១៤​ឆ្នាំ​ក្នុង​ចំនួន​ប្រហែល ៨០​ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ ២០២២​។ នេះ​យោង​តាម​ទិន្នន័យ ដែល​បង្ហាញ​ពី​ចំនួន​ប្រជាជន​ដែល​មានការ​ចុះ​ឈ្មោះ​ស្នាក់​នៅ​គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ ២០២៣ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង និង​ទំនាក់ទំនង​របស់​ជប៉ុន​។

ទិន្នន័យ​បាន​បង្ហាញ​ថា ជា​លើក​ដំបូង​ដែល​ចំនួន​ប្រជាជន​ជប៉ុន​បាន​ធ្លាក់​ចុះ​ក្នុង​ខេត្ត​ទាំង ៤៧​។ ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១២៥.៤១​លាន​នាក់ ដែល​ជា​ការ​ថយ​ចុះ​ប្រហែល ៥១១,០០០​នាក់​។ ចំនួន​ប្រជាជន​ប្រទេស​នេះ បាន​ឡើង​ដល់​កំពូល​ក្នុង​ឆ្នាំ ២០០៨ ហើយ​បាន​ធ្លាក់​ចុះ​ចាប់តាំងពី​ពេល​នោះ​មក ដោយសារ​តែ​អត្រាកំណើត​ទាប ដែល​បាន​ឈាន​ដល់​កម្រិត​ទាប​បំផុត កាលពី​ឆ្នាំ​មុន​។

យោង​តាម​ទិន្នន័យ​បានឱ្យ​ដឹង​ថា ចំនួន​ជនបរទេស ដែល​មាន​អាសយដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​ចំនួន ២.៩៩​លាន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣ ដែល​កើនឡើង ១០.៧% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គឺជា​ការ​កើនឡើង​ដ៏​ធំ​បំផុត ចាប់តាំងពី​ក្រសួង​កិច្ចការ​ផ្ទៃក្នុង និង​ទំនាក់ទំនង បាន​ចាប់ផ្តើម​តាមដាន​ប្រជាជន​មិនមែន​ជនជាតិ​ជប៉ុន កាលពី​១០​ឆ្នាំ​មុន​។ ទីក្រុង​តូ​ក្យូ គឺជា​ផ្ទះ​សម្រាប់​ចំណែក​ធំ​បំផុត​នៃ​អ្នក​រស់នៅ​ជា​ជនបរទេស ដែល​មាន ៤.២% នៃ​ចំនួន​ប្រជាជន ឬ ៥៨១,១១២​នាក់ ហើយ​រាជធានី​បេះដូង​ជប៉ុន​មួយ​នេះ គឺជា​កន្លែង​មានការ​កើនឡើង​ដ៏​ធំ​បំផុត នៃ​ចំនួន​ប្រជាជន​មិនមែន​ជា​ជនជាតិ​ជប៉ុន កាលពី​ឆ្នាំ​មុន​។

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ធ្វើ​ឱ្យ​មានការ​បញ្ច្រាស​អត្រាកំណើត​ធ្លាក់​ចុះ​របស់​ប្រទេស​ជា​អាទិភាព​កំពូល ហើយ​បើ​ទោះបីជា​មាន​បំណុល​ខ្ពស់​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​លោក​គ្រោង​នឹង​ចំណាយ​ប្រាក់ ២៤.៨៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ លើ​ការ​ថែទាំ​កុមារ និង​វិធានការ​ផ្សេង​ទៀត ដើម្បី​ផ្គត់ផ្គង់​ឪពុក​ម្តាយ​៕ (​ប្រភព​ពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ