ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា ធ្វើ​ឱ្យ​ផ្លូវលំ​មួយ​ចំនួន​ត្រូវ​ជំនន់​ទឹក​ភ្លៀង​ហូរ​បុ​.​ក​ផ្តាច់​ពិបាកធ្វើ​ដំណើរ​(​វី​ដេ​អូ​)

9 ខែ មុន
  • ឧត្តរមានជ័យ

ស្រុក​ចំនួន​២ គឺ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់​វែង បាន​រង​ការ​ខូចខាត​អស់​ផ្លូវ​មួយ​ចំនួន ខណៈ​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា​រយៈពេល​៣​ថ្ងៃ​មកនេះ គឺ​ចាប់ពី​ថ្ងៃ​ទី​

ខេត្តឧត្តរមានជ័យ ៖ ស្រុក​ចំនួន​២ គឺ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់​វែង បាន​រង​ការ​ខូចខាត​អស់​ផ្លូវ​មួយ​ចំនួន ខណៈ​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា​រយៈពេល​៣​ថ្ងៃ​មកនេះ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ ដែល​ជា​ហេតុ​នាំ​ឱ្យ​ជំនន់​ទឹកភ្លៀង​ជន់​លិច និង​ហូរ​បុ​.​កកាត់​ផ្តាច់​ផ្លូវ បណ្តាល​ឲ្យ​រាំងស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​ដែល​បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៦៧B ឆ្ពោះទៅ​ភូមិ​អូរ​ចាប់​ត្រី និង​ភូមិ​ត្រពាំង​ធំ ស្ថិត​នៅ​ឃុំ​លំ​ទង ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ក្នុង​រយៈ​ចំនួន​២​ទៅ​៣​ថ្ងៃនេះ ទឹកភ្លៀង​បន្ត​ធ្លាក់​ជាប់​ៗ​គ្នា ធ្វើ​ឱ្យ​ផ្លូវលំ​ចំនួន​២​កន្លែង​ត្រូវ​ជំនន់​ទឹកភ្លៀង​ហូរ​បុ​.​កកាត់​ផ្តាច់ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​។ ដោយឡែក​ផ្លូវលំ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​ទឹក​លិច​ផង​ដែរ បង្ក​ឲ្យ​មានការ​ស្ទះចរាចរណ៍ ដែល​តម្រូវ​ឱ្យ​រថយន្ត ម៉ូតូ ឬ​កង់ ត្រូវ​លើកដាក់​គោ​យន្ត​កន្ត្រៃ ដើម្បី​ចាំ​ចម្លង​។

ប្រភព​ដដែល​បន្ត​ថា ចំណែកឯ​ស្រុក​ត្រពាំង​ប្រាសាទ​វិញ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ លោក ហាំ​ង មេ​ង អភិបាលស្រុក​ត្រពាំង​ប្រាសាទ បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ ទឹកភ្លៀង​ធ្លាក់​មក​ជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា​នៅ​ក្នុងស្រុក ធ្វើ​ឱ្យ​ផ្លូវលំ​មួយ​ចំនួន​ត្រូវ​ទឹក​ហូរ​កា​.​ត់​ផ្លូវ ជា​ហេតុ​ដែល​អាច​ធ្វើ​ចរាចរណ៍​បាន​តែ​ផ្លូវ​មួយ​ខ្សែ ស្ថិត​នៅ​ចំណុច​ទំនប់​ខ្នោ ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ ទើប​បង្ក​ឲ្យ​រាំងស្ទះ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​។ តែ​ទោះជា​បែប​ណា ក្រុម​អាជ្ញាធរ​នឹង​មាន​វិធានការ​ដោះស្រាយ​ជួយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឡើង​វិញ មិន​អាច​ទុក​រយៈពេល​យូរ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ