ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​យ៉ាងសកម្ម​​ទា.ក់​​សត្វសុនខអ្នកស្រុក​ជា​យូរ​មក​ហើយ​នោះ​ ពេល​នេះ​អស់លក្ខណ៍​​​២នាក់​

9 ខែ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖​ មុខសញ្ញា​​យ៉ាង​សកម្ម​ខាង​ដើរ​ទាក់​​សត្វសុនខរបស់​​អ្នកស្រុក​អស់​ពេល​ជា​យូរ​មក​

ខេត្ត​កំពង់ស្ពឺ ៖​ មុខសញ្ញា​​យ៉ាង​សកម្ម​ខាង​ដើរ​ទាក់​​សត្វសុនខរបស់​​អ្នកស្រុក​អស់​ពេល​ជា​យូរ​មក​ហើយ​នោះ​ពេល​នេះ​បាន​អស់​លក្ខណ៍ ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​​ចំនួន​​​​​​២នាក់ ​រួមជាមួយ​នឹង​​សត្វសុនខងា.ប់​ចំនួន​​​៣ក្បាល​ ។​

ហេតុការណ៍​​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ដើរ​ទាក់​សត្វ​សុនខ​ខាងលើ​នេះ​​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

​ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ថា​ មាន​ករណី​ក្រុម​ជនសង្ស័យ​ធ្វើសកម្មភាព​​ទា.ក់​សត្វ​សុនខ​​តាម​ភូមិ​ និង​តាម​ផ្លូវ​សាធារណៈ​ពេល​យប់ លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​សាម​គ្គឺ​មុនី​ជ័យ បាន​បញ្ជា​កម្លាំង​អោយ​តាម​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង​។

លោក​អធិការ​បន្ត​ថា​ ក្រុម​ជនសង្ស័យ​មាន​បក្ខពួក​ច្រើន​នាក់ មាន​មធ្យោបាយ​ម៉ូតូ​ច្រើន​គ្រឿង និង​មាន​សម្ភារៈ​ខ្សែ​ហ្វាំ​ង​កង់​និង​កា​តេស​ម្រា​ប់​ច្រក​សត្វ​សុនខ​ នៅ​ពេល​ប្រតិបត្ដិការ​ជោគជ័យជនសង្ស័យ​​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ពេល​នេះ​មាន​២​នាក់​ ៖ ១-​ឈ្មោះ អឿ​ន ហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​២-​ឈ្មោះ សុខ ពិសី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ដកហូត​សម្ភារៈ​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង ម៉ាក​(​ស្មាស់​​រ៉េ​វូ​) ​ព​ណ៍​ខ្មៅ​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BR- 6213 ដង​អន្ទាក់​សម្រាប់​ទាក់​សុនខ​​ចំនួន​២ ដែកថ្នាំងអំពៅ​១​កំណាត់ កា​រ៉ុ​ង​ចំនួន​១ ​សត្វសុនខ​​ចំនួន​៣​ក្បាល និង​ទូរស័ព្ទ​អិន​ចុច​ពិល​១​គ្រឿង​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា​ ពួក​គេ​មានមុខ​របរ​ដើរ​​ទាក់​សត្វ​​សុនខអនាថា​​នៅ​ក្រៅរបង​ និង​ដើរ​ដេក​​តាម​ផ្លូវ​នៅ​ពេល​យប់​ ។ ក្រោយ​ទាក់​បាន​ហើយ​គឺ​យក​ទៅ​លក់​នៅ​ទីផ្សារ​សាច់​ពិសេស​ដែល​មាន​ម៉ូយ​រង់ចាំ​ទិញ​​។ បច្ចុប្បន្ន​ទីផ្សារ​លក់​-​ទិញ​សាច់​ឆ្កែ​កំពុង​តែ​មាន​ហាងឆេង​និង​តម្លៃ​ខ្ពស់ ។ លើ​ស​ពី​នោះ​ ក្រុម​ខ្លួន​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ធ្វើ​សកម្មភាព​ទាក់​ខាង​មុខ​ អ្នក​ខាង​ក្រោយមក​ទាក់​បន្ដ ពេល​សត្វសត្វសុនខ​​រត់​ដេញ​ខាំ​អ្នក​ខាង​មុខ​។ មុខសញ្ញា​សេសសល់​ឈ្មោះ សំបូរ ភេទប្រុស អាយុ​២០​ឆ្នាំ ឈ្មោះ លី ភេទប្រុស អាយុ២១​ឆ្នាំ ឈ្មោះ វ​ណ្ណា ភេទប្រុស អាយុ​៣៣​ឆ្នាំ ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ភ្នំពេញ បាន​ជិះ​ម៉ូតូ​គេចខ្លួន​រួច (​ម៉ូតូ​ម៉ាក ស្មាស់​វី​១​គ្រឿង និង ម៉ូតូ​ម៉ាក​Beet ១​គ្រឿង​) ។

​បច្ចុប្បន្ន ​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​សត្វ​សុនខងា.ប់​​ចំនួន​​​៣ក្បាល ត្រូវ​បាន​​បញ្ជូន​មក​អធិការដ្ឋាន​គ​របាល​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​​ចាត់ការ​​នីតិវិធី​បន្ដ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ