មេឃកំពុងភ្លៀង! បើកគោយន្តទៅស្រែ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជួបគ្រោះអកុសលយ៉ាងរន្ធ.ត់
- ព្រៃវែង
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែត្រូវរន្ទះ
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែត្រូវរន្ទះ
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែត្រូវរន្ទះបាញ់ នៅពេលជនរងគ្រោះកំពុងចុះបិទទ្រុងគោយន្តនៅកណ្តាលផ្លូវ ហើយមេឃកំពុងភ្លៀង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០រសៀលថ្ងៃទី២៦ កក្កដា នៅលើផ្លូវវាលស្រែមួយកន្លែង ត្រង់ចំណុចភូមិទុកស្រូវ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ត្រំ ស៊ាង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននៅផ្ទះ ប៉ុន្តែពេលភ្លៀងធ្លាក់មក ស្រាប់តែជនរងគ្រោះចេញបើកគោយន្តទៅវាលស្រែ មិនដឹងថាទៅធ្វើអ្វីនោះទេ នៅពេលទៅដល់កណ្តាលផ្លូវ គោយន្តបានធ្លាក់ទ្រុងក្រោយ ទើបជនរងគ្រោះឈប់ ហើយចុះបិទ តែពេលកំពុងលើកបិទទ្រុងគោយន្តនោះ ក៏ត្រូវរន្ទះបា.ញ់ បណ្តាលឱ្យស្លា.ប់តែម្តង។
ក្រោយបាត់ជនរងគ្រោះយូរមិនឃើញមកផ្ទះវិញ ក្រុមគ្រួសារក៏ចេញទៅតាម ហើយក៏ឃើញជនរងគ្រោះដេកស្លា.ប់នៅកណ្តាលផ្លូវ ទើបមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ច និងនាំយកស.ពជនរងគ្រោះមកផ្ទះរៀបចំធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពេលមេឃភ្លៀងកុំចេញក្រៅផ្ទះ និងកុំប្រើប្រាស់ឧបករណ៍ផ្សេងៗដែលងាយឆ្លងចរន្ត ព្រោះវាយអាចបង្កអោយមានគ្រោះថ្នាក់ជាយថាហេតុ ដូចករណីខាងលើនេះអញ្ចឹង ៕
ចែករំលែកព័តមាននេះ