ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រកាសនឹងធ្វើជាប្រធានព្រឹទ្ធសភានៅឆ្នាំ២០២៤ បន្ទាប់ពីឈប់ធ្វើនាយករដ្ឋមន្ត្រី

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា នៅ​ពេល​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ថ្មី សម្តេច​នឹង​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា បន្ទាប់​ពី​សម្តេច​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដោយ​ប្រគល់​ឲ្យ​ឯកឧត្តម ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា នៅ​ពេល​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ថ្មី សម្តេច​នឹង​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា បន្ទាប់​ពី​សម្តេច​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដោយ​ប្រគល់​ឲ្យ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ចាប់ពី​អាណត្តិ​ទី​៧​នេះ​តទៅ ។

ថ្លែង​សារ​ពិសេស នា​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ នឹង​មានការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ពេល​នោះ​ខ្ញុំព្រះករុណា​ខ្ញុំ​នឹង​ទៅ​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា ហើយ​តាម​ការ​គ្រោងទុក​របស់​គណបក្ស គឺ​ខ្ញុំ​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​សម្តេច​សាយ ឈុំ ដែល​គាត់​មាន​អាយុ​ច្រើន ហើយ​ចប់​ឈប់​សម្រាក​» ។

សម្តេច​តេ​ជោ បាន​បន្ត​ថា ការ​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា​នោះ ធ្វើ​ឲ្យ​សម្តេច​នឹង​មាន​លទ្ធភាព​បន្ត​បម្រើ​ប្រជាពលរដ្ឋ និង​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​បន្ត​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​ប្រកាស​ថា សម្តេច​មិន​ជ្រៀង​ជ្រែក​កិច្ចការ​របស់​នាយក​រដ្ឋមន្ត្រី ឬ​របស់​រាជរដ្ឋាភិបាល​ថ្មី​នោះ​ទេ ។ ដោយ​មានការ​ចែក​អំណាច​ដាច់​ពី​គ្នា​រវាង​អំណាចនីតិប្រតិបត្តិ និង​នីតិ​បញ្ញា​ត្តិ ។ ដោយ​មានបទពិសោធន៍​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ជាង​៣៨​ឆ្នាំ​មក​ហើយ សម្តេច​ពិតជា​យល់​ដឹង​ច្បាស់លាស់​ពី​ឯករាជ​ភាព​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា កុំ​យប់​យូរ​សុបិន​ច្រើន​នៃ​ពាក្យ​ច​ចាម​អារាម​ចំពោះ​អ្នកវិភាគ​ដូរ​បាយ ឬ​អ្នកវិភាគ​និយម​ជ្រុល​បាន​វិភាគ​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​៣​ស​ប្តា​ហ៍​ទៀត ។ ប៉ុន្តែ​ផ្ទុយ គឺ​ហ៊ុន ម៉ា​ណែ​ត មាន​លទ្ធភាព ហើយ​ឥឡូវ​ហ៊ុន ម៉ា​ណែ​ត​បាន​បំពេញ​រួច​ហើយ​នូវ​កាតព្វកិច្ច​២ គឺ​ទី​១.​គណបក្ស​ឯកភាព​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី និង​ធ្វើ​នាយក​រដ្ឋមន្ត្រី​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​នៅ​រយៈពេល​ខាង​មុខ ។ ទី​២.​ហ៊ុន ម៉ា​ណែ​ត បាន​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​រួច​ហើយ ។ ទី​៣.​ព្រះ​មហា​ក្ស​ត្ស​ទទួលយក​សំណើរ​ពី​ប្រធាន​គណបក្ស​ដែល​មាន​សំឡេង​ច្រើន ដោយ​នឹង​ចេញ​ព្រះរាជក្រឹត្យ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ជា​នាយក​រដ្ឋមន្ត្រី ។

សម្តេច​តេ​ជោ បន្ថែម​ថា​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នឹង​ធ្វើការ​រៀបចំ​ផ្គូរ​ផ្គង​សមភាព​នៅ​គណៈរដ្ឋមន្ត្រី ដើម្បី​ឲ្យ​សភា​ផ្តល់​សេចក្តី​ទុកចិត្ត ។ សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​បញ្ជាក់​ថា នេះ​ការ​លះបង់​មួយ​ដ៏​ធំ ប៉ុន្តែ​ការ​លះបង់​នេះ គឺ​ដើម្បី​ធានា​នូវ​សេចក្តីសុខ​សាន្ត​របស់​ប្រជាជន ហើយ​ក៏​ដូច​គ្នា​ដែរ គឺ​ប្រៀបធៀប​ព្រះករុណា​ព្រះ​បិតា​ជាតិ​របស់​យើង​សម្តេច​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​ព្រះ​អង្គ​បាន​ដាក់​រាជ​ដោយ​បាន​រៀបចំ​ព្រះ​មហា​ក្ស​ត្ស​ថ្មី​បច្ចុប្បន្ន​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា បើសិន​ព្រះមហាក្សត្រ​មិន​បាន​រៀបចំ​ព្រះមហាក្សត្រ​បន្តវេន​នោះ​ទេ និង​មាន​ស្ថានភាព​ច្របូកច្របល់​ជា​មិន​ខាន ។ ដោយ​ម្ខាង​ធ្វើបុណ្យ​ព្រះរាជ​សព្វ និង​ម្ខាង​ទៀត​ជ្រើសរើស​ព្រះមហាក្សត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ