ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូស​ឈើ​អា​រជិត​១៥០​សន្លឹកនៅ​ស្រុក​ចិត្រ​បុរី

9 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ អភិបាលរង​ស្រុក សន ចំរុង បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ប​ង្ក្រាប​ ការ​ធ្វើ​សន្ធិ​ធិ​ផល​អនុ​ផល​ព្រៃ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​ក្រុម​ឈ្មួញ​យក​ទៅ​លាក់​បំរុង​ដឹក​ចេញ​ទៅ​លក់​បន្ត​ ។ ហេតុ​ការណ៍​​នេះ​…

ខេត្តក្រចេះ ​៖ អភិបាលរង​ស្រុក សន ចំរុង បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ប​ង្ក្រាប​ ការ​ធ្វើ​សន្ធិ​ធិ​ផល​អនុ​ផល​ព្រៃ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​ក្រុម​ឈ្មួញ​យក​ទៅ​លាក់​បំរុង​ដឹក​ចេញ​ទៅ​លក់​បន្ត​ ។ ហេតុ​ការណ៍​​នេះ​ ធ្វើ​ឡើង​​កាលពី​​រសៀល​ថ្ងៃ​ទី​២៥ ​កក្កដា ​ឆ្នាំ​២០២៣ ស្ថិតនៅ​ចំណុច​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត លោក ឃ្លាំង ណា​រ័​ត្ន ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ដែល​ចូលរួម
​ប​ង្គ្រា​ប រួម​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី នគរបាល​ស្រុក​ចិត្រ​
បុរី អាជ្ញាធរ​ស្រុក និង​កម្លាំង​សង្កាត់រ​ដ្ឋបាល​ព្រៃឈើ​កន្ទួត បាន​សហការ​គ្នា​ចុះ​ប​ង្គ្រា​ប​ការ​ធ្វើ​សន្ធិ​ធិ ផល​អនុ​ផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ដោយ​រឹបអូស​ឈើ​អា​រជា​ច្រើន​សន្លឹក ​។

លោក​បន្ថែម​ថា ​ឈើ​ដែល​កម្លាំង​ចំរុះ​ធ្វើការ​រឹប​អី​ស​ទាំងនោះ​ ជា​ប្រភេទ​ឈើ​អារលេខ​១ (​សុ​ក្រំ​) មាន​ចំនួន១៤៧​សន្លឹក តែ​មិន​ទាន់​ធ្វើការ​វាស់វែង​ដឹង​ពី​ចំនួន​ម៉ែត្រគូប​នៅឡើយ​ទេ​ ។

បច្ចុប្បន្ន ​ឈើ​ទាំងនោះ​ត្រូវ បាន​កម្លាំង​ចម្រុះ​នាំ​យក​មក​រក្សា​ទុក នៅ​ស្ថានីយ​បណ្ដុះ​កូន​ឈើ​ខ្សា ដើម្បី​ចាត់ការ​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​ ​។

អត្ថបទសរសេរ ដោយ