ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២​នាក់​រវល់​ទៅ​ចម្ការ​ដក​ដំឡូង​មី ស្រាប់​តែ​​ផ្ទះ​ត្រូវ​គេ​រើ​កកាយ​អីវ៉ាន់​ពេញ​ផ្ទះ

9 ខែ មុន
  • ឧត្តរមានជ័យ

មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ទាំង​កណ្ដាលថ្ងៃត្រង់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅ​ចម្ការ​ដក​ដំ​ឡូ​មី ហើយ​ចាក់សោ​ផ្ទះ​ទុក​ចោល ក៏​ស្រាប់តែ​ត្រូវ​ចោ​.​រ​ចូល​មក​គាស់​ទ្វារផ្ទះ រួច​រើ​កកាយ​អីវ៉ាន់​រក​ទ្រព្យសម្បត្តិ ប៉ុន្តែ​

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ទាំង​កណ្ដាលថ្ងៃត្រង់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅ​ចម្ការ​ដក​ដំ​ឡូ​មី ហើយ​ចាក់សោ​ផ្ទះ​ទុក​ចោល ក៏​ស្រាប់តែ​ត្រូវ​ចោ​.​រ​ចូល​មក​គាស់​ទ្វារផ្ទះ រួច​រើ​កកាយ​អីវ៉ាន់​រក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ចៃដន្យ​ម្ចាស់ផ្ទះ​មក​ទាន់ រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​១២​រសៀល ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣​ថា ក្រោយ​​ពី​ទទួល​បាន​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​មក​ថា មាន​ករណី​ចោ​.​រគាស់​ទ្វារ​ចូល​ផ្ទះ​រុះរើ​អីវ៉ាន់ ភ្លាម​ៗ​នោះ​កម្លាំង​មូលដ្ឋាន​ក៏​បាន​សហការ​គ្នា​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែង​ទីតាំង​កើត​ហេតុតែ​ម្តង​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ ម្ចាស់ផ្ទះ​មានឈ្មោះ សាន ឡុ​ង អាយុ​២៧​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ សេក ណែ​ត អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ហើយ​បើ​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​ឈ្មោះ សេក ណែ​ត បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​និង​ប្តី​បាន​ចាក់សោ​ផ្ទះ រួច​ក៏​នាំ​គ្នា​ចេញ​ទៅ​ចម្ការ​នៅ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ ដើម្បី​ដក​ដំឡូង​មី ពីព្រោះ​កាលពី​ម្សិលមិញ​រវល់​ទៅ​ចូលរួម​បោះ​ឆ្នោត​។ រហូត​ដល់​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក ក៏​ស្រាប់តែ​បងប្រុស​គាត់​ដែល​រស់នៅ​ក្បែរ​គ្នា​នោះ បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​គាត់​ដល់​ចម្ការ​តែ​ម្តង ដោយ​បាន​ប្រាប់​ថា «​ផ្ទះ​របស់ខ្ញុំ​ទ្វារ​ចំហរ​អត់​ចាក់សោ​ទេ​»​។ នៅ​ពេល​ឮ​ដូច្នេះ​រួច​មក គាត់​ក៏​ប្រញាប់ប្រញាល់​ចេញពី​ចម្ការ​មក​ផ្ទះ​វិញ ក៏​ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ចំហរ​ពិតមែន បន្ទាប់​មក​គាត់​ក៏​ដើរ​ចូល​ទៅ​មើល ហើយ​ក៏​ឃើញ​នៅ​ក្នុងផ្ទះ​មាន​ចោ​.​រ​ចូល​រើ​កកាយ​ពិតប្រាកដ​មែន​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន នៅ​ពេល​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កន្លែង​កើតហេតុ​ជាក់​ស្តែង​វិញ ឃើញ​ថា សកម្មភាព​ចោ​.​រ​ចូល​គាស់​ផ្ទះ បាន​បើក​ទូ​ដាក់​ខោអាវ រួច​រើ​កកាយ​ចេញ​មក​ខាងក្រៅ​ទូ និង​កេស​ដាក់​ឯកសារ​ទៀត ដើម្បី​រក​របស់របរ​ដែល​មាន​តម្លៃ​នៅ​ក្នុង​ទូ​ផង​ដែរ​។ ចំណែក​ករណី​ចោ​.​រគាស់​ទ្វារ​ចូល​ផ្ទះ​នេះ​ដែរ ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ពុំ​មាន​បាត់បង់​របស់របរ​អ្វី​ដែល​មាន​តម្លៃ​នោះ​ឡើយ​។

សូម​ជម្រាប​ផង​ដែរ​ថា បច្ចុប្បន្ន ក្រោយ​ពេល​ពិនិត្យ​កន្លែង​កើតហេតុ​រួច សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​កំពុង​សហការ​គ្នា​យ៉ាង​យកចិត្តទុកដាក់ និង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ស្វែងរក និង​កំណត់​មុខសញ្ញា​ចោ​.​រដែ​ល​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នោះ យក​មក​អនុវត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ឲ្យ​ខាន​តែ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ