ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កា​ក​បាទ​ក្រហម​ស្រុក​​ព្រៃ​នប់​​រួម​​ជា​មួយ​​សប្បុរស​ជន​​ជួយ​​លោក​​យាយ​​ទុរគត​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា លោក​ទិត វុទ្ធី អភិ​បាល​ស្រុក​ព្រៃ​នប់​ និង​ជា​ប្រធាន​អនុ​សាខា​កាក​បាទ​ក្រហម​ស្រុក​បានអញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​​ប្រគល់​លំនៅ​ឋាន​មួយ​ខ្នង​ដែល​ទើប​នឹង​សាង​សង់​រួច​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​មួយ​ចំនួន​ក្នុង​ស្រុកព្រៃ​នប់ ​ជូន​លោក​យាយ​ចាស់​ជរា​ទុរគត​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ក្រុម​១២

ខេត្ត​ព្រះ​សីហនុ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា លោក​ទិត វុទ្ធី អភិ​បាល​ស្រុក​ព្រៃ​នប់​ និង​ជា​ប្រធាន​អនុ​សាខា​កាក​បាទ​ក្រហម​ស្រុក​បានអញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​​ប្រគល់​លំនៅ​ឋាន​មួយ​ខ្នង​ដែល​ទើប​នឹង​សាង​សង់​រួច​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​មួយ​ចំនួន​ក្នុង​ស្រុកព្រៃ​នប់ ​ជូន​លោក​យាយ​ចាស់​ជរា​ទុរគត​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ក្រុម​១២​ ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ​មាន​លោក​ហែម វុទ្ធី ក្រុម​ប្រឹក្សា​ស្រុក និង​លោក​ស្រី​ជា​ភរិយា​ ​លោក​ហៀង ពៅ លោក​ផូ ប៊ុន​ថា និង​លោក​ស្រី​ជា​ គឹម​លឿន ជា​សប្បុរស​ជន​ លោក​មេឃុំ​​ មេ​ភូមិ​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់ទៀត ​។

នៅ​ក្នុង​ឱកាស​នោះ​ លោក​ទិត វុទ្ធី បាន​ថ្លែង​​ថា បន្ទាប់​ពី​មាន​របាយ​ការណ៍​​តាម​រយៈ​​មេ​ភូមិ​ មេ​ឃុំ​ ស្តី​ពី​ការ​លំ​បាកក្នុង​ជីវ​ភាព​​របស់​​លោក​យាយ​វិត យ៉ែម អាយុ​៨៩​ឆ្នាំ ព្រោះ​តែ​ចាស់​ជរា​គ្មាន​ទី​ពឹង ហើយ​រស់​នៅ​ក្រោម​ខ្ទម​ដ៏​តូច​លិច​លើ​លិច​ក្រោម​ ដែល​មើល​ទៅ​គួរ​ឱ្យ​អាសូរ​ លោក​ក៏​ផ្តួច​ផ្តើម​​កសាង​ផ្ទះ​មួយ​ខ្នង​​មាន​ទំហំ​៣​​ម៉ែត្រ​គុណ​៣,៥០​ម៉ែត្រ ​ប្រក់​ស័ង្ក​សី​ ជញ្ជាំង​ក្តា​រ​ រនាប​ក្តារ​ ដែល​ចំណាយ​ថវិកា​អស់​៥៥ម៉ឺន​រៀល។ ថវិកា​ចំណាយ​នេះ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​ពី​លោក​ផូ ប៊ុន​ថា និង​លោក​ស្រី​​ជា​ គឹ​ម​លឿន ជា​ភរិយា​ប្រជា​ពល​រដ្ឋ​ភូមិ​បឹង​វែង​៣០​ម៉ឺន​រៀល​ លោក​ហែម ពៅ ប្រជា​ពល​រដ្ឋ​ភូមិ​ចំការ​កៅ​ស៊ូ​៥​ម៉ឺន​រៀល​ លោក​វិត គង់​ មេ​ឃុំ​វាលរេញ​១០​ម៉ឺន​រៀល លោក​ហែម វុទ្ធី ក្រុម​ប្រឹក្សា​ស្រុក​ និង​លោក​ស្រី​១០​ម៉ឺន​រៀល​ ​ភេសជ្ជៈ​មួយ​កេស​ មី​មួយកេស​ និង​អង្ករ​២០​គីឡូ​ក្រាម​ ព្រះ​តេជគុណ​ឈឹម យុត ព្រះ​អនុ​គណ​ស្រុក​ព្រៃ​នប់់ ភួយ​​១ កន្ទេល​១ ខ្នើយ​១ ឆ្នាំ​ង២ ។ ចំណែក​រូប​លោក​បាន​ចូល​រួម​ប្រាក់​១០ម៉ឺន​រៀល​​ ឃីត​មួយកញ្ចប់​។

លោក​អភិបាល​ស្រុក​បាន​បន្ត​ទៀត​ថា ចំពោះ​ប្រាក់​​ដែល​បាន​​មក​ពី​សប្បុរស​ជន​​ហើយ​សល់​ពី​ការ​កសាង​ផ្ទះ ​លោក​និង​សប្បុរស​ជន​ដែល​ចូល​រួម​បាន​សម្រេច​ប្រគល់​ជូន​លោក​យាយ​ជា​ម្ចាស់​ផ្ទះ និង​ជូន​លោក​យាយ​ដែល​បាន​មក​ចូល​រួម​ចំនួន​៧នាក់​ ក្នុង​ម្នាក់​ៗចំនួន​២​ម៉ឺន​រៀល ។ នៅក្នុង​ឱកាស​នោះ​ដែរ លោក​អភិ​បាល​ស្រុក​ ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​សប្បុ​រស​ជន​ទាំង​អស់ ​ដែល​ចូល​រួម​ចំណែក​ជួយ​ឧបត្ថម្ភ​ដល់​លោក​យាយ​ទុរគត​នា​ពេលនេះ ៕