ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​យល់​ច្បាស់​ពី​របៀប​របប​​នៃ​ការ​បោះ​ឆ្នោត

9 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រោម​ម្លប់​សន្តិភាព​បាន​ធ្វើ​អោយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់តែ​មាន​ភាព

​រាជធានី​ភ្នំពេញ​ ៖ ក្រោម​ម្លប់​សន្តិភាព​បាន​ធ្វើ​អោយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់តែ​មាន​ភាពរឹងមាំ ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​។ នៅ​ពេល​នេះ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ មាន​ភាពល្អ​ប្រសើរ ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត និង​សប្បាយ​រីករាយ ដោយ​នាំ​គ្នា​ទៅ​ចូលរួម​បោះ​ឆ្នោត​យ៉ាងច្រើន​កុះករ​។

នេះ​ជា​ការ​លើក​ឡើង​របស់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​និង​ភរិយា​ព្រមទាំង​បងប្អូន​ក្រុម​គ្រួសារ បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​លើក​ទី​៧ នា​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០២៣​នេះ នៅ​ការិយាល័យ​បោះ​ឆ្នោត នា​កាំ​កូ​ស៊ី​ធី ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា​៖ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ការ​អនុវត្ត​នៅ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មាន​ភាពរឹងមាំ ដោយសារ​តែ​ប្រជាពលរដ្ឋ​យល់​ច្បាស់ អំពី​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ ឆ្នោត​(​គ ជ ប ) ពួក​គាត់ មាន​ជំនឿ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ។ ក្រោម​ម្លប់​សន្តិភាព ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ភាព​មាន​ភាពរឹងមាំ​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​។ ជាក់ស្ដែង​នៅ​ពេល​នេះ សន្តិសុខ និង​សណ្ដាប់ធ្នាប់​របៀប​រៀប​សាធារណៈ មាន​ភាពល្អ​ប្រសើរ ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​និង​សប្បាយ​រីករាយ​។

លោក​ឃួ​ង ស្រេង បន្ត​ថា ៖ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​នៅ​លើ​ពិភពលោក ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​មក​សង្កេត​ការ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ហើយ​ភាគី​ពាក់ព័ន្ធ​ខ្លះ បាន​មក​រៀនសូត្រ​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថែម​ទៀត​ផង​។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ បាន​សូម​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះ​ឆ្នោត​ទាំងអស់​គ្នា​នឹង​សូម​ជូនពរ​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព​គ្រប់​គ្នា​ផង​ដែរ​។

គួរ​រំលឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​អោយ​ដឹង​ហើយ​ថា ការ​បោះ​ឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ​លើក​ទី​៧ ឆ្នាំ​២០២៣​នេះ មាន​អ្នក​សង្កេតការណ៍​មក​ពី​ក្រៅប្រទេស​ច្រើន​បំផុត មក​ពី​៦៥​ប្រទេស​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​សកល​ជ្រើសរើស តំណាងរាស្ត្រ លើក​ទី​៧ ឆ្នាំ​២០២៣​នេះ មាន​អ្នក​សង្កេតការណ៍​មក​ពី​ក ប្រទេស​ច្រើន​បំផុត និង​មាន​ឥស្សរជន​ជាន់ខ្ពស់​ច្រើន​បំផុត​មក​ចូលរួម​សង្កេតការណ៍​នៅ​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​មន្ត្រី​សង្កេតការណ៍​បរទេស​ជាង​៣៣៣​នាក់ ដែល​បាន​មក​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ​ផង​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ ឯក​ឧត​ម្ភ​ប្រធាន​សភា​ប្រទេស​ម៉ា​ឡេ និង ឯកឧត្តម​នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ហ្គី​ណេ​ប៊ី​ស្សូ ដែល​អញ្ជើញ​មក​ដើម្បី​សង្កេត ការណ៍ ដោយ​ផ្ទាល់ និង​ថ្លែងអំណរគុណ ឯកឧត្តម អតីត​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល អតីត​ប្រធាន អនុប្រធាន​រដ្ឋសភា​ទាំង​១១​រូប ដែល​បាន​ចំណាយ​ពេលវេលា​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ដើម្បី​ធ្វើ​ជា សាក្សី​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

គួរ​បញ្ជាក់​ថា​៖ នៅ​រាជធានី​ភ្នំពេញ មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​២២០៦ ការិយាល័យ និង​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចំនួន​៩៦១៧៤២​នាក់ ស្រី​ចំនួន​៥១០៩៣៥​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ