ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប្រទះ​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ​មក​ដេកលើ​ស្មៅក្បែរ​មាត់​ប្រឡាយ ជិត​ប៉ុ​ស្តិ៍​ប្រជា​ការ​ការ ​ស្រុក​ស្វាយ​ទាប

1 ថ្ងៃ មុន

ខេត្តស្វាយរៀង​ ៖ ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ បាន​មក​ដេកនៅលើ​ស្មៅក្បែរ​មាត់​ប្រឡាយ ​ជិត​រោង​ប្រជា​ការពារ ​គេមិនដឹង​ថា ​ស្ត្រី​រូបនេះ​មាន​វិបត្តិ​អ្វី​មកពីណា​នោះ​ទេ ។​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋរស់នៅ​ភូមិ​ព្រៃ​តា​យឹ​ង ​ឃុំ​ប្រ​សូត្រ​ ស្រុក​ស្វាយ​ទាប​…

ខេត្តស្វាយរៀង​ ៖ ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ បាន​មក​ដេកនៅលើ​ស្មៅក្បែរ​មាត់​ប្រឡាយ ​ជិត​រោង​ប្រជា​ការពារ ​គេមិនដឹង​ថា ​ស្ត្រី​រូបនេះ​មាន​វិបត្តិ​អ្វី​មកពីណា​នោះ​ទេ ។​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋរស់នៅ​ភូមិ​ព្រៃ​តា​យឹ​ង ​ឃុំ​ប្រ​សូត្រ​ ស្រុក​ស្វាយ​ទាប​ ។

​បើ​តាម​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ប្រទះ​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ មក​ដេក​នៅ​ក្បែរ​មាត់​ប្រឡាយ​ ជិត​រោង​ប្រជា​ការពារ តាំងពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥ ខែ​ឧសភា ម្សិលមិញ ក៏​ប៉ុន្តែ​គ្មាន​អ្នក​ណា​ ហ៊ាន​ដាស់​ទេ រ​ហូត​ដល់​យប់ ​ក្រុម​ប្រជា​ការពារ ​បានឃើញ​ក៏​ហៅ​ឲ្យ​មក​ដេក​នៅ​ក្នុង​រោង​យាម​របស់ប្រជា​ការពារ ​។

​ប្រភព​បន្ត​ថា​ លុះដល់​ព្រឹក​ឡើង​វេលា​ម៉ោង​៧​ ​ថ្ងៃ​ទី​០៦ ​ឧសភា​ ២០២៥នេះ ​ឃើញ​ស្ត្រី​ពោះធំ​រូបនោះ​ នៅ​ដេក​ក្នុង​រោង​យាម​នោះ​ដ​ដែល ប្រជាពលរដ្ឋ ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ​ដើម្បី​សង្គ្រោះ​ ព្រោះ​ពិនិត្យ​មើលទៅ​ស្ត្រី​រង​គ្រោះទំនងនាងឈឺផង ហើយ​គេមិនដឹង​ថា រូបនាងមាន​វិបត្តិ​អ្វី​ទេ ហើយ​មាន​ទីលំនៅ នៅ​ទីណា​នោះដែរ ​។​

​ក្រោយសមត្ថកិច្ច​បានសួរនាំ ស្ត្រី​មាន​ផ្ទៃពោះ មិន​និយាយ​ស្តី​អ្វី​ទាំងអស់។ ​សមត្ថកិច្ច ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ដែល​​បាត់​សមាជិកគ្រួសារ ដូច​ភិនភាគ​ខាងលើ​(ស្ត្រី​មាន​ផ្ទៃពោះ) សូម​មក​ទាក់ទង​ជាមួយ​ក្រុម​គ្រូពេទ្យ នៅមន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​ សូម​អគុណ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ