ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​ហិប​បរិច្ចាគ​​ក្នុង​​នាម​ស្ត្រី​​សម្រាប់ប្រមូល​ប្រាក់​​​​ឧបត្ថម្ភ​​​យុទ្ធ​ជន​សមរភូមិ​​មុខ​

12 ឆ្នាំ មុន

​ខេត្ត​សៀម​រាប ៖ ​អនុរដ្ឋ​លេខាធិការ​​ក្រសួង​​ទេសចរណ៍​នៃប្រទេស​កម្ពុជា​​​បានថ្លែង​ថា ​​ហិប​​​បរិច្ចាគប្រាក់​មួយដែលមានឈ្មោះ​​ «កម្មវិធី​​ស្ត្រី​​​ផ្សារ​ភ្ជាប់​​ជាមួយ​សមរភូមិ​មុខ» ​នឹង​ត្រូវ​​​បង្កើត​ឡើង​​​នាពេល​​ខាង​មុខ​​នេះ​តាម​រយៈ​​តំណាង​ស្ត្រី ​​ក្នុង​សវនកម្ម​​ឧស្សាហ៍​កម្ម​ទេស​ចរណ៍​នានា​នៅទូទាំង​ប្រទេស ដើម្បីប្រមូល​ថវិកា​​យក​ទៅ​​ប្រគល់ជូន​​កង​យោធ​ពល​​ខេមរ​ភូមិន្ទ​​

​ខេត្ត​សៀម​រាប ៖ ​អនុរដ្ឋ​លេខាធិការ​​ក្រសួង​​ទេសចរណ៍​នៃប្រទេស​កម្ពុជា​​​បានថ្លែង​ថា ​​ហិប​​​បរិច្ចាគប្រាក់​មួយដែលមានឈ្មោះ​​ «កម្មវិធី​​ស្ត្រី​​​ផ្សារ​ភ្ជាប់​​ជាមួយ​សមរភូមិ​មុខ» ​នឹង​ត្រូវ​​​បង្កើត​ឡើង​​​នាពេល​​ខាង​មុខ​​នេះ​តាម​រយៈ​​តំណាង​ស្ត្រី ​​ក្នុង​សវនកម្ម​​ឧស្សាហ៍​កម្ម​ទេស​ចរណ៍​នានា​នៅទូទាំង​ប្រទេស ដើម្បីប្រមូល​ថវិកា​​យក​ទៅ​​ប្រគល់ជូន​​កង​យោធ​ពល​​ខេមរ​ភូមិន្ទ​​នៅ​សមរ​ភូមិ​​​មុខ​ដែល​កំពុងតែ​​​បំពេញ​​បេសក​កម្ម​ការ​ពារ​​បូរណភាពដែន​ដីនៅតាម​​​ព្រំដែន​​​ខ្មែរ-សៀម​។​

ថ្លែង​កាលពី​ថ្ងៃទី​​​​៦ ឧសភា ​​​ឆ្នាំ​២០១១ ​ក្នុង​​ឱកាស​​​បិទវគ្គ​បណ្តុះបណ្តាល​​ការ​បញ្ជ្រាប​​យេន​ឌ័រ​​ក្នុង​វិស័យ​​ទេសចរណ៍​​រយៈ​ពេល​​​២​ថ្ងៃ​នៅ​​​​ឯ​ខេត្ត​សៀមរាប ​​លោកស្រី​​​សម មុន្នីកា ​អនុរដ្ឋ​លេខាធិការ​​​ទទួលបន្ទុក​​​​ការ​ងារ​យេ​នឌ័រ ​និងក្រុម​​​​ការងា​រ​​លុបបំបាត់​​​ការ​រើសអើងស្ត្រី​​​បានមាន​ប្រសាសន៍​ថា ​​ស្ត្រី​ និង​បុរស​​មានភាពស្មើគ្នា​​​​ចំពោះ​កិច្ច​​ការ​បម្រើ​​​ជាតិមាតុ​ភូមិ ​ដូច្នេះ​តាម​​រយៈ​​ការ​​​ផ្តួចផ្តើម​​​របស់​លោក​ថោង ខុន ​រដ្ឋមន្ត្រី​​​ក្រសួង​​ទេសចរណ៍ ក្នុងការបើក​វគ្គ​បណ្តុះ បណ្តាល​​ស្តីពីការ​បញ្ជ្រាប​​យេនឌ័រ​​ក្នុងវិស័យ​​ទេស​ចរណ៍​​ដែល​នឹង​ត្រូវ​រៀបចំ​​​ឡើងទូទាំង​​រាជ​ធានី​​ខេត្ត-ក្រុង ​​យើងបាន​​ឃោសនា​​ដល់​តំណាង​ស្ត្រី​​នៅក្នុង​​សវន​កម្ម​​ទេសចរណ៍ដែល​​​មក​ចូលរួម​ក្នុង​វគ្គ​​ដ៏មានសារ​ប្រយោជន៍​នេះ​ឱ្យបង្កើត​ហិប​​បរិច្ចាគ​​​​ប្រាក់មួយ​​​ដោយ​ដាក់​​ឈ្មោះ​ថា ​​«​កម្មវិធី​​ស្ត្រី​​ផ្សារ​​ភ្ជាប់ជាមួយ​​​សមរភូមិ​មុខ» ​ដើម្បីប្រមូល​​ប្រាក់​យកទៅ​ឧបត្ថ​ម្ភ​​​​​​ដល់វីរ​​កង​យោធ​ពល​​ខេមរ​ភូមិន្ទ ​កំពុង​ការពារ​ព្រំដែន​​​នៅ​​សមរភូមិ​មុខ។​

លោកស្រីបញ្ជាក់​​ថា ​ការបង្កើត​​ឱ្យ​មាន​​ហិប​​​ឧបត្ថម្ភ​​ប្រាក់នៅ​តាម​​សវន​កម្ម​​​ឧស្សាហ​កម្ម​​​ទេស​ចរណ៍​​នៅទូទាំង​ប្រទេស​នេះ​ ​គឺ​​វា​បាន​បញ្ជាក់​​​យ៉ាង​​ច្បាស់​​​​ពី​តួនាទី​​របស់ស្ត្រី​ក្នុង​​​កិច្ច​ការ​​ការពារ​ជាតិ​​ ទោះបីជា​​មិនបានប្រយុទ្ធ​តតាំង​ជាមួយ​​សត្រូវ​​​​​ឈ្លានពាន​​​ដោយផ្ទាល់​ក្តី ក៏​បាន​ដោយ​​​ប្រយោល​​​ដែរ តាមរយៈ​លើក​ទឹកចិត្ត​​​​ពី​សមរ​ភូមិ​​​ក្រោយដល់​កង​យោធពល​​​ខេមរ​ភូមិន្ទ​​​​ដ៏អង់​អាច​ប្រយុទ្ធ​តតាំង​​​ជាមួយសត្រូវ​​​សៀម​ឈ្លានពាន​​​ទឹក​ដី​នៅ​តាមតំបន់ព្រំដែន​​​កម្ពុជា​-​សៀម​។​

យោង​តាម​​របាយ​ការណ៍​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​ក្នុង​វិស័យ​ទេស​ចរណ៍​រប​ស់​លោក​ង៉ូ​វ សេង​​កាក់ ប្រធាន​​មន្ទីរ​ទេសចរណ៍​​ខេត្ដ​សៀម​រាប បានឱ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​នោះ​​មាន​រយៈ​ពេល​​​២​ថ្ងៃ​គឺ​ចាប់​ថ្ងៃ​ទី៥ ​ដល់ទី​៦ ឧសភា ឆ្នាំ​២០១១ ដោយ​​មាន​អ្នកចូលរួម​ភាគ​ច្រើន​​ជា​ស្ដ្រី​ចំនួន​១៣៦​នាក់ ដែល​​សុទ្ធ​​​សឹង​​ជា​​ជន​​បង្គោល​នៅ​តាម​មន្ទីរ​ទេសចរណ៍​​ខេត្ដ អង្គភាព​​ពាក់​ព័ន្ធ​ប្រតិបត្ដិការ ទេស​ចរណ៍ រួម​មាន​សណ្ឋាគារ​ ផ្ទះសំណាក់ ភោជ​នីយដ្ឋាន ហាង​​ម៉ាស្សា ខារ៉ា​អូខេ និង​សាលា​​បណ្ដុះ​បណ្ដាល​នានា​​នៅ​​ក្នុង​ខេត្ដ​​សៀម​រាប​​​។

លោក​​ប្រធាន​​មន្ទីរ​​រូប​​នោះ​បាន​​បន្ថែម​ទៀត​ថា ​ក្នុង​គោលបំណង​​ផ្សព្វ​ផ្សាយ​​បញ្ជ្រាប​យេ​ន​ឌ័​រ អនុ​សញ្ញា​ស្ដី​ពី​ការ​លុប​​បំបាត់​​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​​នារី​​ភេទ និង​លើ​កក​ម្ពស់​​សីល​​ធ​ម៌​សង្គម​ តម្លៃ​ស្ដ្រី និង​គ្រួសារ​ខ្មែរ សុ​ជីវ​​ធ​ម៌។​ ទន្ទឹម​នោះ​យើង​ក៏បាន​​ធ្វើការ​​ឃោសនា​​ឱ្យ​ជន​បង្គោល​ស្ដ្រី​ទាំងអស់​នោះ​បង្កើត​នូវ​ហិប​​កម្មវិធី​ស្ដ្រី​​ផ្សារ​ភ្ជាប់​​ជា​មួយ​​សមរ​ភូមិ​មុខ ដែល​រំពឹង​ថា​ កម្មវិធី​ដ៏ មា​ន​ប្រ​​យោជន៍​នេះ​នឹង​​ជោគជ័យ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​បង្ហាញ​ថា ​ស្ដ្រី​ក៏​មាន​ភារ​កិច្ច​រួម​ចំណែក​​ក្នុង​ការ​ចូលរួម​ការ​ពារ​​ជាតិ​ស្មើ​បុរស​ដែរ ហើយ​ហិប​បរិ​ច្ចាគ​​​ប្រាក់​នោះ​នឹង​ត្រូវ​​​ប្រមូល​ជា​រៀង​រាល់​ខែ​យក​មក​ឱ្យ​មន្ទី​ទេស​ចរណ៍​ខេត្ដ​តាម​​រយៈ​តំណាង​ស្ដ្រី​នៅ​ក្នុង​សេវាកម្ម​​ទេស​​ចរណ៍​​ដើម្បី​ប្រគល់​ទៅ​ឱ្យ​​ក្រសួង​​នាំ​​ទៅ​​ចាត់​ចែង​ជូន​ដល់​​វីរយុទ្ធ​វ​ជន​​នៅ​​សមរ​ភូមិ​មុខ​។

សូម​​រំឭក​ផង​ដែរ ​ក្រោយ​​ពី​មាន​ការ​រំលោភ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​​សៀម​​មក​​លើ​ប្រទេស​​កម្ពុជា​តាំងពី​ខែ​​កក្ក​ដា ឆ្នាំ​២០០៨ រហូត​មក​ប្រតិភូ​ក្រសួង​ទេស​ច​រណ៍​នៃ​ប្រទេស​កម្ពុជា ដឹកនាំ​​ដោយ​លោក​​រដ្ឋមន្ដ្រី​ថោ​ង ខុន បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ និង​​នាំ​​យក​​អំណោយ​ជា​គ្រឿង​បរិ​ភោគ​​​ឧប​ភោគ រួម​ទាំង​ថវិកា​​ជា​​ច្រើន​ដង​រួច​មក​ហើយ​​ជូន​ដល់​​វីរ​យុវជន​នៅ​សមរ​ភូមិ​មុខ ជា​​ពិសេសស​​ម​ភូមិ​ទិស​ប្រាសាទព្រះវិហារ ​​ប្រា​សាទ​តាមាន់ធំ និង​ប្រាសាទ​តា​ក្របី​ ហើយ​ការ​ជួយ​ឧ​ប​ត្ថ​ម្ភ​​មិន​ត្រូវ​បាន​រា​ថយ​ទេ។ ផ្ទុយ​​ទៅ​វិញ ​ថែម​ទាំង​បាន​ផ្ដួចផ្ដើម​​បង្កើត​​ជា​ហិប​បរិ​ច្ចាគ​​ប្រាក់​ក្នុង​នាម​ស្ដ្រី​សម្រាប់​ជួយ​លើក​ទឹក​ចិត្ដ​យោ​ធា​​ថែម​ទៀត ដើម្បី​ផ្ដល់​ឱកាស​​ដល់​ខេមរ​បុត្រ​ប្រុស​-​ស្រី បាន​​ចូល​រួម​ចំណែក​ក្នុង​ការ​​ការពារ​ជាតិ​​មាតុភូមិ​នៅ​គ្រា​​មាន​ការ​​រំលោភ​ឈ្លាន​ពាន​​ពី​​សត្រូវ​​សៀម៕​