ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​កាក​បាទ​ក្រហម​​អឌ្ឍ​ចន្ទ​ក្រហម​​នៅ​ស្វាយ​រៀង​ទទួល​បាន​​ថវិកា​ជាង​៦ម៉ឺនដុល្លារ

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ឧសភា នៅ​ទី​ស្នាក់​ការ​កាក​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​ស្វាយ​រៀង​​បាន​រៀប​ចំ​ពិធី​អប​អរ​ខួប​ទី​១៤៨​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម​​៨ ឧសភា ក្រោម​ប្រធាន​បទ​កម្លាំង​អ្នក​ស្ម័គ្រ​ចិត្ត​ប្រសិទ្ធ​ភាព​មនុស្ស​ធម៌​។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​បណ្ឌិត​ ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​

ខេត្ត​ស្វាយ​រៀង ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ឧសភា នៅ​ទី​ស្នាក់​ការ​កាក​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​ស្វាយ​រៀង​​បាន​រៀប​ចំ​ពិធី​អប​អរ​ខួប​ទី​១៤៨​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម​​៨ ឧសភា ក្រោម​ប្រធាន​បទ​កម្លាំង​អ្នក​ស្ម័គ្រ​ចិត្ត​ប្រសិទ្ធ​ភាព​មនុស្ស​ធម៌​។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​បណ្ឌិត​ ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​លោក​ជៀង​ អំ អភិ​បាល​ខេត្ត​ អស់​លោក​អភិ​បាល​រង​ខេត្ត​ ក្រុម​ប្រឹក្សា​ខេត្ត​ អភិ​បាល​ អភិ​បាល​រង​ក្រុង ស្រុក​ មន្ទីរ​ជុំវិញ​ខេត្ត​ ក្រុម​ប្រឹក្សា​ឃុំ សមា​គម​ យុវ​ជន​កម្ពុជា​ខេត្ត​ អ្នក​ស្ម័គ្រ​ចិត្ត​​កាក​បាទ​​ក្រហម​ស្រុក ​ខេត្ត​ ឃុំ យុវ​ជន​កាក​បាទ​ក្រហម​ខេត្ត​ លោក​ឧក​ញ៉ា​ ​អាជីវ​ករ​ សប្បុរស​ជន​ជា​ច្រើន​កុះ​ករ​។

លោក​ស្រី​ នាង​ សេដ្ឋា​ ជៀង អំ​ ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ស្វាយ​រៀង​​ថ្លែង​ថា សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ស្វាយ​រៀង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​នេះ​ស្រប​តាម​ពេល​វេលា​​ជា​ប្រវត្តិ​សាស្ត្រ​​នៃ​បណ្តា​សមា​គម​ជាតិ​កាក​បាទ​ក្រហម​អឌ្ឍ​ចន្ទ​ក្រហម​១៨៩ប្រទេស​នៅ​លើ​សាកល​។ ដោយ​ឡែក​​កាក​បាទ​ក្រហម​កម្ពុជា​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ឧសភា ២០១១ ក្រោម​អធិបតី​ភាព​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​។ ​ការ​ប្រារព្ធ​ពិធី​ឆ្នាំ​នេះ​​សំដៅ​លើ​ការ​ទទួល​ស្គាល់​ចំពោះ​សកម្ម​ភាព​ និង​លើ​ក​ទឹក​ចិត្ត​​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​​ដែល​បាន​បូជា​កម្លាំង​ចិត្ត​កាយ​ប្រាជ្ញា​ស្មារតី​ ឆន្ទៈ​មោះ​មុត​ក្នុង​ក្រប​ខណ្ឌ​បម្រើ​ឱ្យ​បុព្វ​ហេតុ​​មនុស្ស​ធម៌​ក្នុង​សហ​គមន៍​ដែល​ងាយ​រង​គ្រោះ​ មហន្ត​រាយ​ មិន​ថា​នៅ​ទី​ណា​ឡើយ​។ អ្នក​ស្ម័គ្រ​ចិត្ត​ទូទាំង​ពិភព​លោក​ជាង​១០០​លាន​នាក់​ កាក​បាទ​ក្រហម​កម្ពុជា​១១.០៧៧​នាក់​ និង​យុវ​ជន​កាក​បាទ​ក្រហម​១៤.៦៧៦​នាក់​ ដោយ​ឡែក​ស្វាយ​រៀង​មាន​អ្នក​ស្ម័គ្រចិត្ត​​តាម​សហ​គមន៍​​២១៤​នាក់​ យុវ​ជន​កាក​បាទ​ក្រហម​២០០​នាក់​។

លោក​ស្រី​នាង សេដ្ឋា ជៀង​​ អំ​ បន្ត​ទៀត​ថា លទ្ធ​ផល​ការ​ងារ​នៅ​ក្នុង​ឆ្នាំ​២០១០​ដល់​ខែ​មេសា ២០១១ សាខាកាក​បាទ​ក្រហម​​ស្វាយ​រៀង​ដោះ​ស្រាយ​ដល់​ជន​រង​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​​រួម​មាន​អគ្គី​ភ័យ​៦២​ខ្នង​ផ្ទះ ខ្យល់​ព្យុះ​​មាន​១៨២​ខ្នង​ រន្ទះ​បាញ់​ស្លាប់​១៧​នាក់ លង់ទឹក​​៧​នាក់​ និង​អ្នក​កំពុង​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​១៦៩​នាក់​ រង​គ្រោះ​​ឧបទ្ទវ​ហេតុ​ និង​ទី​ទ័ល​ក្រ​៦៨​នាក់ សរុប​៤៩២​គ្រួសារ​។ យើង​បាន​ឧបត្ថម្ភ​អង្ករ​ កៅ​ស៊ូ​តង់​ កន្ទេល​ជ័រ ភួយ​ មុង សារុង​ ក្រមា ធុង​ទឹក​ ឆ្នាំង​បាយ​ សម្ល មី​ ត្រី​ខ ទឹក​ដោះ​គោ ទឹក​បរិសុទ្ធ កន្សែង​ពោះគោ​ ច្រាសដុស​ធ្មេញ និង​ថ្នាំ​ដុស​ធ្មេញ ​សាប៊ូ​លុច្ស សាប៊ូ​ម្សៅ​ ។ ឆ្នាំ​២០១១​នេះ​បាន​ផ្តល់​ដល់​ជន​រង​គ្រោះ​១​គ្រួសារ​ ថវិកា​៤០.០០០​រៀល​។ គិត​ជា​ថវិកា​ចំណាយ​សរុប​អស់​ចំនួន​​២៤.១៣០​ដុល្លារ​។

លោក​ជៀង អំ បាន​អានសេចក្តី​ថ្លែង​ការណ៍ ​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក​បាទក្រហម​កម្ពុជា​ក្នុង​ឱកាស​អប​អរ​ខួប​​លើក​ទី​១៤៨​ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​អឌ្ឍ​ចន្ទ​ក្រហម​៨ ឧសភា​ទាំង​ស្រុង​។

លោក​ជំទាវ​បណ្ឌិត ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​ថ្លែង​​ថា ក្នុង​នាម​រាជ​រដ្ឋា​ភិ​បាល​ និង​ក្នុង​លោក​ជំទាវ​សូម​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ជាពិសេស​ជូន​ចំពោះ​​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា​ ថ្នាក់​ដឹក​នាំគ្រប់​លំដាប់​ថ្នាក់​ បុគ្គ​លិក​​បណ្តាញ​អ្នក​ស្ម័គ្រ​ចិត្ត​ និង​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​ទាំង​អស់ ព្រម​ទាំង​សប្បុរស​ជន​អង្គ​ការ​ជាតិ​ អន្តរ​ជាតិ​ទាំង​អស់​ដែល​បានគាំ​ទ្រ​ដ៏​មុត​មាំ និង​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ចូល​រួម​ចំណែក​​អនុវត្ត​សកម្ម​ភាព​មនុស្ស​ធម៌​ក្នុង​ក្រប​ខណ្ឌ​នៃ​ផែន​ការយ​ុទ្ធ​សាស្ត្រ​រយៈ​ពេល​វែង​២០១១​-២០២០​ របស់​កាក​បាទ​ក្រហម​កម្ពុជា​រហូត​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ជា​ច្រើន​ក្នុង​ការ​បំពេញ​បេសកកម្ម​ជា​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ជូន​ជាតិ​ និង​ប្រជា​ជន​យើង​ និងបាន​ចូល​រួម​ចំណែក​ដ៏​ប្រសើរ​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ជន​ និង​ការ​ការ​ពារ​គុណ​តម្លៃ​មនុស្ស​ធម៌​ចំពោះ​មនុស្ស​ជាតិ​ទាំង​មូល។

សប្បុរស​ជន​ដែល​បាន​ចូល​រួម​​ឧបត្ថម្ភ​ថវិកា​ជូន​កាក​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្តស្វាយ​រៀង​នា​ឱកាស​នោះ​បាន​សរុប​ជា​ទឹក​ប្រាក់​​ចំនួន​៦២.៦២៩ដុល្លារ​ ហើយនៅ​មាន​សប្បុរ​ស​ជន​​ចូលឧបត្ថម្ភ​ជា​បន្ត​ទៀត​ ៕