ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ៖ ចាំ​មើលការ​បោះ​ឆ្នោត​២០២៣ កម្លាំង​ប្រជាធិបតេយ្យ​មាន​ច្រើន​ជាង ឬ​មាន​តិច​ជាង​កម្លាំង​បំផ្លាញ​ប្រជាធិបតេយ្យ?

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​រង​ចាំ​មើល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​នេះ តើ​កម្លាំង​ប្រជាធិបតេយ្យ ដែល​ចូលរួម​ការ​បោះ​ឆ្នោត មាន​ច្រើន​ជាង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​រង​ចាំ​មើល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​នេះ តើ​កម្លាំង​ប្រជាធិបតេយ្យ ដែល​ចូលរួម​ការ​បោះ​ឆ្នោត មាន​ច្រើន​ជាង ឬ​មាន​តិច​ជាង​កម្លាំង​បំផ្លាញ​ប្រជាធិបតេយ្យ បំផ្លាញ​ការ​បោះ​ឆ្នោត ខណៈ​មិនមែន​គ្រាន់តែ​ជា​ការ​ប្រជែង​រវាង​គណបក្ស​នយោបាយ​ចំនួន ១៨ នោះ​ទេ តែ​ក៏​ប្រជែង​ជាមួយ​ពួក​ជ្រុលនិយម ។

យោង​តាម​សារ​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​២០២៣ ក្រៅពី​ការ​ប្រកួតប្រជែង​រវាង​គណបក្ស​នយោបាយ ចំនួន ១៨​គណបក្ស ដែល​បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង​យក​កៅអី ក្នុង​សភាជាតិ យើង​នៅ​មានការ​ប្រកួតប្រជែង​រវាង ១៨​គណបក្ស ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ជាមួយ​ពួក​ជ្រុលនិយម ដែល​ចង់​បំផ្លាញ​ចោលការ​បោះ​ឆ្នោត​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ពួក​ជ្រុលនិយម ដែល​បញ្ជា​ដោយ​ទណ្ឌិត​រត់​ចោល​គុក ពី​ក្រៅប្រទេស មក​បក្សនយោបាយ​មួយ​នៅ​ក្នុង​ប្រទេស បាន​រក​គ្រប់​វិធី ដើម្បី​បំផ្លាញ​ចោល​ដំណើរការ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​ខិតខំ​បំផ្លាញ​ចោលការ​បោះ​ឆ្នោត ដូច​ជា​យុទ្ធនាការ មិន​ឲ្យ​ប្រជាជន​ទៅ​បោះ​ឆ្នោត និង​បំផ្លាញ​ចោល​សន្លឹក​ឆ្នោត ។​ល​។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​សំណួរ​យ៉ាង​ដូច្នេះ​ថា តើ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ កម្លាំង​ប្រជាធិបតេយ្យ ដែល​ចូលរួម​ការ​បោះ​ឆ្នោត មាន​ច្រើន​ជាង ឬ​មាន​តិច​ជាង កម្លាំង​បំផ្លាញ​ប្រជាធិបតេយ្យ បំផ្លាញ​ការ​បោះ​ឆ្នោត ? សូម​រង់ចាំ​មើល​ទាំងអស់​គ្នា ។

សូម​ជម្រាប​គិត​ត្រឹម​ថ្ងៃ​ទី​១៩ កក្កដា គឺ​នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នឹង​ឈាន​មក​ដល់ (​ថ្ងៃ​២៣ កក្កដា​) ខណៈ​ដំណើរការ​នីមួយ​ៗ នៃ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ក្នុង​នោះ មាន​ទាំង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ការ​បញ្ជូន​សន្លឹក​ឆ្នោត និង​សម្ភារៈ បរិក្ខា សម្រាប់​ដំណើរការ​បោះ​ឆ្នោត​។

ការ​ឃោសនាបោះឆ្នោត បើ​គិត​ថ្ងៃ​ទី​១៩ កក្កដា គឺ​រយៈពេល​១៩​ថ្ងៃ ហើយ​ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា មក​។ ការ​ឃោសនា បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​២១​កក្កដា ឆ្នាំ​២០២៣​។ រយៈពេល​ឃោសនា កន្លង​មកនេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ល្អ គ្មាន​អំពើ​ហិង្សា​ណា មួយ​កើតឡើង​នោះ​ទេ ពោល​គឺ​គណបក្ស​នយោបាយ​ទាំងអស់ បាន​ធ្វើការ​ឃោសនា​ដោយ​រលូន​ល្អ ទោះបីជា​មាន​បណ្តឹង​បន្តិចបន្តួច ជុំ​ការ​ប្តឹង​ទៅ​កាន់​សមាជិក​គណបក្ស​ភ្លើងទៀន ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ជុំវិញ​ការ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ ដែល​បោះ​ឆ្នោត​គូស​បំផ្លាញ​សន្លឹក​ឆ្នោត​ក្តី​៕

អត្ថបទសរសេរ ដោយ