ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊េរីទំនើប​មួយគ្រឿង​ជួបគ្រោះ​​លើ​ផ្លូវល្បឿន​លឿន​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា ​កាលពី​វេលា​​ម៉ោង១២ថ្ងៃត្រង់​ថ្ងៃ​ទី​១៩

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា ​កាលពី​វេលា​​ម៉ោង១២ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែ កក្កដា ឆ្នាំ ២០២៣ ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ – ក្រុងព្រះសីហនុ ត្រង់​ចំណុច​គីឡូម៉ែត្រ​១៤៤ ស្ថិត​ក្នុង​ភូមិ​ឫ​ទ្ធី​១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​ ។

រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​​ខាងលើ​​ម៉ាក ESCALATE ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BR-6999
បើកបរ​ក្នុង​ទិស​ដៅ​ពី​ព្រះ​សីហ​នុ​-​ភ្នំពេញ ។​ ចំណែក​អ្នកបើកបរ ​និង​អ្នក​រួម​ដំណើរ​ម្នាក់ មិនស្គាល់ឈ្មោះនោះ​ទេ មិន​មាន​រង​​របួសនោះ​ទេ​ ​និង​បាន​គេច​ចេញពី​កន្លែង​កើតហេតុ មុន​ពេល​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ ។

ដោយឡែក​​ចំពោះ​មូលហេតុ​​​​បណ្តាលមកពី​បើកបរ​ក្នុង​ល្បឿន​​លឿន​ក្នុង​ស្ថានភាព​ផ្លូវ​រអិល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទើប​បណ្តាល​​ឱ្យ​ជួបគ្រោះថ្នាក់​បុ.ក​របាំងដែក​ផ្លូវ​ល្បឿនលឿន រងការ​ខូចខាត​ផ្នែក​​ខាងមុខ​ តែមិន​​មាន​នរណាម្នាក់​រងរបួសនោះទេ​ ។

​ក្រោយពេលកើតហេតុ ​រថយន្ត​ស៊េរីទំនើប​​មួយគ្រឿង​ខាងលើ​ត្រូវ​បាន​​នគរបាល​នាយកដ្ឋាន​ចរា​ចរណ៍​កំពុង​ស្ទូច​យក​ទៅ​រក្សា​ទុក​​នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ដើម្បី​ដោះស្រាយរង់ចាំធ្វើការ​ដោះស្រាយ​នៅពេលក្រោយ​ទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ