ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​បាត់បង់​ជីវិត​នៅ​កណ្តាល​ថ្នល់​ទាំង​មិនដឹង​មូលហេតុ ផ្អើល​ប្រជាពលរដ្ឋ

9 ខែ មុន
  • ព្រៃវែង

បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​តែ​ម្នាក់ឯង​នៅ​កណ្តាល​ថ្នល់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​មើល

ខេត្តព្រៃវែង ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​តែ​ម្នាក់ឯង​នៅ​កណ្តាល​ថ្នល់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​មើល​យ៉ាង​កកកុញ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​មុខ​ផ្ទះ​លក់​គ្រឿងទេស​របស់​ឈ្មោះ រដ្ឋ លុ​ច​សារី ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​( ខ ) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ខាងលើ​នេះ​មានឈ្មោះ វ៉ូ ង្វៀ​ង​ហ៊​ន​មិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុងភូមិ​១០ ឃុំ​៩ ស្រុក​តាំង​ភូ ខេត្ត​ដុ​ង​ណាយ ប្រទេស​វៀតណាម​។

តាម​ការ​រៀបរាប់​ពី​អ្នកស្រុក​នៅ​ជិត​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​កណ្តាល​ថ្នល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ដោយ​មិនដឹង​ថា តើ​មូលហេតុ​អ្វី​នោះ​ទេ?​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​មក​ដល់ ហើយ​ក៏​នាំ​យកស​.​ព​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង និង​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ព្រឹកស្អែក​ឡើង ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ ទើប​កម្លាំង​ជំនាញ​ខេត្ត និង​ព្រះរាជអាជ្ញា ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សាកស​.​ព​ជន​រង​គ្រោះ ហើយ​បាន​ឆែក​ឆេរ​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ផ្ទះ​ទល់មុខ​នឹង​កន្លែង​កើតហេតុ ដើម្បី​រក​ពន្លឺ​បន្ថែម​ទៀត​។

ដោយឡែក​តាម​ប្រភព​ព័ត៌មាន​ពី​ខាង​សមត្ថកិច្ច បានអោយ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​ទៅ​លើ​សាកស​.​ព​របស់​ជន​រង​គ្រោះ និង​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​រួច​ហើយ បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​រស់​នៅ​ប្រទេស​វៀតណាម តែ​បាន​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ កាលពី​ចុងខែ​មិថុនា ហើយ​ក៏​មិនដឹង​ថា តើ​ជន​រង​គ្រោះ​បាន​ទៅ​ធ្វើ​អ្វី​នៅ​កន្លែង​ណា ជាមួយ​អ្នក​ណា​ដែរ?​។

ប្រភព​ពី​សមត្ថកិច្ច​បន្ត​ថា ស្រាប់តែ​នៅ​យប់​កើតហេតុ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បានឃើញ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​រថយន្ត​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX300 នៅ​ចំណុច​កន្លែង​កើតហេតុ ដោយ​មិនដឹង​ថា តើ​ជន​រង​គ្រោះ​លោ​.​ត​ចេញពី​រថយន្ត ឬ​ត្រូវ​គេ​បោះ​ទម្លាក់​នោះ​ទេ? ហើយ​រថយន្ត​នោះ​ក៏​បើក​ទៅ​ទិស​ខាងលិច​បាត់​ទៅ​។

ទោះជា​យ៉ាងណា មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន​ទាក់ទង​រក​ឃើញ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​នៅ​ប្រទេស​វៀតណាម​ហើយ និង​កំពុង​ស្រាវជ្រាវ​បន្ត ដោយ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​ខាងលើ​នេះ អាច​ជា​អំពើ​ឃា​.​តក​.​ម្ម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ