ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់​វា.យប្រហារ​ឃុំ​ចំនួន​​​៥ ក្នុង​ស្រុកព្រៃ​នប់​

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​ ៖ ​របាយការណ៍​អំពី​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ក្នុងស្រុក​ព្រៃ​នប់​គិត​ពី​ថ្ងៃ​ទី​១៧​ ដល់​

​ខេត្ត​ព្រះសីហនុ​ ៖ ​របាយការណ៍​អំពី​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ក្នុងស្រុក​ព្រៃ​នប់​គិត​ពី​ថ្ងៃ​ទី​១៧​ ដល់​ល្ងាច​១៨ ខែកក្កដា ឆ្នាំ​២០២៣ បណ្ដាល​ឲ្យ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ និង​ដំបូល​សាលារៀន​ចំនួន​៥​ឃុំ​ដូច​ខាងក្រោម​ ៖

១-​ឃុំ​បឹង​តា​ព្រហ្ម ៖ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បឹង​ជុំ​០១​ខ្នង​ផ្ទះ និង​ភូមិ​បឹង​តា​ព្រហ្ម​០១​ខ្នង​ផ្ទះ
ខូចខាត ដំបូលផ្ទះ​សង្ក​សី​ចំនួន​២៣​សន្លឹក ។

២-​ឃុំ​សាមគ្គី​ ៖ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​បឹង​រាំង​ចំនូ​ន​៥​ខ្នង​ផ្ទះ ខូចខាត ដំបូលផ្ទះ​សង្ក​សី​ចំនួន​៤១​សន្លឹក ស៊ី​ប្រូ​ចំនួន​០៨​សន្លឹក ។

៣-​ឃុំ​អណ្ដូង​ថ្ម​ ៖ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បន្ទាយ​ប្រិ​យ​ចំនូ​ន​០២​ខ្នង​ផ្ទះ ខូចខាត ដំបូលផ្ទះ​សង្ក​សី​ចំនួន​៤៥​សន្លឹក ។

៤-​ឃុំ​ទួល​ទ​ទឺង​ ៖ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​ទទឹង​១​ចំនូ​ន​០៤​ខ្នង​ផ្ទះ ភូមិ​ទួល​ទទឹង​៣​ចំនូ​ន​០៥​ខ្នង​ផ្ទះ ខូចខាត ដំបូលផ្ទះ​សង្ក​សី​ចំនួន​៥៧​សន្លឹក ។

៥-​ឃុំ​ទួល​ទទឹង​ ៖ ប៉ះពាល់​ខូចខាត​ដំបូល​សាលារៀន​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ