ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ថា​លី​គ​អា​រ៉ា​ប៊ី​សា​អូឌីត​ល្អ​ជាង​លី​គ​អា​មេ​រិ​ក ១​ថ្ងៃក្រោយ Messi បង្ហាញខ្លួន​ជាមួយ Inter Miami

9 ខែ មុន

បរទេស ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo បាន​អះអាង​ថា លី​គ​អា​រ៉ា​ប៊ី​សា​អូឌីត

បរទេស ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo បាន​អះអាង​ថា លី​គ​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Pro League) គឺ​ល្អ​ជាង​លី​គ​សហរដ្ឋអាមេរិក (MLS) ដែល​ការ​លើក​ឡើង​នេះ កើតឡើង​១​ថ្ងៃ​បន្ទាប់​ពី​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុង​នាម​ជា​សមាជិក​ថ្មី​របស់​ក្លិប​អា​មេ​រិ​ក Inter Miami របស់​លោក David Beckham កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Daily Mail ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣​។

កំពូល​ខ្សែប្រយុទ្ធ Lionel Messi បាន​បង្ហាញ​វត្តមាន នៅ​ក្នុង​ពិធី​បង្ហាញខ្លួន​ជា​ផ្លូវការ​ជាមួយនឹង​អាវ​លេខ ១០ ថ្មី​របស់​ក្លិប Inter Miami កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា កន្លង​ទៅ បន្ទាប់​ពី​បាន​ចុះ​កិច្ចសន្យា​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៥ ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​ចន្លោះ ៥០-៦០​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​។ នេះ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋអាមេរិក​បាន​ចេញផ្សាយ​។

ដោយឡែក យោង​តាម​ការ​បង្ហោះ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​លោក Fabrizio Romano អ្នកកាសែត​កីឡាបាល់ទាត់​ជនជាតិ​អ៊ី​តា​លី​ដ៏​ល្បីល្បាញ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ដែល​កំពុង​ប្រកប​អាជីព​ជាមួយនឹង​ក្លិប Al Nassr នៃ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត បាន​និយាយ​ថា «​លី​គ​អា​រ៉ា​ប៊ី​សា​អូឌីត​ល្អ​ជាង​លី​គ​សហរដ្ឋអាមេរិក​។ ខ្ញុំ​ប្រាកដ ១០០% ថា ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​លេង​ក្លិប​នៅ​អឺរ៉ុប​ណាមួយ​ទេ​។ ខ្ញុំ​បាន​បើកផ្លូវ​នៅ​លី​គ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ឥឡូវនេះ កីឡាករ​ជា​ច្រើន​កំពុង​មក​ទី​នេះ​»​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Manchester United Real Madrid និង Juventus រូប​នេះ បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​មាន​អាយុ​៣៨​ឆ្នាំ ហើយ​បាល់ទាត់​នៅ​អឺរ៉ុប​ក៏​បាត់បង់​គុណភាព​ច្រើន​ដែរ​។ លី​គ​តែ​មួយ​គត់​ដែល​គិត​ខ្ញុំ​ថា​មានគុណ​ភាពល្អ គឺ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​ក្រុម​ទាំងអស់​នៅ English Premier League ។ ជាក់ស្តែង លី​គ​អេ​ស្ប៉ា​ញ​គ្មាន​គុណភាព​អស្ចារ្យ​នោះ​ទេ លី​គ​ព័រ​ទុ​យ​ហ្គា​ល់​ជាលី​គ​ល្អ ប៉ុន្តែ​មិនមែន​ជាលី​គ​កំពូល​ទេ​។ លី​គ​អា​ល្លឺ​ម៉​ង់ ខ្ញុំ​គិត​ថា​ក៏​បាត់បង់​គុណភាព​ច្រើន​ផង​ដែរ​។ ខ្ញុំ​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​លេង​នៅ​អឺរ៉ុប​ទៀត​ទេ ខ្ញុំ​ចង់​លេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​»​។

គួរ​រំលឹក​ថា Cristiano Ronaldo បាន​ផ្លាស់​ចេញពី​ក្លិប Man United ទៅ​ចូលរួម​ជាមួយ​ក្លិប Al Nassr ដោយ​បាន​ចុះ​កិច្ចសន្យា​ដល់​ឆ្នាំ ២០២៥ ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​រហូត​ដល់ ២០០​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ ដែល​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ