ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ភាពី​ម៉ិច​ចុះ​ពិនិត្យ​ការ​ដ្ឋាន​​សំរាប់​កសិ​ឧស្សាហ​កម្ម​នៅ​ខេត្ត​ពោធិ៍​សាត់​-កំពង់​ឆ្នាំង​ រដ្ឋ​មន្ត្រី​ស៊ុយ សែម និង​ជំទាវ​ចែក​អំណោយ​កម្មករ និង​ប្រជា​ជន​1.500នាក់

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ព្រឹក​ថ្ងៃ​ទី​៨ ឧសភា ២០១១ លោក​ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​​ រ៉ែ និង​ថាម​ពល​ និង​លោក​ជំទាវ​ជា ខេង លោក​ឧក​ញ៉ា​​ឡាវ ម៉េង​ឃីន សមា​ជិក​ព្រឹទ្ធ​សភា និង​លោក​ជំទាវ​ជឹង សុភាព​ ជា​ភរិយា​ និង​ជា​នាយិកា​ក្រុម​ហ៊ុន​ភាពី​ម៉ិច​បាន​សំណេះ​សំណាល​ចែក​អំណោយ​ដល់​កម្មករ​ កម្មការិនី​​ និង​ប្រជា​ជន​ចំនួន​១.៥០០​នាក់​នៅ​ស្រុក​ក្រ​គរ​ ខេត្ត​ពោធិ៍​សាត់​។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​ការ​ដ្ឋាន​​ក្រុម​ហ៊ុន​ភាពី​ម៉ិច​ ឃុំ​អន្សារ​ចំបក់​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ពេជ​ សោភ័ន រដ្ឋ​លេខា​ធិការ​ និង​ជា​ទី​ប្រឹក្សា​សម្តេច​តេជោ​ លោក​ខូយ​ សុខា អភិ​បាល​ខេត្ត​ លោក​ឡាវ អ៊ុយ​ និង​លោក​ជំទាវ​នាយក​ក្រុម​ហ៊ុន​អ៊ូ​ជី​សាន​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំម​ន្ទីរ​នានា​ក្នុង​ខេត្ត​​មួយ​ចំនួន​ទៀត​។

ខេត្ត​ពោធិ៍​សាត់​ ៖ ព្រឹក​ថ្ងៃ​ទី​៨ ឧសភា ២០១១ លោក​ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​​ រ៉ែ និង​ថាម​ពល​ និង​លោក​ជំទាវ​ជា ខេង លោក​ឧក​ញ៉ា​​ឡាវ ម៉េង​ឃីន សមា​ជិក​ព្រឹទ្ធ​សភា និង​លោក​ជំទាវ​ជឹង សុភាព​ ជា​ភរិយា​ និង​ជា​នាយិកា​ក្រុម​ហ៊ុន​ភាពី​ម៉ិច​បាន​សំណេះ​សំណាល​ចែក​អំណោយ​ដល់​កម្មករ​ កម្មការិនី​​ និង​ប្រជា​ជន​ចំនួន​១.៥០០​នាក់​នៅ​ស្រុក​ក្រ​គរ​ ខេត្ត​ពោធិ៍​សាត់​។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​ការ​ដ្ឋាន​​ក្រុម​ហ៊ុន​ភាពី​ម៉ិច​ ឃុំ​អន្សារ​ចំបក់​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ពេជ​ សោភ័ន រដ្ឋ​លេខា​ធិការ​ និង​ជា​ទី​ប្រឹក្សា​សម្តេច​តេជោ​ លោក​ខូយ​ សុខា អភិ​បាល​ខេត្ត​ លោក​ឡាវ អ៊ុយ​ និង​លោក​ជំទាវ​នាយក​ក្រុម​ហ៊ុន​អ៊ូ​ជី​សាន​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំម​ន្ទីរ​នានា​ក្នុង​ខេត្ត​​មួយ​ចំនួន​ទៀត​។

លោក​ទី​ គឹម​តុក តំណាង​ក្រុម​ហ៊ុន​ភាពីម៉ិច​បាន​រាយ​ការណ៍​ថា ក្រុម​ហ៊ុន​ភាពី​ម៉ិច​​គ្រូប​សហ​ការ​ជាមួយ​ក្រុម​ហ៊ុន​អ៊ូ ជី​សាន​គ្រូប បាន​អនុវត្ត​ផែន​ការ​ដាំ​ដុះ​ដើម​ឈើ​​បង្កើត​ជា​ព្រៃ​ឈើ​ឡើង​វិញ​លើ​ដី​សម្ប​ទាន​ចំនួន​៣១៥.០២៨​ហិកតា ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​ពោធិ៍​សាត់​ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ២០១០ ត្រង់​ចំណុច​ការ​ដ្ឋាន​ទី​១ ព្រែក​ជីក​។ ពេល​នេះ​ក្រុម​ហ៊ុន​កំពុង​អនុវត្ត​ផែន​ការ​ឆ្នាំ​២០១០-២០១១ ចំនួន​៤០.០០០​ហិកតា​ក្នុង​អនុ​តំបន់​១ ដោយ​ឈូស​ឆាយ​សំអាត​ព្រៃ​បាន​២១.០៥៧​ហិកតា ដាំ​ដំឡូង​មី​បាន​១០.៨៦៣​ហិកតា​ ដាំ​កូន​អាកាស្យា​បាន​៤.០០០​ហិកតា​ ដាំ​ដើម​ខ្លុង​ត្បែង​បាន​៤.៨៦០ហិកតា​ ដី​មិន​ទាន់​បាន​ដាំ​១០.១៩៤​ហិកតា សរុប​​១៩.៧២៣​ហិកតា​។
លោក​បន្ត​ថា ទន្ទឹម​នឹង​នេះ​យើង​បាន​កសាង​ផ្លូវ​ប្រវែង​៧២៦​គីឡូ​ម៉ែត្រ​ កសាង​ស្ពាន​តូច​ ធំ​សរុប​៧៧៩ ប្រើ​ប្រាស់​កម្មករ​​៧.៤៩០​នាក់​ ក្នុង​នោះ​កម្មករ​បច្ចេក​ទេស​​ចិន​២១៦​នាក់​ និង​អ្នក​បក​ប្រែ​៧៨៧​នាក់។ កម្មករ​ កម្មការិនី​ម្នាក់ៗ​ទទួល​បាន​ថវិកា​៣៦០.០០០​រៀល និង​អង្ករ​៣០​គីឡូ​ក្រាម​ក្នុង​មួយ​ខែ​។​ ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​មាន​ដី​ពាក់​ព័ន្ធ​ក្នុង​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ក្រុម​ហ៊ុន​បាន​ដោះ​ស្រាយ​ជូន​២៣០​គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារ​​ទទួល​បាន​ទទឹង​៣០​ម៉ែត្រ​ បណ្តោយ​៦០​ម៉ែត្រ។

ជាមួយ​គ្នា​នេះ​ក្រុម​ហ៊ុន​បាន​កំណត់​ដី​​សហ​គមន៍​ព្រៃ​ឈើ​ចំនួន​៦.៧០០​ហិកតា​ដល់​ឃុំ​ចំនួន​១១​សង្កាត់​២ ក្នុង​ស្រុក​ទាំង​៣​ គឺ​ស្រុក​ក្រ​គរ​ ស្រុក​ភ្នំ​ក្រវាញ​ និង​ក្រុង​ពោធិ៍​សាត់​។ មិន​តែ​ប៉ុណ្ណោះ​បាន​ជួយ​​ឧបត្ថម្ភ​ស្បៀង​​អាហារ​ដល់​កង​ទ័ពសមរភូមិ​​ផង​ដែរ​។
លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ភាពី​ម៉ិច​ និង​ក្រុម​ហ៊ុន​អ៊ូ​ជី​សាន សហ​ការ​គ្នា​វិនិ​យោគ​លើ​ទឹក​ដី​នេះ​ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​បើក​ចំហជើង​មេឃ​លើ​វិស័យ​កសិ​ឧស្សាហ​កម្ម​​ដែល​បាន​ឆ្លង​កាត់​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍ និង​ក្រសួង​ជំនាញ​តាម​ច្បាប់​ត្រឹម​ត្រូវ​។ រាជ​រដ្ឋា​ភិ​បាល​​បាន​គិត​ច្បាស់​លាស់​ណាស់​អំពី​ដី​ព្រៃ​ដែល​ត្រូវ​រក្សា​ទុក​ ដី​សម្បទាន​សេដ្ឋ​កិច្ច និង​ដី​សម្ប​ទាន​សង្គម​កិច្ច​។ ប៉ុន្តែ​ដី​ទី​នេះ​ជា​ដី​ព្រៃ​រេច​រឹល​ប៉ុន្មាន​រយ​ឆ្នាំ​មក​ហើយ​នៅ​តែ​ប៉ុណ្ណឹង​ គ្មាន​ការ​លូត​លាស់​ទេ ទើប​ពេល​នេះ​ប្រគល់​ឱ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​វិនិយោគ​ដើម្បី​បង់​ពន្ធ​ជូន​រដ្ឋ​បាន​ថវិកា​កសាង​ប្រទេស។

លោក​រដ្ឋ​មន្ត្រី​បន្ត​ទៀត​ថា កម្មករ​ម្នាក់​ទទួល​បាន​៣៦០.០០០​រៀល អង្ករ​៣០​គីឡូ​ក្រាម​ក្នុង​មួយ​ខែ​ ពិត​ជា​ជួយ​សំរួល​ជីវភាព​គ្រួសារ​បាន​មួយ​កម្រិត​ធំ ព្រោះ​យើង​មិន​ចំណាយ​លើ​ថ្លៃ​ទឹក​ ថ្លៃ​ភ្លើង ឬ​ជួល​ផ្ទះ​ដូច​កម្មករ​​កម្មការិនី​នៅ​ភ្នំពេញ​​ទេ ពិសេស​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ទៀត​ផង​។ លោក​ណែ​នាំ​​ឱ្យប្រជា​ពល​រដ្ឋ​ជំរុញ​កូន​ចៅ​ចូល​រៀន​ឱ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ឆ្លង​ផុត​ពី​គ្រោះ​អវិជ្ជា​។ ចំណែក​កូន​ចៅ​ដែល​គ្មាន​ការ​ងារ​ធ្វើ​ត្រូវ​នាំ​គ្នា​ចូល​បំរើ​ការ​នៅ​ក្រុម​ហ៊ុន​ភាពី​ម៉ិច​ដើម្បី​ទទួល​បាន​​ប្រាក់​កំរៃ​ដ៏​សម​រម្យ​មក​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​ចៀស​វាង​ចលា​ចល​តាម​ការ​ញុះ​ញង់​របស់​ក្រុម​មួយ​ក្តាប់​តូច​ដែល​តែង​បង្ក​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋា​ភិ​បាល​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន ។

ក្នុង​ឱកាស​នោះ​ក្រុម​ហ៊ុន​ភាពី​ម៉ិច​បាន​ចែក​ឃីត​មួយ​កញ្ចប់​ម្នាក់​ដល់​កម្មករ​ កម្មការិនី​ និង​ប្រជា​ពល​រដ្ឋ​ឃុំ​អន្សារ​ចំបក់​ និង​ឃុំ​ក្បាល​ត្រាច​ចំនួន​១.៥០០​នាក់​ ក្នុង​នោះ​មាន​ភួយ ក្រមា កន្ទេល អង្រឹង អំបិល ប៊ី​ចេង ឆៃ​ប៉ូវ​ ថ្នាំ​ពេទ្យ​ និង​ថវិកា​៣០.០០០​រៀល​។ ឧបត្ថម្ភ​អភិ​បាល​ស្រុក​ក្រគរ​ មេ​ឃុំ​ក្បាល​ត្រាច​ និង​មេ​ឃុំ​អន្សារ​ចំបក់​ម្នាក់​១.០០០.០០០​រៀល​។ ចំណែក​កំលាំង​ការ​ពារ​ប៉ូលិស​ ប៉េ​អឹម និង​យោធា​សរុប​៦២​នាក់​ ក្នុង​ម្នាក់​១០.០០០​រៀល ៕