ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​សំខាន់​មួយ ត​ភ្ជាប់តំបន់​គ្រី​មេ​ ត្រូវ​កាត់​ផ្ដាច់​ចរាចរណ៍

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​យប់​ថ្ងៃ​ទី​១៦ មក​១៧ កក្កដា អភិបាល​រុ​ស្ស៊ី​​នៃ​ឧបទ្វីប​គ្រី​មេ​ឲ្យដឹង​ថា

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​យប់​ថ្ងៃ​ទី​១៦ មក​១៧ កក្កដា អភិបាល​រុ​ស្ស៊ី​​នៃ​ឧបទ្វីប​គ្រី​មេ​ឲ្យដឹង​ថា ឧប្បត្តិហេតុ​មួយ​កើត​មាន​លើ​ស្ពាន​កាត់ច្រក​សមុទ្រ KERTCH ជា​ស្ពាន​សំខាន់​មួយ ត​ភ្ជាប់
តំបន់​​គ្រី​មេ​ទៅ​ទៅ​តំបន់​ក្រា​ស្នូ​ដា បណ្ដាល​ច​រាចរណ៍​នៅ​ទីនោះ​ត្រូវ​កាត់​ផ្ដាច់ ។

តាម​តេ​ឡេ​ក្រាម​អភិបាល​រូប​នោះ​លោកស័​រ​ហ្គេ​យ​អាក់​ស្យូ​ណូ​វ​គូសបញ្ជាក់​ថា ចរាចរណ៍ត្រូវ​កាត់​ផ្ដាច់​នៅ​លើ​ស្ពាន​នេះ​មក​ពី​សភាពការណ៍បន្ទាន់​មួយ ។ នា​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ទីភ្នាក់ងារ​ព័​ត៌
មាន​រុ​ស្ស៊ី២​គឺ ណូ​វ៉ូ​ស្ទី និង TASS ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ រៀបរាប់​ពី​ឧប្បត្តិហេតុ
មួយ និង​សភាពការណ៍​បន្ទាន់​មួយ​នៅ​លើ​ស្ពាន​គ្រីមេ ដោយ​គូសបញ្ជាក់​ថា ចរាចរណ៍​ត្រូវ​កាត់​ផ្ដាច់​លើ​ស្ពាន​នេះ ។

កាសែត​អ៊ុយ​ក្រែ​ន​មួយ KYIV INDEPEN DENT គូសបញ្ជាក់​ថា មានការ​ផ្ទុះ​២​លាន់ឮ​នៅលើ​ស្ពាន​គ្រី​មេ​នា​ថ្ងៃ​ទី​១៧ កក្កដា ។ ខណៈ​មានការកកស្ទះ​ចរាចរណ៍​ខ្លាំង​តាម​ផ្លូវថ្នល់​នានា មក​កាន់​ស្ពាន​ខាង​ផ្នែក​រុ​ស្ស៊ី​ អាជ្ញាធរ​បាន​ស្នើ​ដល់​ប្រជាជន​ចៀសវាង​ប្រើ​ផ្លូវ​នោះ​ដើម្បី​ទៅ​កាន់​គ្រី​មេ ។

ស្ពាន​យុទ្ធសាស្ត្រ​និង​ជា​និម្មិត្តរូប​នេះ​សម្រាប់​រុ​ស្ស៊ី​ ធ្លាប់​រង​ការ​វាយប្រហារ​កាលពី​ខែតុលា​ឆ្នាំ២០២២ ដោយសារ​ការ​ផ្ទុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយបណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​ដ៏​សន្ធោសន្ធៅ ។ កសាងឡើង​តាម​បទបញ្ជា​របស់​លោកពូ​ទី​ន ស្ពាន​នេះត្រូវ​បាន​បើក​សម្ពោធ​ដោយ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ផ្ទាល់ នា​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៨ ។ តំបន់​គ្រី​មេដែល​រុ​ស្ស៊ី​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤គឺជា​មូលដ្ឋាន​ខាងក្រោយ​របស់​កងទ័ព​រុ​ស្ស៊ី​ ពិសេស​សម្រាប់​បញ្ជូន​កងកម្លាំង​បន្ថែម និង​ឧ​បករ​ណ៍​យោធា ។ ស្ពាន​មួយ​ចំនួន​ភ្ជាប់​ឧបទ្វីប​នេះ ទៅ​កាន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ពិតជា​សំខាន់​ចំពោះ​ប្រតិបត្តិការ​យោធា​របស់​ក្រុង​មូ​ស្គូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ