ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ចោ​.​រ​ម្នាក់​ចូល​គាស់​ផ្ទះ រួច​យក​អីវ៉ាន់​មក​លក់ ចំ​ពេល​ម្ចាស់​អីវ៉ាន់​ក៏​ទៅ​ទិញ​នៅ​ទីតាំង​តែ​​មួយ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ ហាង​លក់​សំបក​កង់​ឡាន​មួយ​កន្លែង ត្រូវ​បាន​ចោ​.​រ​ម្នាក់​គាស់ និង​លួច​យក​សម្ភារៈ​មួយ​អស់​ចំនួន ដូច​ជា ម៉ូ​ទ័​រ​អស់​ចំនួន​០២ រួម​នឹង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ ហាង​លក់​សំបក​កង់​ឡាន​មួយ​កន្លែង ត្រូវ​បាន​ចោ​.​រ​គាស់ និង​លួច​យក​សម្ភារៈ​មួយ​អស់​ចំនួន ដូច​ជា ម៉ូ​ទ័​រ​អស់​ចំនួន​០២ រួម​នឹង Speaker ចំនួន​០១​ផង​ដែរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ​។ លុះ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ លោក​ចោ​.​រ​រូប​នោះ​ក៏​បាន​យក​អីវ៉ាន់​ដែល​លួច​បាន​មក​លក់​ផ្សារ​តូច ស្រប​ពេល​ដែល​នារី​ម្នាក់​ជា​ម្ចាស់​អីវ៉ាន់​ក៏​មក​ទិញ​ម៉ូ​ទ័​រ​ថ្មី​ទីនោះ​ដែរ ធ្វើ​ឱ្យ​នារី​ជា​ម្ចាស់​អីវ៉ាន់​សម្តែង​ហួសចិត្ត​យ៉ាង​ខ្លាំង​។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ បាន​បង្ហោះ​រូបភាព​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​មាន ឈ្មោះ «Sotheara Pat» បាន​លើក​ឡើង​ថា «​រឿង​មិន​នឹក​ស្មាន​ដល់​បងប្អូន ចោ​.​រ​ចូល​គាស់​ផ្ទះ​កន្លែង​ខ្ញុំ​លក់​កង់​ឡាន​យប់មិញ បាន​លួច​ម៉ូ​ទ័​រ​អស់​២ និង​ស្ពិ​ក​ឃ័​រ (Speaker) ខ្ញុំ​មួយ​គ្រឿង​ទៀត លុះ​ព្រឹក​ឡើង​គេ (​ចោ​.​រ​) យក​មក​លក់​នៅ​ម្ដុំ​ផ្សារ​តូច ក៏​ស្រាប់តែ​វា (​ចោ​.​រ​) យក​មក​លក់​ចំ​ពេល​ដែល​ខ្ញុំ​មក​រក​ទិញ​ម៉ូ​ទ័​រ​ថ្មី​ដែរ​»​។

ខណៈ​ពេល​នោះ​ដែរ គាត់​បាន​បន្ត​ថា «​បន្ទាប់​ពី​ប្រទះ​ឃើញ​ចោ​.​រដែ​ល​បាន​លួច​របស់របរ​ពី​ក្នុង​ហាង​របស់​គាត់ គាត់​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច និង​បាន​ឃាត់ខ្លួន​សួរនាំ​ភ្លាម​ៗ​តែ​ម្តង​។ ក្រោយ​ពេល​សាកសួរ ជនសង្ស័យ​រូប​នោះ​ឆ្លើយ​សារ​ថា «​ខ្លួន​បាន​ទិញ​.​ត​ពី​គេ​ដែរ​ទេ​»៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ