ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាកប្រ-យុ-ទ្ធ-​​ដូច​រឿង​ហុងកុង​នៅ​ម្តុំ​ផ្សារ​ឌុ​យ​​មិច

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​បង្ក​ហិង្សា​ទៅ​លើ​យុវជន​ម្នាក់ និង​បាន​វាយ​កម្ទេច​ម៉ូតូ​មួយ​គ្រឿង ផ្អើល​ផ្សារ​ឌុ​យ​មិច ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ផ្សារ​ឌុ​យ​មិច…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​បង្ក​ហិង្សា​ទៅ​លើ​យុវជន​ម្នាក់ និង​បាន​វាយ​កម្ទេច​ម៉ូតូ​មួយ​គ្រឿង ផ្អើល​ផ្សារ​ឌុ​យ​មិច ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ផ្សារ​ឌុ​យ​មិច ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​ជា​អ្នកលក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ គាត់​កំពុង​តែ​លក់​បាយ និង​ម្ហូប​ឱ្យ​ជន​រង​គ្រោះ ក៏​ស្រាប់តែ​គាត់​បានឃើញ​ក្មេង​ស្ទាវ​មួយ​ក្រុម មាន​គ្នីគ្នា​ប្រមាណ​ជាង​១០​នាក់​បាន​ជិះ​ម៉ូតូ​ប្រហែល​៦-៧​គ្រឿង ប្រដាប់​ដោយ​ប៉័​តោ ខ្សែ​ក្រ​វ៉ា​ត់ និង​ខ្លះ​ទៀត​កាន់​មួក​សុវត្ថិភាព បាន​ប្រើប្រាស់​ហិង្សា​ទៅ​លើ យុវជន​ម្នាក់​នោះ ដែល​កំពុង​តែ​ឈប់​ទិញ​ម្ហូប បណ្តាល​ឱ្យ​បែកក្បាល និង​វាយ​កម្ទេច​ម៉ូតូ​ជន​រង​គ្រោះ​ថែម​ទៀត​ផង ។ ភ្លាម​ៗ​នោះ ជន​បង្ក​ទាំងអស់​បាន​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព មិន​បាន​រំខាន​ដល់​សមត្ថកិច្ច​សោះឡើយ ។

ក្រោយ​ពេល​កើតហេតុ បងប្អូន​សាច់ញាតិ​ជន​រង​គ្រោះ​បាន​យក​ម៉ូតូ និង​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរ​ពេទ្យភ្លាម​ៗ ។ បន្ទាប់​ពី​មានការ​ប្រតាយប្រតប​គ្នា​ចប់ ​​វត្តមាន​មេ​ប៉ុស្តិ៍​មនោ​រម្យ​និងកម្លាំង​សមត្ថកិច្ច​ចុះមក​ដល់​កន្លែង​​កើតហេតុ ដើម្បីអន្តរាគមន៍​ ។ ដោយ​៖ រ​ដ្ឋា

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។


អត្ថបទសរសេរ ដោយ