ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ឆ្នាំ២០២៥ ជាឆ្នាំដែលខ្មែររួបរួមគ្នាទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារជាតិពីការឈ្លានពាន»

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រីករាយ​ឆ្នាំ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ។…

រាជធានីភ្នំពេញ ៖ យោងតាមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រីករាយ​ឆ្នាំ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ។

ឆ្នាំ​២០២៥ ​កន្លង​មកនេះ ​ជា​ឆ្នាំ​មួយ​ដែល​ធ្វើ​ឲ្យ​យើ​ង​មិន​អាច​បំភ្លេច​បាន​…​ជា​ឆ្នាំ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើ​ញ​នូវ​អត្ថន័យ​នៃ​ផលវិបាក​នៃ​សង្គ្រាម និង​ពាក្យ​សន្តិភាព​ពិតប្រាកដ​ដែល​ជំនាន់​​ជីដូន ជីតា ឪពុក​ម្តាយ​តែងតែ​អប់រំ​យើង ​។

លោកជំទាវបណ្ឌិតបានឱ្យដឹងទៀតថា ជា​ឆ្នាំ​ដែល​ជា​​លើក​​ដំបូង​ជាង​រយៈពេល​៤០​ឆ្នាំ​ដែល​ខ្មែរ​រួបរួម​កម្លាំង​គ្នា ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស ដេ​ី​ម្បី​ការពារ​ប្រទេស​កម្ពុជា​ពី​ការ​ឈ្លាន​ពាន​ ។

សូម​ឲ្យ​យក​ការ​ឈឺចាប់​ក្នុង​ឆ្នាំ​២០២៥​នេះ​ កែប្រែ​មក​ជា​ការ​ខំប្រឹង​ប្រែង​រៀនសូត្រ ពង្រឹង​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង បន្ត​ការ​រួបរួម​ជាតិ ចេះ​ស្រលាញ់​ជាតិ​និង​ប្រជាពលរដ្ឋ​របស់​ខ្លួន ជួយ​ជាតិ​យើង​តាម​ចំណេះ​រៀង​ៗ​ខ្លួន ដើ​ម្បី​ឲ្យ​ជាតិ​យើង ប្រទេស​យើង​បាន​ខ្លាំង​ព្រោះ​យើ​ង​មិន​ចង់​ឲ្យ​កូនចៅ​យើ​ង​ជួប​ហេតុការណ៍​ដូច​យើ​ង​ក្នុង​ឆ្នាំ​២០២៥​នេះ​ទៀត​ទេ ​។

លោកជំទាវបណ្ឌិតបន្តថា សូម​ថ្លែងអំណរគុណ​ជូន​ដល់​វីរ​កងទ័ព វីរ​នគ​បាល​ជាតិ​និង​កម្លាំងប្រដាប់​អាវុធ​ទាំងអស់​ដែល​បាន​ខិតខំ​ការពារ​ទឹកដី​កម្ពុជា​យើង​ពី​ការ​ឈ្លានពាន​ដោយ​អង់អាច​ក្លាហាន ​បើ​គ្មាន​ពួក​គាត់​ក៏​យើង​ទាំងអស់​គ្នា​ មិន​បាន​ឆ្លង​ឆ្នាំ​ដោយ​សប្បាយ​រីករាយ​ដែរ​ ។

សូម​ឲ្យ​ឆ្នាំ​២០២៦ ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ឡើង​វិញ ប្រជាពលរដ្ឋ ជា​ពិសេស​វីរ​កងទ័ព វីរ​នគ​បាល​ជាតិ មាន​សុខ​សុវត្ថិភាព មាន​សុភមង្គល និង​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ