ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជឿជាក់​ថា ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង១៨រូប​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុកចិត្ត និង​ការ​ជឿជាក់​គ្នា​ទៅ​វិញ ទៅ​មករ​វាង​កម្ពុជា​-​ថៃ

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ការ​បទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​ បាន​គូសបញ្ជាក់​ថា​ កម្ពុជា​ជឿ ជាក់​ថា ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង១៨រូប ដែល​ទទួល​បានការ​ស្វាគមន៍យ៉ាង​ខ្លាំង​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុកចិត្ត…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ការ​បទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​ បាន​គូសបញ្ជាក់​ថា​ កម្ពុជា​ជឿ ជាក់​ថា ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង១៨រូប ដែល​ទទួល​បានការ​ស្វាគមន៍យ៉ាង​ខ្លាំង​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុកចិត្ត និង​ការ​ជឿជាក់​គ្នា​ទៅ​វិញទៅ​មករ​វាង​កម្ពុជា​និង​ថៃ​ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើក​ឡើង​ថា ​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង១០:០០​នាទី​ព្រឹក ទាហាន​កម្ពុជា​ទាំង ១៨រូប ដែល​ត្រូវ​បាន​ចាប់ខ្លួនអស់​រយៈពេល១៥៥​ថ្ងៃ ត្រូវ​បាន​ដោះ​លែង​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរ ជាតិ​ព្រំនៅ​ខេត្ត​ប៉ៃលិន​។ បច្ចុប្បន្ន ពួក​គាត់​បាន​វិល​ត្រឡប់​មក​លំនៅ​ដ្ឋា​ន​វិញ​ប្រកបដោយ​សុវត្ថិ ភាព​ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា ​ការ​ដោះ​លែង​ទាហាន​ទាំង១៨រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) លើក​ទី​៣ ចុះ​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ ២០២៥ សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ចុះ​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ​២០២៥ និង​លទ្ធផលនៃ​កិច្ចប្រជុំ​ត្រីភាគី​រវាង​កម្ពុជា ថៃ និង​ចិន នៅ​ខេត្ត​យូ​ណា​ន នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ ២០២៥​ ។

ការ​ធ្វើ​មាតុភូមិនិវត្តន៍​នេះ​ ត្រូវ​បាន​សង្កេត​យ៉ាង​ជិត​ដល់​ដោយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) និង​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC)​។

រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម ចំពោះការ​សម្របសម្រួល ដែល​ធានា​បាន​នូវ​ការ​វិល​ត្រឡប់​ប្រកបដោយ​ជោគជ័យ​នា​ពេល​នេះ​។ ប្រជាជន កម្ពុជា សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​ពី​គ្រប់​ទិស​ទី​សម្រាប់​ការ​ដោះ​លែង​នេះ​ ។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា​ «​កម្ពុជា​ជឿជាក់​ថា ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង ១៨ រូប ដែល​ទទួល​បានការ​ស្វាគមន៍យ៉ាង​ខ្លាំង​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុកចិត្ត និង​ការ​ជឿជាក់​គ្នា​ទៅ​វិញទៅ​មក ដោយ​បង្កើត​បរិយាកាស​ឆ្ពោះទៅ​រក​ការ​ស្តារ​ទំនាក់​ទំនងជា​ប្រក្រតី និង​សន្តិភាព​រវាង ប្រទេស​ទាំង​ពីរ​ឡើង​វិញ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ