ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋាន​ទាំង​១០ នឹង​បម្រើ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នារី​ឆ្នាំ ២០២៣

9 ខែ មុន

អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ឡង់ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នារី ឆ្នាំ​២០២៣ (FIFA Women’s World

អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ឡង់ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នារី ឆ្នាំ​២០២៣ (FIFA Women’s World Cup 2023) ដែល​អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ឡង់ ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា ដែល​មាន ៣២​ប្រទេស មក​ពី ៦​ទ្វីប​ផ្សេង​គ្នា​ធ្វើការ​ប្រកួតប្រជែង នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែកក្កដា ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៣​។

ឆ្នាំ​២០២៣ នឹង​ក្លាយជា​ព្រឹត្តិការណ៍ FIFA Women’s World Cup លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​ប្រទេស​ធ្វើ​ជា​ម្ចាស់ផ្ទះ​ច្រើន​ជាង​មួយ ហើយ​ក៏​ជា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ជាន់ខ្ពស់​ដំបូង​គេ ដែល​ឡើង​ក្នុង​ប្រទេស ២​សហព័ន្ធ ឬ ២​ទ្វីប​ផ្សេង​គ្នា ដោយសារ​តែ​អូស្ត្រាលី​ស្ថិត​ក្នុង​សហព័ន្ធ​អាស៊ី ខណៈ​ដែល​នូ​វែ​ល​ហ្សេ​ឡង់​ស្ថិត​ក្នុង​សហព័ន្ធ​អូ​សេ​ឡង់​។

ខាងក្រោម​នេះ គឺជា​កីឡដ្ឋាន​ទាំង ១០ ដែល​នឹង​ទទួល​រាប់​រង​ការ​ប្រកួត​ទាំងអស់​នៃ​ព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ៖
ប្រទេស​អូស្ត្រាលី
១-កីឡដ្ឋាន Accor (​ស៊ី​ដ​នី​) ផ្ទុក​អ្នក​ទស្សនា​បាន ៨៣,៥០០​នាក់

២-កីឡដ្ឋាន Sydney Football (​ស៊ី​ដ​នី​) ផ្ទុក​អ្នក​ទស្សនា​បាន ៤២,៥១២​នាក់

៣-កីឡដ្ឋាន Melbourne Rectangular (​មែ​ល​ប៊ើ​ន​) ផ្ទុក​អ្នក​ទស្សនា​បាន ៣០,០៥២​នាក់

៤-កីឡដ្ឋាន Perth Rectangular (​ភើ​ត​ស៍​) ផ្ទុក​អ្នក​ទស្សនា​បាន ២២,២២៥​នាក់

៥-កីឡដ្ឋាន Lang Park (​ប្រ៊ី​សបាន​) ផ្ទុក​អ្នក​ទស្សនា​បាន ៥២,២៦៣​នាក់

៦-​កីឡដ្ឋាន Hindmarsh (​អា​ឌឺ​ឡែ​ត​) ផ្ទុក​អ្នក​ទស្សនា​បាន ១៨,៤៣៥​នាក់

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់
៧-​កីឡដ្ឋាន Eden Park (​អូក​ឡេ​ន​) ផ្ទុក​អ្នក​ទស្សនា​បាន ៤៨,២៧៦​នាក់

៨-​កីឡដ្ឋាន Wellington Regional (​វែ​ល​លីង​តុ​ន​) ផ្ទុក​អ្នក​ទស្សនា​បាន ៣៩,០០០​នាក់

៩-កីឡដ្ឋាន Forsyth Barr (​ឌុន​ឌី​ន​) ផ្ទុក​អ្នក​ទស្សនា​បាន ២៨,៧៤៤​នាក់

១០-​កីឡដ្ឋាន Waikato (​ហា​មី​ល​តុ​ន​) ផ្ទុក​អ្នក​ទស្សនា​បាន ២៥,១១១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ